ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ករណីចោរប្លន់កាបូបស្រ្តីម្នាក់នៅខេត្តស្ទឹងត្រែង

ពីខេត្តស្ទឹងត្រែង 
#ចោរប្លន់កាបូបយកលុយពីស្ត្រីម្នាក់អស់ជាង២លានរៀល
សឹ្ទងត្រែង:សមត្ថកិច្ចនគរបាលកំពុងតាមចាប់ខ្លួនចោរមួយក្រុមដែលបានប្លន់យកកាបូបលុយពីស្ត្រីម្នាក់អស់ចំនួន២លាន៥០មុឺនរៀលទាំងកណ្តាលថ្ងៃនៅតាមផ្លូវជាតិលេខ៧ក្នុងភូមិសាស្ត្រភូមិគីឡូ៨សង្កាត់សាមគ្គីក្រុងស្ទឹងត្រែងខេត្តស្ទឹងត្រែងកាលពីរសៀលថ្ងៃទី២៦ខែមករាឆ្នាំ២០២៣។
ស្រ្តីដែលត្រូវចោរឆក់កាបូបឈ្មោះ លឹម សុភា រស់នៅចំណុចព្រៃចាស់ ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៨ សង្កាត់សាមគ្គី ក្រុងសឹ្ទងត្រែងបានរៀបរាប់ថានាងខ្ញុំបានជិះម៉ូតូឌុបកូនពីរនាក់ ដើរលក់ខោអាវតាមភូមិកោះខនឌិន រួចនាងខ្ញុំបានខ្ចីលុយគេបាន២ លាន៥០សិបម៉ឺនរៀលដើម្បីយកទៅដោះសងធនាគារ។ ចៃដន្យអាក្រក់ពេលជិះម៉ូតូតាមបណ្តោយផ្លូវជាតិលេខ៧ មកដល់ពាក់កណ្តាលផ្លូវ នៅចំណុចគីឡូម៉ែត្រលេខ១៤ ស្ថិតនៅភូមិខាងលើនោះ ក៏លេចមុខក្រុមចោរប្លន់ជិះម៉ូតូតាមពីក្រោយពាក់មួកសវត្ថិភាពបិទម៉ាសជិត មានគ្នា៣នាក់បានឆក់កាបូបបណ្តាលឲ្យគាត់ដួលទាំងម៉ែទាំងកូនយកលុយអស់ចំនួន២លាន៥០ម៉ឺនរៀល។
ស្រ្តីដដែលបានបន្តទៀតថា នៅពេលយកលុយហើយវាដោះកាបូបអោយបូបវិញ ហើយបម្រុងយកម៉ូតូថែមទៀត តែចៃដន្យមានរថយន្ត និងម៉ូតូប្រជាពលរដ្ឋមកដល់ភ្លាមនោះ ក្រុមចោរប្លន់ទាំងនោះឡើងជិះម៉ូតូរត់គេចខ្លួនបាត់។
លោកអ៊ុងសុភ័ក្រនាយប៉ុស្តិ៍នគរបាលសង្កាត់សាមគ្គីបានប្រាប់ឲ្យដឹងថាបន្ទាប់ពីទទួលព័ត៌មានខាងលើលោកបានចាត់មន្ត្រីសហការជាមួយប្រជាការពារភូមិចុះទៅស្រាវជ្រាវនៅកន្លែងកើតហេតុ។ចំណែកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាល។រហូតមកដល់ពេលនេះរកមិនទាន់ឃើញមុខសញ្ញាក្រុមចោរនោះនៅឡើយទេ៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com