ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

មន្ត្រីនគរបាលពាក់សិក្ត័៣ម្នាក់ បានលួចមានស្រីថ្មី ត្រូវប្រពន្ធតាមទាន់ដល់ក្នុងបន្ទប់ជួល នាំគ្នារត់ចែកជេីងគ្នាផ្អើលប្រជាពលរដ្ឋពេញភូមិ នៅភ្នំពេញ

ភ្នំពេញ ៖ កាលពី ថ្ងៃ ទី៦ ខែមករា ឆ្នាំ២០២៣ នៅចំណុចបន្ទប់ជួលមួយកន្លែង ក្នុងភូមិទ្រុងវិមាន សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

 ស្ត្រីជាប្រពន្ធមានឈ្មោះ សុខ ថាវរី អាយុ២៩ឆ្នាំ មានទីលំនៅក្នុងភូមិបី ឃុំក្អមសំណ ស្រុកលើកដែក ខេត្តកណ្ដាល។មានកូនស្រីម្នាក់រស់នៅក្នុងបន្ទុក។ ចំណែកប្ដីដែលផឹតក្បត់មានឈ្មោះ ប្រាក់ សុភារ៉ា អាយុ ៣៦ឆ្នាំ មុខរបរធ្វើប៉ូលីសពាក់សិក្ត័៣ ។

 បេីតាមសម្ដីស្ត្រីជាប្រពន្ធបានប្រាប់ឲ្យដឹងថា គាត់នឹងប្ដីបានរួមរស់ជាមួយគ្នារយៈពេល៤ឆ្នាំកន្លងមកហើយ ដោយមិនបានរៀបការនឹងគ្នាទេ បានត្រឹមតែសែនព្រេន និងចុះអេតាស៊ីវិលនិងគ្នា និងមានកូនស្រីមួយនៅក្នុងបន្ទុក។ ស្ត្រីជាប្រពន្ធបានបន្តទៀតថា រយៈពេល ៦ទៅ ៧ខែនេះ ការរស់នៅមិនចុះសម្រុងនឹងគ្នា ធ្លាប់ប្រើហិង្សាមកលើរូបគាត់ និងមិនបានមកចូលផ្ទះញឹកញាក់ដូចមុននោះទេ ធ្វើឲ្យរូបគាត់ជាប្រពន្ធមានការសង្ស័យ ហើយក៏បានជួលគេឲ្យតាមដានប្តីរហូត ក្រោយមកមានផ្ដល់ដំណឹងថា ប្តីគាត់ តែងតែបើករថយន្តមួយគ្រឿងពាក់ស្លាកលេខនគរបាល មកជួបស្រីស្នេហ៍នៅក្នុងបន្ទប់ជួលជាញឹកញាប់។

កន្លងមកស្រីស្នេហ៍ប្ដី របស់គាត់ បានឆាតឌឺដងជាមួយគាត់រួចមកហើយ។ លុះដល់ថ្ងៃកើតហេតុខាងលើ រូបគាត់ក៏បាននាំម្ដាយនិងកូន ជួលរថយន្តគេជិះតាំងពីស្រុកកំណើត មកតាមរកប្ដីនៅកន្លែងកើតហេតុ ក៏ប្រទះឃើញប្ដីនៅជាមួយស្រីស្នេហ៍ ក្នុងបន្ទប់ជួលមែន ហើយ ក៍បានឈ្លោះគ្នាផ្អើលពេញភូមិ ខណៈនោះប្ដីក៏បានហៅបក្ខពួកមកគំរាមវាយមកលើរូបគាត់និងអ្នកភូមិទៀត។

 ភ្លាមនោះរូបគាត់ជាប្រពន្ធបានទំនាក់ទំនងទៅបងប្អូនសារព័ត៌មានជាច្រើនស្ថាប័ននិងសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ ធ្វើឲ្យប្ដីនិងស្រីនាំគ្នាបើកទ្វារបន្ទប់រត់ប្រញាប់ប្រញាចេញពីបន្ទប់ជួលផ្អើលពេញភូមិ។

 ក្រោយមក រូបគាត់ក៏បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាល ក្រាំងធ្នង់ ដើម្បីឲ្យសមត្ថកិច្ចជួយអន្តរាគមន៍ និងសំណូមពរទៅថ្នាក់ដឹកនាំជួយរកយុត្តិធម៌ឲ្យគាត់ផង៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com