ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ មានការបន្ធូរបន្ថ
យ ទោស ដល់ទណ្ឌិតចំនួន ២៤នាក់ក្នុង ពិធីបុណ្យពិសាខបូជា ២២នាក់ក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ ចាប់
ពី ៣ខែ ៦ខែ ៩ខែ

បន្ទាយមានជ័យ ៖ថ្ងៃនេះខេត្តបន្ទាយ
មានជ័យ បានបើកកិច្ចប្រជុំដើម្បីធ្វើការបន្ធូរបន្ថយ ទោស ដល់ទណ្ឌិតចំនួន ២៤នាក់ក្នុងពិបុណ្យសាខបូជា ២២នាក់ ក្នុងឪកាសបុណ្យចូលឆ្នាំខ្មែរខាងមុខ ចាប់ពី ៣ខែ ៦ខែ ដល់៩ ខែ ។ នៅព្រឹក ថ្ងៃទី ៩ ខែ កុម្ភៈ ឆ្នាំ ២០២៣ ក្នុងសាលប្រជុំសាលាខេត្ត ក្នុងនោះដោយមានការចូលរួម លោកង៉ោម៉េងជ្រួន អភិបាលរងខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មការ លោកសំរិទ្ធ សុខុន អនុប្រធានគណៈកម្មកា លោកឧត្តមអគ្គនុរក្ស២ អ៊ុង ស៊ីផាន ប្រធាន ពន្ធនាគារ ខេត្តបន្ទាយមានជ័យ អនុប្រធានគណៈកម្មកា លោកឧត្តមសេនីយ៍ត្រី នូជីវ័ន្ត ស្នងការរងខេត្តបន្ទាយមានជ័យ អនុប្រធានគណៈកម្មកា រួមទាំង មន្ត្រី ជំនាញកិច្ចការតុលាការ ពន្ធនាគារ និងមន្ត្រីពន្ធនាគារនុរក្សជាច្រើននាក់ទៀត។

ក្នុងកិច្ចប្រជុំនោះ លោកឧត្តមអគ្គនុរក្ស២ អ៊ុង ស៊ីផាន បានអានស្ថិតិ បញ្ជីឈ្មោះ និងសាវតានៃទណ្ឌិត ជនជាតិខ្មែរ និងជនបរទេស ដែលត្រូវបានអង្គភាព ពន្ធ
នាគារខេត្តបន្ទាយមានជ័យ ស្នើ ហើយ សុំការអនុម័ត ពីគណៈកម្មការ បញ្ជូបន្ថយទោស បន្តសុំថ្វាយការសម្រេច ពីថ្នាក់លើ ក្នុងនោះមាន បន្ធូរបន្ថយ ទោស ពី៣ខែ ៦ខែ ដល់៩ខែ ដល់ទណ្ឌិត
ចំនួន ២៤នាក់ក្នុងពិធីបុណ្យពិសាខបូជា ចំនួន២២នាក់ ក្នុងឪកាសពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ។

ក្នុងនោះលោកង៉ោម៉េងជ្រួន បានធ្វើការទទួលស្គាល់ លោកឧត្តមអគ្គនុរក្ស២ អ៊ុង ស៊ីផាន ប្រធាន ពន្ធនាគារ ខេត្តបន្ទាយមានជ័យ និងមន្ត្រីក្រោមឪវ៉ាទ បានធ្វើការខិតខំប្រឹងប្រែងគ្រប់គ្រង ថែរក្សាអ្នកជាប់ឃុំ ក្នុងនោះ បានពិនិត្យ វាយតម្លៃ លើសកម្មភាព អនុវត្ត គុណ
សម្បត្តិ និងរយៈពេលនៃការជាប់ឃុំ របស់ទណ្ឌិត ហើយវាយតម្លៃ ស្នើសុំបន្ធូរបន្ថយទោស ពី៣ ខែ៦ ដល់ ៩ខែផងដែរ ។លោកអភិបាលរងខេត្ត សង្ឃឹ
មថា ដំណើរការនេះនឹងមិនមាន អំពើ
ពុករលួយ ភាពលំអៀង មិនបក្ខពួក ភាពមិនប្រក្រតី ឬបញ្ហាកើតឡើងឡើយ ពោលធ្វើយ៉ាងណាប្រកបដោយ ការទ
ទួលខុសត្រូវ និងប្រសិទ្ធិភាពខ្ពស់ផងដែរ។

លោកង៉ោម៉េងជ្រួនក៏បាន ផ្តាំផ្ញើរដល់ទណ្ឌិតដែលទទួលបានការបន្ធូរបន្ថយទោស ឲ្យ ធ្វើការផ្សព្វផ្សាយអំពីការបន្ធូរបន្ធយទោសរបស់ខ្លួន ទៅកាន់ទណ្ឌិតផ្សេងៗទៀត ក្នុងគោលដៅឲ្យចូលរួមគោរព អនុវត្ត បទបញ្ជាផ្ទៃក្នុង វិធាននានារបស់ពន្ធនាគារ និងព្យាយាមកែប្រែខ្លួនឲ្យក្លាយជាពលរដ្ឋល្អ ដើម្បីត្រៀមចូលមករួមរស់នៅក្នុងសហគមន៍ក្រោ
យពេលអនុវត្តទោសចប់សព្វគ្រប់។

ក្នុងនោះលោកបានធ្វើការផ្តាំផ្ញើរបន្តទៀត ដល់អ្នកជាប់ឃុំទាំងអស់ ក្រោយពីស្គាល់រស់ជាតិជាប់គុក ហើយចេញពីពន្ធនាគារ វិញត្រូវចេះកែខ្លួន ឲ្យក្លាយជាមនុស្សល្អ ពលរដ្ឋល្អ ទើបអាចរស់នៅ ក្នុងសង្គមបានស្រួលផងដែរ៕ ដោយ: ស៊ាង ហឿន

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com