ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

សូមចូលរួមសោកស្តាយ និងរំលែកទុក្ខចំពោះករណីគ្រោះអគ្គីភ័យឆេះកាស៊ីណូ ហ្គ្រេនដាយមិន!
……………..
ក្នុងនាមពលរដ្ឋខ្មែរមួយរូប សូមសម្តែងនូវការចូលរួមសោកស្តាយជាពន់ពេក និងចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតចំពោះករណីគ្រោះអគ្គីភ័យឆេះកាស៊ីណូ ហ្គ្រេនដាយមិន ស្ថិតនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃពុធ ទី២៨ ខែធ្នូ ឆ្នាំ២០២២ កន្លងទៅ ដែលបណ្តាលឲ្យមានអ្នកបាត់បង់អាយុជីវិត និងរបួសធ្ងន់ស្រាល ព្រមទាំងខូចខាតទ្រព្យសម្បត្តិ ជាច្រើនអនេក។

នៅក្នុងឧបទ្ទវហេតុអគ្គីភ័យនេះ កម្លាំងសមត្ថកិច្ចចម្រុះរបស់កម្ពុជា និងដោយមានការចូលរួមគាំទ្រពីភាគីថៃ បានជួយអន្តរាគមន៍បាញ់ទឹកពន្លត់ និងជួយសង្គ្រោះជនរងគ្រោះ រហូតដល់ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ទើបអាចពន្លត់ភ្លើងបានទាំងស្រុង ។ បើទោះបីកម្លាំងសមត្ថកិច្ច បានខិតខំប្រឹងប្រែង ប្រថុយទាំងអាយុជីវិតដើម្បីជួយសង្គ្រោះយ៉ាងណាក្តី ប៉ុន្តែជាអកុសល គ្រោះអគ្គីភ័យនេះ ក៏នៅតែឆក់យកអាយុជីវិត និងបង្ករបួសធ្ងន់ស្រាលដល់បងប្អូនប្រជាពលរដ្ឋជាច្រើននាក់ គួរឲ្យសង្វេគ។ លើសពីនេះទៅទៀត គ្រោះអគ្គីភ័យនេះ ក៏បានបំផ្លិចបំផ្លាញនូវទ្រព្យសម្បត្តិជាច្រើនផងដែរ។

ជាថ្មីម្តងទៀត! ខ្ញុំ និងក្រុមគ្រួសារ សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយក្រុមគ្រួសារ នៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធអ្នកស្លាប់ទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ជាមួយគ្នានេះក៏សូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមជួយប្រោះព្រំ និងប្រសិទ្ធពរជូនបងប្អូនដែលរងរបួសធ្ងន់ស្រាលទាំងអស់ បាននិងកំពុងសម្រាកព្យាបាលនៅតាមមន្ទីរពេទ្យនានា សូមឲ្យបានឆាប់ជាសះស្បើយ និងមានសុខភាពល្អប្រសើរឡើងវិញ ដើម្បីវិលត្រឡប់ទៅជួបជុំគ្រួសារ ក៏ដូចជាប្រកបការងារផ្សេងៗកុំបីខានឡើយ។

ជាមួយគ្នានេះដែរ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកម្លាំងសមត្ថកិច្ចចម្រុះរបស់កម្ពុជា និងភាគីថៃ ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងប្រថុយទាំងអាយុជីវិត ជួយអន្តរាគមន៍ បាញ់ទឹកពន្លត់ និងជួយសង្គ្រោះអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋក្នុងករណីអគ្គីភ័យឆេះកាស៊ីណូ ហ្គ្រេនដាយមិន ដោយមិនគិតពីពេលវេលា និងការនឿយហត់៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com