ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

បន្ទាយមានជ័យ

អង្គភាពកងកម្លាំងរបស់វរ:សេនាតូចថ្មើរជើងលេខ(៥១៤)ក្រោមការដឹងនាំផ្ទាល់របស់លោកវរះសេនីទោ ប៉ែន សុគុន្ធ មេបញ្ជារការបានចុះប្រមូលផលដំឡូងមីនិងដំណាំគ្រប់ប្រភេទដើម្បីលើកស្នួយជីវភាពកងកម្លាំងរបស់ខ្លួន

ខេត្តបន្ទាយមានជ័យ៖ នៅព្រឹកថ្ងៃអង្គារ ២រោច ខែមាឃ ឆ្នាំខាលចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី ៧ ខែ កុម្ភះ ឆ្នាំ២០២៣នេះ អង្គភាពវរសេនាតូចថ្មើរជើងលេខ៥១៤ បានប្រមូលផលមើមដំឡូងមី ដែលដាំដុះដីចំការក្នុងអង្គភាព ចំនួន ១៥០០០ម៉ែត្រការ៉េ លក់ឲ្យអាជីវករលានដំឡូង ស្ថិតនៅភូមិថ្មដែកកេះ ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

ក្រៅពីអនុវត្តន៍ភារកិច្ចស្នូលរបស់អង្គភាព ក្រោមការដឹកនាំរបស់ វរសេនីយ៍ទោ ប៉ែន សុគន្ឋ មេបញ្ជាការ វរសេនាតូចថ្មើរជើងលេខ៥១៤ បានជំរុញឲ្យកងទ័ពនិងគ្រួសារ តាមបណ្តាអង្គភាពចំណុះ បន្តការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ជាពិសេសការដាំដំឡូងមី កុំទុកដីទំនេរចោល ដែលជាការច្នៃប្រឌិតធានាការចិញ្ចឹមកងទ័ព គ្រួសារយោធិនដែលមានជីវភាពខ្វះខាត និងសល់ថវិកាកសាងអង្គភាព។

សូមបញ្ជាក់ផងដែរថា អង្គភាពក្រៅពីដាំដំណាំដំឡូងមី ធ្វើការដាំដំណាំច្រើនមុខទៀតដូចជា ចេក ស្វាយ ខ្នុរ ដូង អំពៅ ទៀប ជាដំណាំយុទ្ធសាស្រ្តផងដែរ៕ ដោយោ: ស៊ាង ហឿន

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com