ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ពីខេត្តបន្ទាយមានជ័យ

លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលគ្រប់អាយុចូលមកធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរឲ្យបានគ្រប់ៗគ្នា!!

ខេត្តបន្ទាយមានជ័យ:  លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ជម្រុញដល់នគរបាលតាមបណ្តាក្រុង-ស្រុក ពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនពលរដ្ឋតាមមូលដ្ឋាន
ដោយអនុវត្តន៍តាមការណែនាំ និង បទបញ្ជាពីលោក
ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០១ ខែកុម្ភះ ឆ្នាំ២០២៣នេះ កម្លាំងនគរបាលតាមបណ្តាស្រុក-ក្រុងទាំង៩ បានពន្លឿនការធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ជូនប្រជាពលរដ្ឋ ដែលទើបគ្រប់អាយុ និងអ្នកហួសសុពលភាពប្រើប្រាស់។
ក្រៅពីធ្វើផ្ទាល់នៅអធិការដ្ឋានគ្រប់ក្រុង-ស្រុក នគរបាលជំនាញក៏បានបែកចែកកម្លាំងជា២ក្រុម ចុះធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ តាមបណ្តាឃុំ សង្កាត់ ដើម្បីពន្លឿនជូនដល់ប្រជាពលរដ្ឋ យកឯកសារនេះទៅប្រើប្រាស់ជាប្រយោជន៍ ក្នុងជីវិតរស់នៅប្រចាំថ្ងៃ ដូចជា ទិញលក់ដីធ្លី ដាក់ពាក្យបម្រើការងារ ឬប្រកបអាជីវកម្មផ្សេងៗ។

ថ្នាក់ដឹកនាំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ សូមអំពាវនាវដល់ពលរដ្ឋគ្រប់រូប ទាំងអ្នកទើបគ្រប់អាយុ និងអ្នកហួសសុពលភាព ត្រូវមកធ្វើអត្តសញ្ញាណប័ណ្ណសញ្ញាតិខ្មែរគំរូថ្មីឲ្យបានគ្រប់គ្នា ដើម្បីយកទៅប្រើប្រាស់ និងចូលរួមបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រ សម្រាប់នីតិកាលអណត្តិទី៧ នៃរដ្ឋសភា ឆ្នាំ២០២៣ខាងមុខ៕ ដោយ: ស៊ាង ហឿន(ប៉ោយប៉ែត)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com