ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ​និង​បក្ខពួក​ឈ្មួញ​ឃុបឃិតឲ​ឈ្មួញ​នាំចូល​ចំណីអាហារ​ខូច​គុណភាព​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​?

លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ​និង​បក្ខពួក​ឈ្មួញ​ឃុបឃិតឲ​ឈ្មួញ​នាំចូល​ចំណីអាហារ​ខូច​គុណភាព​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត​?

ប្រភព​ពី​មន្ត្រីរាជការ​ក្នុង ខេត្ត​បន្ទាយមានជ័យ បានឲ្យដឹងថា  ចាប់តាំងពី​លោក សាយ  វិជ្ជា​សា​រ៉ាវុធ ឡើង​កាន់តំ ណែ​ង ជា ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត បន្ទាយមានជ័យ ជំនួស​លោក  ស៊ាន ស៊ី​ណាត រួច​មក​គឺ ឈ្មួញ​នាំ​ទំនិញ​ប្រភេទ ចំណីអាហារ​ខូចគុណភាព និង​លាយ​សារធាតុ​គីមី​ចូល​តាម ច្រកទ្វារ​អន្តរជាតិ​កាន់តែ​ច្រើនឡើងៗ​។

​ប្រភព​បានឲ្យដឹង​ទៀតថា ជា​ញឹកញាប់​លោក សាន វិជ្ជា​សា​រ៉ាវុធ និង​មន្ត្រីក្រោមឱវាទ​តែងតែ​ធ្វើ​សកម្មភាព​បង្ក្រាប​បទល្មើស​តូចតាច​ដើម្បី​យក​ស្នាដៃ​បង្ហាញ​ថ្នាក់លើ ក្នុង​ខណៈ​ដែល​ឈ្មួញ​ធំៗ​អាច​នាំ​ចូល​ទំនិញ​ទាំង​នោះ​យ៉ាង​ពេញបន្ទុក​ដោយ​គ្មាន​ការត្រួតពិនិត្យ​ពី​សំណាក់​មន្ត្រី​កាំកុងត្រូល​ប្រចាំ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត នោះឡើយ​។
​ដូច្នេះហើយ​ទើប​មាន​សេចក្ដីអំពាវនាវ​ឲ្យ​លោក ម៉ក់ ពេជ្ជ​រិទ្ធ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កាំកុងត្រូល ពិនិត្យ​ឡើង​វិញ​ចំពោះ​ភាព​អសកម្ម​និង​អំពើពុករលួយ​របស់​លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ និង​បក្ខពួក​ជាបន្ទាន់​។
​ដោយសារ​ថា​មួយរយៈ​កន្លងទៅនេះ​លោក សាន វិជ្ជា​សា​រ៉ាវុធ និង​បក្ខពួក​បង្ក្រាប​បទល្មើស​តូចតាច​បង្ហាញ​ស្នាដៃ​ដោយ​គ្មាន​សេចក្ដី​អៀនខ្មាស ក្នុង​ខណៈ​ដែល​ឈ្មួញ​ធំៗ​អាច​នាំ​ចូល​ចំណីអាហារ​ខូច​គុណភាព​និង​មាន​លាយ​សារធាតុ​គីមី​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត រាប់សិប​តោន​ក្នុង​មួយ​ថ្ងៃៗ​ធ្វើឲ្យ​ប៉ះពាល់​យ៉ាងខ្លាំង​ដល់​សុខភាព​ប្រជា​ពលរដ្ឋ​ខ្មែរ​។​

​ប្រភព​ពី​មន្ត្រី​នៅ​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត មួយចំនួន​បាន​បង្ហើប​ឲ្យដឹងថា បច្ចុប្បន្ន​ឈ្មួញ​ធំៗ​ជាច្រើន​នាក់​នៅ​តែ​សម្រុក​នាំចូល​ទំនិញ​ជា​ប្រភេទ​ចំណី​អារ​ហារ​ខូច​គុណភាព​និង​មាន​លាយ​ផ្ទុក​សារធាតុ​គីមី​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​យ៉ាង​ពេញបន្ទុក​។

​ប្រភព​បានឲ្យដឹង​ទៀតថា ទំនិញ​ដូចជា​សាច់មាន់ ស្លាបមាន់ ជង្គង់​មាន់ គ្រឿង​ក្នុង​គោ គ្រឿង​ក្នុង​ជ្រូក និង​ប្រហិត​ច្រើន​ប្រភេទ​ត្រូវ​ឈ្មួញ​ធំៗ​នាំ​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ជា​រៀងរាល់ថ្ងៃ​ដោយ​គ្មាន​ការត្រួតពិនិត្យ​ឲ្យបាន​ត្រឹមត្រូវ​ពី​សំណាក់​មន្ត្រី​កាំកុងត្រូល​មុន​ពេល​អនុញ្ញាត​ឲ្យ​ឈ្មួញ​នាំចូល​នោះទេ​។ ផ្ទុយ​ទៅ​វិញ​គឺ​មន្ត្រី​កាំកុងត្រូល​ក្នុង​ខេត្ត​បន្ទាយមានជ័យ បានធ្វើ​សកម្មភាព​បង្ក្រាប​ឈ្មួញ​តូចតាច​ដែល​នាំចូល​ប្រភេទ​ទំនិញ​ដូចខាងលើ​បន្តិចបន្តួច​ដោយ​ពុំ​មាន​ការយោគយល់​ឡើយ​ដើម្បី​យក​ស្នាដៃ​បង្ហាញ​ថ្នាក់លើ​។​

​ប្រភព​ពី​សមត្ថកិច្ច​ពាក់ព័ន្ធ​ក្នុង​ខេត្ត​បន្ទាយមានជ័​យ បានឲ្យដឹងថា លោក សាន វិជ្ជា​សា​រ៉ាវុធ ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ គឺជា​មេខ្លោង​ធំ​បំផុត​ក្នុង​ការឃុបឃិត​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ចូល​ចំណីអាហារ​ខូច​គុណភាព​និង​មាន​លាយ​សារធាតុ​គីមី​មក​បំផ្លាញ​សុខភាព​ពលរដ្ឋ​ខ្មែរ​យ៉ាង​ពេញបន្ទុក​។ កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែមិថុនា ឆ្នាំ​២០១៨ មន្ត្រី​កាំកុងត្រូល​ខេត្ត​បន្ទាយមានជ័យ ចាប់​បាន​សាច់មាន់​មួយ​រទេះនៅ​លើ​ដង​ផ្លូវជាតិ​លេខ​៥ ក្នុង​ភូមិ​ក្បាល​កោះ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ហើយ​រឹបអូស​យក​ទៅ​កម្ទេចចោល​។

​ការបង្ក្រាប​របស់​មន្ត្រី​កាំកុងត្រូល​បែបនេះ​ត្រូវបាន​មជ្ឈដ្ឋាន​នានា​រិះគន់ថា​ធ្វើឡើង​ដើម្បី​បិទបាំង​បទល្មើស​ធំៗ​ដែល​ឈ្មួញ​នាំចូល​សាច់មាន់ ឆ្អឹង​មាន់ ស្លាបមាន់ និង​ប្រហិត​មាន​លាយ​សារធាតុ​គីមី​ពី​ទឹកដី​សៀម​ចូល​ទឹកដី​ខ្មែរ​តាម​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត រាប់សិប​តោន​ក្នុង​មួយ​ថ្ងៃៗ ៕​

 

Filed in: រាយការណ៍សំខាន់ៗ, សូមរាយការណ៍

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com