ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

រាជធានីភ្នំពេញ

ព័ត៌មានពីរាជធានីភ្នំពេញ
ចេញផ្សាយថ្ងៃសៅរ៍ ៩កើត ខែខែផល្គុន ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ ត្រូវនឹងថ្ងៃទី២៨ខែកុម្ភ: ឆ្នាំ២០២៣!

នាព្រឹកថ្ងៃអង្គារ ០៩កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៣  ឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ និង ឯកឧត្ដម ផាក ជុកវុក ( Park Jung Wook ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់សាធារណរដ្ឋកូរ៉េខាងត្បូង ប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោកបណ្ឌិត លី ជុងគឿន ( Lee Joong Keun ) ប្រធានប្រឹក្សាភិបាលក្រុមហ៊ុន ប៊ូយ៉ុង គ្រុប អញ្ជើញជាគណៈអធិបតីក្នុងពិធីប្រគល់-ទទួលរថយន្តក្រុងប្រភេទថ្មី ចំនួន២០០គ្រឿង ពីក្រុមហ៊ុន ប៊ូយ៉ុង គ្រុប ជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធ្វីឱ្យប្រសើរឡើងនូវសេវាដឹកជញ្ជូនសាធារណៈតាមរថយន្តក្រុង ក្នុងរាជធានីភ្នំពេញ ស្ថិតក្នុងបរិវេណរដ្ឋាករស្វយ័តដឹកជញ្ជូនសាធារណៈរថយន្តក្រុង សង្កាត់ព្រែករតាសេក ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

រាជាធានីភ្នំពេញពិតជាមានការអភិវឌ្ឍន៏លឿនខ្លាំងជាពិសេសតំបន់​ជ្រោ្វយចង្វារ ដែលតំបន់មានសក្តានុពលខ្លាំង សំរាប់គំរោងលំនៅដ្ឋានក៏ដូចជាអគារខុនដូរ អគារពានិជ្ជកម្ម អគារស្នាក់នៅប្រមូលផ្តុំជាដើម ។ល។ ហេតុដូចកំណើរនៅចរាចរណ៏ ក៏កើនខ្លាំងផងដែរ។ ដូច្នេះការបង្កើត និងពង្រីកបន្ថែមនូវសេវ៉ា ដឹកជញ្ជូនសាធារណៈពិតជាចូលរួមចំណែកយ៉ាសសំខាន់ក្នុងការសំរួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋនៅក្នុងតំបន់។

អត្ថបទដោយ: ចាប មាស

 

@ធ្វើ សេចក្ដីរាយការណ៍ ដោយ អង្គភាពគេហទំព័រ “ខ្មែរអច្ឆរិយ:”
http://www.khpress.net)
@- ការិយាល័យ និពន្ធ នាយក ០១២:៥០៥៣៤៤/០៧៧៥៥៥១៤១

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com