ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ក្រុងប៉ោយប៉ែត បន្ទាយមានជ័យ

ក្រុមម៉ូតូឌុបនាក់រត់ផាស់ស្អេបពីរក្រុមនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតដណ្តើមម៉ូយគ្នាកើតជាអំពើហឹង្សារវាយគ្នាផ្អើលភ្ញៀវទេសចរណ៍ទាំងព្រឹក

ក្រុងប៉ោយប៉ែត ថ្ងៃទី៦.០២.២០២៣ដោយសារតែដណ្តើមម៉ូយគ្នាដឹកមិនត្រឹមត្រូវក្រុមនាក់រត់ផាសស្អេបដែលមានពីរក្រុមឬពីរបក្សបានផ្ទុះកុំហឹងហើយបានប្រើហឹង្សាវាយគ្នាបង្អួតភ្ញៀវទេសចរណ៍រត់ជាន់ជើងគ្នាកាត់ព្រឹកដោយគ្មានទុកមុខមាត់ប្រទេសជាតិសូម្បីតែបន្តិច គឺវាយគ្នាយ៉ាងអនាណាធិបតេយ្យបង្អួតភ្ញៀវជាតិ អន្តរជាតិនិងញ្ញាតិជិតខាងដោយគ្មានកេរ្តិ៍ខ្មាស់។
តាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា ទាំងម៉តូឌុបនិងផាស់ស្អេបដែលមករត់ក្នុងកន្លែងនោះត្រូវបានគេបែងចែកជាពីរក្រុម ក្រុមទី១គឺខាងផ្លូវរថភ្លើងដែលក្រោមការគ្រប់គ្រងរបស់លោកវរ:សេនីយឯក អ៊ុក ស្រួយ នាយរងប៉ុស្តិ៍អន្តោប្រវេសន៍ច្រកអន្តរជាតិប៉ោយប៉ែត ទី២.ក្រុមខាងដើមស្លាជិតកាសុីណូហូលីដេក្រោមការគ្រប់គ្រងរបស់លោកវរ:សេនីយឯក ឃួន រិទ្ឋ នាយរងប៉ុស្តិ៍ដូចគ្នា ហើយបើតាមការបង្ហើបឲ្យដឹងពីនាក់រត់ម៉ូនិងរត់ផាស់ស្អេបនៅទីតាំងនោះថាបានបង់សេវាឲ្យទៅមេៗសំរាប់ម៉ូតូ៤០០បាតផាស់ស្អេប៣០០០បាត ឯណុះ។

សូមរំលឹកផងដែរថា÷ពាក់ពាន់រឿងនាក់រត់ម៉ូតូនិងផាស់ស្អេបនេះលោកឧត្តមសេនីយ៍ត្រី អុី ចំរើន មេប៉ុស្តិ៍ច្រកទ្វារអន្តរជាតិបានសន្យានិងនាក់សារព័ត៌មានកាលពីពេលកន្លងមកថាមិនមានឲ្

យបង់លុយនោះទេគឺលោកនិងឲ្យកម្លាំងលោកចាត់ចែងឲ្យមានរបៀបនិងមានសណ្តាប់ធ្នាប់តែប៉ុណ្ណុះ!!!

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com