ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​ឃាត់ខ្លួន​ជនសង្ស័យ​ស្រី​ប្រុស​២​នាក់ ដកហូត​ថ្នាំញៀន​១​កញ្ចប់​ធំ !!!

​ឃាត់ខ្លួន​ជនសង្ស័យ​ស្រី​ប្រុស​២​នាក់ ដកហូត​ថ្នាំញៀន​១​កញ្ចប់​ធំ !!!

​ខេត្ត​រតនគិរី  ក្រុង​បាន​លុង ៖ កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​នៃ​ស្នងការ​នគរបាល​ខេត្ត​បាន​ចុះបង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​ដោយ​ខុស​ច្បាប់​នូវ​សារធាតុ​ញៀន ត្រង់​ចំណុច​តារាង​បាល់ទាត់​ចាស់ ស្ថិតនៅក្នុង​ភូមិ​ទេស​អន្លុង សង្កាត់​បឹង​កន្សែង ក្រុង​បាន​លុង ខេត្ត​រតនគិរី  ដោយ​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​២​នាក់ កាលពី​វេលា​ម៉ោង​!! ១៦​នឹង​៣០​នាទី ថ្ងៃ​ព្រហស្បតិ៍ ៤​កើត ខែ​ស្រាពណ៍ ឆ្នាំច សំរឹទ្ធិ​ស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៨​។​

​លោក លាង អ៉ី​ម នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​បានឲ្យដឹងថា ជនសង្ស័យ​ទាំង​២​នាក់ សមត្ថកិច្ច​ឃាត់ខ្លួន​នោះ ទី​១-​ឈ្មោះ ឡាំ តា​យ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​វៀតណាម មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​បួន សង្កាត់​កា​ចាញ ក្រុង​បាន​លុង ខេត្ត​រតនគិរី មុខរបរ​មិន​ពិតប្រាកដ ឃាត់​ខ្លួន​ពី​បទ​ជួញដូរ និង​ទី​២-​ឈ្មោះ ផែន ចាន់​រី ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ​បច្ចុប្បន្ន​ភូមិ​អភិវឌ្ឍន៍ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង ខេត្ត​រតនគិរី មុខរបរ​មិន​ពិតប្រាកដ ពី​បទ​ប្រើប្រាស់​។​

​ជាមួយគ្នា​នោះ​ដែរ សមត្ថកិច្ច​ក៏​ដកហូត​វត្ថុតាង រួមមាន ម្សៅ​ក្រាម​ស​ថ្លា សង្ស័យ​សារធាតុ​ញៀន ចំនួន​១​កញ្ចប់​ធំ ទម្ងន់​៨.៤៣​ក្រាម​ទាំង​សម្បក​ថង់​។ សមត្ថកិច្ច​បាន​ធ្វើតេស្ត​ទឹកនោម​ជនសង្ស័យ ដោយ​រក​ឃើញ​លទ្ធផល​វិជ្ជមាន​(+)​ទាំង​២​នាក់ មានន័យ​ថា ជនសង្ស័យ​បាន​ប្រើប្រាស់​ថ្នាំញៀន​។​

​បច្ចុប្បន្ន​ជនសង្ស័យ រួម​ទាំង​វត្ថុតាង បាន​ឃាត់ខ្លួន និង​រក្សា​ទុក​បណ្ដោះអាសន្ន នៅ​ការិយាល័យ​ជំនាញ ដើម្បី​បន្ត​កសាង​សំណុំរឿង​បញ្ជូន​ទៅ​អយ្យការ​អម​សាលាដំបូង​ខេត្ត ចាត់ការ​បន្ត​តាម​នីតិវិធី ៕
​ខ្មែរ​អច្ឆរិយៈ​

 

 

 

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com