ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

អង្គការសុខភាពពិភពលោក WHO នៅថ្ងៃចន្ទនេះបាននិយាយថាប្រជាជន ១០លាននាក់ ឬជិតស្មើនឹង ១ភាគ៤ នៃប្រជាជនអ៊ុយក្រែន អាចនឹង ប្រឈមមុខនឹងវិបត្តិផ្លូវចិត្ត

កៀវ)៖ អង្គការសុខភាពពិភពលោក WHO នៅថ្ងៃចន្ទនេះបាននិយាយថាប្រជាជន ១០លាននាក់ ឬជិតស្មើនឹង ១ភាគ៤ នៃប្រជាជនអ៊ុយក្រែន អាចនឹង ប្រឈមមុខនឹងវិបត្តិផ្លូវចិត្ត ដោយសារតែសង្រ្គាមឈ្លានពានរបស់រុស្ស៉ី។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានតាមវីដេអូ ចេញពីទីក្រុងហ្សឺណែវ ប្រទេសស្វីស លោក យ៉ាណូ ហាប៊ីគ (Jarno Habicht) ជាអ្នកតំណាង WHO ប្រចាំ ប្រទេសអ៊ុយក្រែន បានគូសបញ្ជាក់ដូច្នេះថា «WHO បានវាយតម្លៃថាប្រជាជនអ៊ុយក្រែន រហូតដល់ទៅ១០លាននាក់ អាចនឹងប្រឈមមុខនឹងហានិភ័យនៃ វិបត្តិផ្លូវចិត្ត ក្នុងនោះរួមមានទាំងស្ដេ្រស ធុញថប់ និងស្រ្ដេសក្នុងលក្ខណៈធ្ងន់ធ្ងរ»។ លោក ហាប៊ីគ បន្ថែមទៀតថាវិបត្តិផ្លូវចិត្តដែលមានស្ថានភាពធ្ងន់ធ្ងរ នោះគឺជំងឺបាក់ស្បាត។

គួរបញ្ជាក់ថា បើតាម WHO មកទល់នឹងបច្ចុប្បន្ន មានការវាយប្រហារជាង ៧០០លើក លើហេដ្ឋារចនាសម្ព័ន្ធសុខាភិបាលនៅក្នុងប្រទេសអ៊ុយក្រែន នៅ ចំពោះការបង្កើនយុទ្ធនាការទម្លាក់គ្រាប់បែករបស់រុស្ស៉ី ដើម្បីបំផ្លាញប្រព័ន្ធផ្គត់ផ្គង់ថាមពលអ៊ុយក្រែនចាប់តាំងពីខែតុលាមក៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com