ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ឯកឧត្តម ប៊ូ ឡាំ តំណាងរាស្ត្រ​ខេត្ត​រតនគិរី ជំរុញ​ឲ្យ​អាជ្ញាធរ​ស្រុក​អូរយ៉ាដាវ​ប្រមូល​ក្រុម​អាជីវករ​ដែល​លក់ដូ​រ​តាម​ចិញ្ចើម​ផ្លូវ​ថ្នល់ ឱយ​ចូល​មក​លក់​នៅ​ក្នុង​ផ្សារ ពេល​ដែល​ផ្សារ​សាងសង់​រួច !!!

ឯកឧត្តម ប៊ូ ឡាំ តំណាងរាស្ត្រ​ខេត្ត​រតនគិរី ជំរុញ​ឲ្យ​អាជ្ញាធរ​ស្រុក​អូរយ៉ាដាវ​ប្រមូល​ក្រុម​អាជីវករ​ដែល​លក់ដូ​រ​តាម​ចិញ្ចើម​ផ្លូវ​ថ្នល់ ឱយ​ចូល​មក​លក់​នៅ​ក្នុង​ផ្សារ ពេល​ដែល​ផ្សារ​សាងសង់​រួច !!!

ចេញផ្សាយ​ថ្ងៃ​ទី ១៧ ខែ​កញ្ញា ឆ្នាំ​២០១៨
​ខេត្ត​រតនគិរី​-​ស្រុក​អូរយ៉ាដាវ ៖ នា​ព្រឹក​ថ្ងៃទី ១៧ ខែ​កញ្ញា​ឆ្នាំ ២០១៨ ឯកឧត្តម ប៊ូ ឡាំ តំណាងរាស្ត្រ​ខេត្ត​រតនគិរី និង​លោកជំទាវ​បាន​អញ្ជើញ​ចុះ​ពិនិត្យ​ផ្សារ​ស្រុក​អូរយ៉ាដាវ ដែល​បច្ចុប្បន្ន​កំពុង​ដំណើរកា​រ​សាងសង់​បាន​ប្រមាណ ៨០%​ហើយ​នា​ពេលបច្ចុប្បន្ន​នេះ​។

​ឯកឧត្តម តំណាងរាស្ត្រ​ក៏បាន​ជំរុញ​ឱយ​ជ្ញាធរ​ស្រុក​អូរយ៉ាដាវ​ត្រូវណែ​នាំ​បងប្អូន​អាជីវករ​ដែល​លក់ដូរ​តាម​ចិញ្ចើម​ផ្លូវជាតិ​លេខ​៧៨ ក្នុង​ចំណុច​ទីរួមស្រុក​អោយទៅ​លក់ដូរ​នៅក្នុង​ផ្យារ​វិញ នៅពេល​ដែល​ផ្យារ​សាងសង់​រួច​១០០%  ពីព្រោះថា​ការលក់ដូ​រលើ​ចិញ្ចើមផ្លូវ​សាធារណៈ ធ្វើអោយប៉ះពាល់​ដល់​អ្នក​ធ្វើដំណើរ​តាម​ដងផ្លូវ​ក៏​ដូច​ធ្វើឲ្យប៉ះពាល់ ដល់​បរិស្ថាន​ក្នុង​ទីប្រជុំជន​ស្រុក​ផងដែរ ពិសេស​ជៀសវៀង​នូវ​ការបង្ក​គ្រោះថ្នាក់​ជា​យថាហេតុ​ប៉ះពាល់​ដល់​អាយុជីវិត​បងប្អូន​ប្រជាពលរដ្ឋ​យេ​ី​ង​។

​បន្ទាប់មក ឯកឧត្តម តំណាងរាស្ត្រ ក៏​បាន​អញ្ជើញ​ចុះ​ពិនិត្យ​មណ្ឌល​សុខភាព​អូរយ៉ាដាវ ហើយ​
​ឯកឧត្តម​ក៏​បាន​សន្យា​ជួយ អណ្ដូងទឹក បុក​១​ដល់​មណ្ឌល​សុខភាព​ខាង​លើ​ផង​ដែរ ដើម្បី​ធានា​ដល់​ការប្រើប្រាស់​ទឹក​ឱយបាន​គ្រប់គ្រាន់​ដល់​បងប្អូន​ដែល​មក​សំរាក​ព្យាបាល​នៅក្នុង​មណ្ឌល​សុខភាព ៕
​ដោយ ខ្មែរ​អច្ឆរិយ​:

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com