ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

មណ្ឌលគិរី

ព័ត៌មានពីមណ្ឌលគិរី ស្រុកកែវសីមា
___
ចេញផ្សាយថ្ងៃអាទិត្យ១៤កើត ខែផល្គុន ឆ្នាំខាលចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៥ ខែមីនាឆ្នាំ២០២៣!
____
កម្លាំងកងរាជអាវុធហត្ថស្រុកកែវសីមា ខេត្តមណ្ឌលគិរី បង្ក្រាបករណីជួញដូរសត្វព្រៃឆ្លងដែន!
នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកែវសីមា ខេត្តមណ្ឌលគិរី ដឹកនាំដោយលោក វរសេនីយ៍ត្រី ប៉ៃ លិន មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុក បានឃាត់រថយន្ត០១គ្រឿង ម៉ាកកាមរីហើម ពណ៌សំបកឪឡឹក ស្លាកលេខភ្នំពេញ 2G 9297 ត្រង់ចំណុចផ្ទះក្រហម ភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ក្រោយឃាត់រថយន្តបានរកឃើញមានសត្វសំពោចចំនួន០៥ក្បាលបំរុងជួញដូរឆ្លងដែនទៅប្រទេសវៀតណាម។ ជនសង្ស័យឃាត់ខ្លួនមានឈ្មោះ ភាព ម៉េងលី ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបើកបររថយន្ត ទរស់នៅបច្ចុប្បន្ន ភូមិអន្រ្ទង់ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី។
ក្រោយពីកម្លាំងជំនាញសាកសួរជនសង្ស័យ ក៏បានឈានទៅបង្ក្រាបឃាត់ខ្លួនអ្នកប្រមូលទិញយ៉ាងសកម្មដែលជាមេឈ្មួញជនជាតិវៀតណាម ឈ្មោះ ធី វេ ភេទស្រី អាយុ៤៦ឆ្នាំ ជនជាតិវៀតណាមដែលជាមុខសញ្ញាប្រមូលទិញសត្វព្រៃឆ្លងដែនយ៉ាងសកម្ម។
សម្ភារៈដកហូតរួមមានទូរស័ព្ទចំនួន០២គ្រឿង ម៉ូតូ០១គ្រឿង ម៉ាកសង់ការ៉េ ពណ៌ខ្មៅ ពាក់ស្លាកលេខ៩៣.G១០៣៦៨៥(វៀតណាម)ឃាត់ខ្លួនត្រង់ចំនុចផ្លូវកៅស៊ូ(ផ្លូវទៅច្រកទ្វារទ្វេរភាគីឡាប៉ាខេក្នុងស្រុកកែវសីមា)ស្ថិតនៅ ភូមិឡាប៉ាខេ ឃុំស្រែខ្ទុម ស្រុកកែវសីម៉ា ខេត្តមណ្ឌលគិរី ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញកងរាជអាវុធហត្ថស្រុកបានបញ្ជូនទៅកងរាជអាវុធហត្ថខេត្តដើម្បីកសាងសំណុំរឿងអនុវត្តតាមនីតិវិធី។
@ អត្ថបទដោយ សាត ចិន្ដា
@ ធ្វើ សេចក្ដីរាយការណ៍ ដោយ អង្គភាពគេហទំព័រ “ខ្មែរអច្ឆរិយ:”
http://www.khpress.net)
@- ការិយាល័យ និពន្ធ នាយក ០១២:៥០៥៣៤៤/០៧៧៥៥៥១៤១

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com