ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

រាជធានីភ្នំពេញ

ពត៌មានពីទីក្រុងភ្នំពេញ ថ្ងៃច័ន្ទទី១៥កើត ខែផល្គុន ពស២៥៦៦ ត្រូវនឹងថ្ងៃទី៦មិនាឆ្នាំ២០២៣

ប្រមុខរាជរដ្ឋាភិបាលណែនាំឱ្យក្រសួងសេដ្ឋកិច្ចនិងក្រសួងការងារពិភាក្សាជាមួយម្ចាស់រោងចក្រដែលបានបិទទ្វារដើម្បីជួយកម្មករ
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញាវត្ថុ និងក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ ពិភាក្សាជាមួយម្ចាស់រោងចក្រដែលបានបិទទ្វារ ដើម្បីធ្វើកិច្ចអន្តរាគមន៍ជួយដល់ កម្មករ កម្មការិនី ចាប់ពីខែមេសា ឆ្នាំ២០២៣ ខាងមុខនេះតទៅ ។
ក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិស្ស និស្សិត វិទ្យាស្ថានខ្មែរជំនាន់ថ្មី នៅមជ្ឈមណ្ឌលសន្និសីទ និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានណែនាំឱ្យក្រសួងពាក់ព័ន្ធ ពិនិត្យ និងពិភាក្សារកដំណោះស្រាយ ដើម្បីជួយទៅដល់កម្មករ កម្មការិនី ព្រោះថា បច្ចុប្បន្ននេះ សេដ្ឋកិច្ចពិភពលោកកំពុងមានសភាពការណ៍មិនល្អ ដែលវាបាន កើតជាបញ្ហាធំចំពោះអតិផរណាទូទាំងសកលលោក ធ្វើឱ្យមនុស្សដែលមានប្រាក់ចំណូល ត្រូវខាតបង់ យ៉ាងធ្ងន់ធ្ងរ ដូច្នេះស្ថានភាពនេះ ក៏បានជះឥទ្ធិពលលើការបញ្ជាទិញពីខាងក្រៅមកក្នុងប្រទេសកម្ពុជា ពិសេសសម្លៀកបំពាក់ និងស្បែកជើង ដែលបានធ្វើឱ្យរោងចក្រមួយចំនួនត្រូវបានព្យូរឬបិទទ្វារ ហើយកម្មករ កម្មការិនី ត្រូវបាត់បង់ការងារធ្វើ ។
សម្តេចតេជោ បានបញ្ជាក់ថា ក្នុងអំឡុងពេលរីករាលដាលជំងឺកូវីដ១៩ នៅឆ្នាំ២០២០-២០២១ សង្វាក់ផលិតកម្ម ការបញ្ជាទិញ ការផ្គត់ផ្គង់វត្ថុធាតុដើម ក៏ដូចជាការដឹកជញ្ជូនមកកាន់ប្រទេសកម្ពុជា គឺមានការលំបាក ដូច្នេះរោងចក្រជាច្រើនត្រូវបានបិទទ្វារ ដែលតម្រូវឱ្យមានការរៀបចំលើការឧបត្ថម្ភ ចំពោះកម្មករ កម្មការិនី ដែលធ្វើការនៅរោងចក្រត្រូវបានព្យួរនោះ គឺរាជរដ្ឋាភិបាលអនុវត្តវិធានការរដ្ឋ អន្តរាគមន៍៤០ដុល្លារ និងម្ចាស់រោងចក្រ៣០ដុល្លារ ។
សម្តេចតេជោហ៊ុនសែនបានរម្លឹកថា កាលពីឆ្នាំ២០០៨ ពេលបិទសេដ្ឋកិច្ចសកល គឺបានចាប់ផ្តើមជាមួយនឹងវិបត្តិពីអាមេរិកឈានចូលទៅអឺរ៉ុប ដែលការបាត់បង់ប្រាក់ចំណូលនៅអាមេរិកនិងអឺរ៉ុប បានប៉ះពាល់យ៉ាងធ្ងន់ធ្ងរចំពោះតំបន់ផលិត រួមមាន ៖ បង់ក្លាដែស កម្ពុជា វៀតណាម និងប្រទេសដទៃទៀត ដោយសារតែអ្នកទាំងនោះបាត់បង់ប្រាក់ចំណូល ហើយនៅពេលដែលបាត់បង់ប្រាក់ចំណូល តម្រូវការទីផ្សាររបស់គេក៏ធ្លាក់ចុះ ផងដែរ៕

@ធ្វើ​សេចក្ដីរាយការណ៍​ដោយ​​អង្គភាពគេហទំព័រ “ខ្មែរអច្ឆរិយ:”
http://www.khpress.net)
@- ការិយាល័យ​និពន្ធ​នាយក​០១២:៥០៥៣៤៤/០៧៧៥៥៥១៤១

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com