ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

អបអរសាទរទិវាជ័យជំនះថ្ងៃ៧មករា ១៩៧៩លោកពៅរិទ្ធី”ហៅធីស្នា” ក្រុមការងារគណ:បក្សប្រជាជនភូមិស្ទឹងបទ និងភូមិអណ្ដូងថ្មមាស និងភរិយាព្រមទាំងបុត្រា បុត្រីបានរៀបចំជាអំណោយជូនដល់និវត្តជន និងចាស់ជរាចំនួន ៥០គ្រួសារ

ព័ត៌មានពីខេត្តបន្ទាយមានជ័យ ក្រុងប៉ោយប៉ែត

ចេញផ្សាយថ្ងៃព្រហស្បត៌១៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័កព.ស២៥៦៦ត្រូវនឹងថ្ងៃទី៥ ខែមករាឆ្នាំ២០២៣

ខេត្តបន្ទាយមានជ័យ  នៅរសៀលថ្ងៃព្រហស្បតិ៍  ១៤កើត ខែបុស្ស ឆ្នាំខាល ចត្វាស័កព.ស ២៥៦៦ព.ត្រូវនឹងថ្ងៃទី០៥.០១.២០២៣ ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល លោកពៅ រិទ្ធី(ហៅធីស្នា)និងភរិយាព្រមទាំងបុត្រៗ ជានិច្ចជាកាលលោកតែងតែយកចិត្តទុកដាក់និងចែករំលែកនូវទ្រព្យសម្បត្តិផ្ទាល់ខ្លួនជូនដល់និវត្តជននិងចាស់ជរាបាត់បង់កម្លាំងពលកម្ម  ដែលកន្លងមកពួកគាត់ពីមុនធ្លាប់ប្រកៀកស្មាប្រយុទ្ធរួមសុខរួមទុក្ខ។

ដើម្បីប្រទេសជាតិ លោកពៅរិទ្ធីក្នុងនាមលោកជាសកម្មជន ការងារគណ:បក្សប្រជាជនជួយភូមិស្ទឹងបទនិងភូមិអណ្ដូងថ្មមាស លោកបានចូលរួមអបអរសាទរ ខួបអនុស្សាវរីយ៍ថ្ងៃជ័យជំនះ៧មករា ១៩៧៩ លោកបានធ្វើជាអំណោយជូនដល់និវត្តជននិងចាស់ជរាចំនួន៥០គ្រួសារ

ដោយមានការអញ្ជើញចូលរួមជាធិបតីលោកគាត ហ៊ុលអភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែត។

លោកហម វណ្ណៈមេបញ្ជាការព្រំដែនគោក ៨៩១ ព្រមទាំងអស់លោកលោកស្រី កងកម្លាំងចូលរួមផងដែរ

អំណោយទាំងអស់រួមមានក្នុងមួយគ្រួសារទទួលបាន អង្គរ២៥ គីឡូក្រាម ភួយ១ ម៉ី១កេះ ទឹកត្រី១យួរ ទឹកសុទ្ធ១យួរ ថវិកា ៥០០០០៛ជូនប្រជាពលរដ្ឋ និងជនពិការទុរគតមកពីភូមិដាច់ស្រយា៉លចំនួន៤ភូមិផងដែ។

សូមបញ្ជាក់ថា សប្បុរសជនចូលរួមចំណែកមាន÷

-ទី១.លោកគាត ហ៊ុលអភិបាលក្រុង១០០$

-ទី២.លោកប៉ុល សាវុិននិងលោកហ៊ាន គឹមហ៊ួនទឹកសុទ្ធ៥០យួរនិងថវិការ៥០មុឺនរៀល

-ទី៣.លោកឌីណាទឹកបរិសុទ្ធម៉ាកសឹង ៥០ យូរ

-ទី៤.លោកឡុង សាគុនថវិការ២០០០បាទ

-ទី៥.លោកឡុង សុខហុីមភួយ ៥០

-ទី៦.អ្នកស្រីអុី ណៃថវិការ៤០មុឺនរៀល

-៧.លោកវីរៈសេនីយ៍ទោឈិន ឈៀង៥០មុឺនរៀល

-ទី៨លោកស្រីឌួង ផល២០០០បាត

-ទី៩.លោកធារិទ្ធនិងភរិយាថៅកែផ្ទះល្វែង១០០$ផងដែ។

អត្តបទដោយ:អៃ ស៊ាង ហឿន

ចេញផ្សាយដោយ គេហទំព័រ( ខ្មែរអច្ឆរិយ:)

www.Khpress.net

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com