ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ឪពុក​និង​កូនស្រី នាំគ្នា​ទៅ​រាយ​សន្ទូច​នៅក្នុង​បឹង បាត់​មួយ​យប់ ព្រលឹម​ឡើង ប្រទះ​ឃើញ​លង់ទឹក​ស្លាប់​ទាំង​២​នាក់​​នៅ​បឹង​ក្រោយ​ភូមិ​ក្នុងស្រុក​ពោធិ៍​រៀង​

ឪពុក​និង​កូនស្រី នាំគ្នា​ទៅ​រាយ​សន្ទូច​នៅក្នុង​បឹង បាត់​មួយ​យប់ ព្រលឹម​ឡើង ប្រទះ​ឃើញ​លង់ទឹក​ស្លាប់​ទាំង​២​នាក់​​នៅ​បឹង​ក្រោយ​ភូមិ​ក្នុងស្រុក​ពោធិ៍​រៀង​

ខេត្ត​ព្រៃវែង ៖ ហេតុការណ៍​នេះ​បាន​បង្ករ​អោយមាន​ការភ្ញាក់ផ្អើល នៅ​ព្រឹក​ថ្ងៃទី​១៣​ខែ​កញ្ញា ឆ្នាំ​២០១៨​នេះ ក្រោយ​ពី​ប្រទះឃើញ​សាកសព​ឪពុក​និង​កូនស្រី នៅ​ចំណុច​បឹង​មួយកន្លែង ក្រោយ​ភូមិ​ពោធិ៍​រៀង​ត្បូង ឃុំ​ពោធិ៍​រៀង ស្រុក​ពោធិ៍​រៀង​ខេត្តព្រៃវែង​។​

​ជនរងគ្រោះ​ទាំង​២​នាក់​រួមមាន​៖
​ឳ​ពុក​ឈ្មោះ​រឿន រិត មាន​អាយុ​៤៥​ឆ្នាំ និង​កូន​ឈ្មោះ​រិត ស្រី​ម៉ិច ភេទ​ស្រី​អាយុ​១៤​ឆ្នាំ អ្នក​ទាំង​២ មាន​ទីលំនៅ​កន្លែងកើតហេតុ​។​

​តាម​ប្រភព​ប្រជាពលរដ្ឋ​បានអោយដឹងថា ៖ នៅ​ល្ងាច​ថ្ងៃទី​១២​ខែ​កញ្ញា ឆ្នាំ​២០១៨ ជនរងគ្រោះ​ទាំង​២​នាក់ ឪ​និង​កូន បាន​នាំគ្នា​មក​រាយ​សន្ទូច​ក្រោយ​ភូមិ​កើតហេតុ​ខាងលើ​។ ហើយ​ក៏​បាត់​ដំណឹង​សូន្យ​មិនឃើញ​មក​ផ្ទះ​វិញ ទើប​បងប្អូន​ក្រុម​គ្រួសារ​មាន​ការសង្ស័យ​ឆ្ងល់ លុះ​ព្រឹក​ឡើង​ថ្ងៃទី​១៣ ខែ​ដដែល ទើប​គេ​ប្រទះ​ឃើញ​សព​អ្នក​ទាំង​២ នៅ​ចំណុច​ខាងលើ​។ ទើប​ក្រុមគ្រួសារ​និង​សមត្ថកិច្ច​ដឹកជញ្ជូន​មក​ផ្ទះ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​

​តាម​ការពិនិត្យ​របស់​សមត្ថកិច្ច ជនរងគ្រោះ​ពិតជា​បាន​លង់ទឹក​ស្លាប់​ដោយ​ខ្លួនឯង​មែន ខណៈ​ពួកគេ​ដើរ​រាយ​សន្ទូច ឈាន​ជើង​ចូល​រណ្ដៅ​ទឹក​ជ្រៅ រួច​ជួយ​គ្នា​បណ្ដាល​ឲ្យ​លង់​ស្លាប់​ទាំង​២​នាក់​តែ​ម្ដង​៕

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com