ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ក្រុងប៉ោយប៉ែត

ល្បែងសុីសងគ្រប់ប្រភេទកំពុងកើនឡើងវិញក្រោយពីសម្តេចតេជោចេញបញ្ជារឲ្យបិទបានតែ១ព្រិចភ្នែកប៉ុណ្ណុះនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ទីតាំងបើកឲ្យលេងល្បែងសុីសងចាក់ភ្នាល់គ្រប់ប្រភេទរបស់លោកឧកញ៉ាម្នាក់ ក្នុងភូមិទួលពង្ររ សង្កាត់អូរឬស្សី ក្រុងប៉ោយប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឈ្មោះកាសុីណូអូរនាងហៅ(ថាច់ដោនថ្មី)លើទំហំដីប្រហែលជិត១០ហិកតាជាប់និងសង្កាត់អូរឬស្សីថ្មីតែអាជ្ញាធរហាក់ដេកលង់លក់ និងគ្មានចេតនាបង្កាបសោះឡើយ។កន្លងមកកាសុីណូដែមានទីតាំងនិងឈ្មោះខាងលើបានបើកឲ្យពេលរដ្ឋខ្មែរចូលលេងយ៉ាងអនាធិបតេយ្យរាប់ឆ្នាំក្រោយពីសម្តេចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីនៃកម្ពុជាបានចេញបទបញ្ជារឲ្យបិទទីតាំងបនល្បែងខាងលើនេះបានបិទមួយពព្រិចភ្នែកតែប៉ុណ្ណុះហើយក៏បើកឡើងវិញដោយមិនញញើតនិងអនុសាសន៍និងបទបញ្ជារថ្នាក់ដឹកនាំនោះឡើយ។

ហើយបើតាមការលើកឡើងពីប្រជាពលរដ្ឋនិងអ្នកវិភាគតាមតុការហ្វេថា ប្រហែលជាមន្ទ្រីអាជ្ញាធរចាប់ពីចុងជើងរហូតដល់ក្បាល់ក្នុងក្រុងប៉ោយប៉ែតរួមនិងថ្នាក់ខេត្តបន្ទាយមានជ័យ និងសមត្ថកិច្ច ព្រមទាំងស្ថាប័នពាក់ពន្ធ័ចាត់ទុកទីតាំងបនល្បែងខាងលើនេះជាឆ្នាំងបាយនិងបានអាស្រ័យផលគ្រប់រដូវហើយបានជាស្ងាត់ស្ងៀមដេកលក់យ៉ាងរំភើយអញ្ចឹង។

ទាក់ទងនិងទីតាំងបើកបនល្បែងខាងលើនេះអ្នកសារព័ត៌មាន យើងខ្ញុំបានជំរាបសួរទៅថ្នាក់ដឹកនាំអាជ្ញាធរដែលមានតួនាទីខាងបង្ក្រាមបទល្មើសល្បែងស៊ីសងនៅខេត្តបន្ទាយមានជ័យនិងក្រុងប៉ោយប៉ែតដែ តាមរយៈតេឡេក្រាម ទៅលោកប្រាក់ ប៉ូលីអភិបាលរងខេត្តបន្ទាយមានជ័យទទួលបន្ទុកខាងបង្ក្រាបបទល្មើសល្បែងស៊ីសងហើយតែលោកថាលោកមិនដឹងទេ ចំណែកលោកគាត ហ៊ុលអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតលោកចូលមើលហើយតែមិនឆ្លើយតប?។

ប្រជាពលរដ្ឋដែលរស់នៅក្រុងប៉ោយប៉ែតនិងនាក់រត់ម៉ូតូឌុបបានសំដែងនូវការព្រួយបារម្មណ៌និងសុវិត្តភាពរបស់ពូកគាត់ ពីព្រោះមានល្បែងសុីសង ក៏កើតមានឡើងនូវអំពើចោរកម្ម ចោឆក់ លួច ប្លន់ធ្វើឲ្យពលរដ្ឋមានការភ័យក្លាច និងកើតឡើង អសន្តិសុខសង្គមយ៉ាងខ្លាំង។ពលរដ្ឋសុំសណូមពរដល់លោកប្រាក់ ប៉ូលីអភិបាលរងខេត្តបន្ទាយមានជ័យទទួលបន្ទុកខាងបង្គ្រាបរាល់បទល្មើសល្បែងសុីសងខុសច្បាប់ក្នុងខេត្តបន្ទាយមានជ័យនិងលោកគាត ហ៊ុលអភិបាលក្រុងប៉ោយប៉ែតជាអនុប្រធានមេត្តាមានវិធានការបង្គ្រាបនិងទប់ស្កាត់ផងទាន???

សូមរំលឹកផងដែរថា កាលពីថ្ងៃ១៤ខែមករាឆ្នាំ២០២៣សម្តចតេជោហ៊ុន សែននាយករដ្ឋមន្ត្រីអញ្ជើញជំនួបនិងអ្នកសារព័ត៌មាន ដោយសម្តេចបានមានប្រសាសន៌បន្ថែម និងធ្ងន់ៗថាសូមឲ្យអាជ្ញាធរទាំង២៥ខេត្តក្រុងត្រូវតែបំបាត់ឲ្យអស់រាល់បទល្មើសល្បែងសុីសង និងសហការការពារនិងធ្វើឲ្យភូមិឃុំមានសុវិត្តភាពទាំង៧ចំណុចឲ្យខាងតែបាន!!!! ដោយ: ស៊ាង ហឿន

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com