ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

កងទ័ពជើងទឹកថៃកំពុងបន្តប្រតិបត្តិការរុករក និងជួយសង្រ្គោះរបស់ពួកគេយ៉ាងសកម្មដដែល នាថ្ងៃពុធនេះ ដែលជាថ្ងៃទី៣ហើយ ក្រោយឧបទ្ទវហេតុលិចនាវាចម្បាំង នៅឯឈូងសមុទ្រថៃ កាលពីយប់ថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២។

បាងកក)៖ កងទ័ពជើងទឹកថៃកំពុងបន្តប្រតិបត្តិការរុករក និងជួយសង្រ្គោះរបស់ពួកគេយ៉ាងសកម្មដដែល នាថ្ងៃពុធនេះ ដែលជាថ្ងៃទី៣ហើយ ក្រោយឧបទ្ទវហេតុលិចនាវាចម្បាំង នៅឯឈូងសមុទ្រថៃ កាលពីយប់ថ្ងៃអាទិត្យចុងសប្តាហ៍កន្លងទៅ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃពុធ ទី២១ ខែធ្នូ ឆ្នាំ២០២២។

យោធាជើងទឹកថៃបានឱ្យដឹងថា មកទល់ពេលនេះ នាវិកសរុប៧៥នាក់ត្រូវបានជួយសង្រ្គោះ ក្រោយការលិចនាវាចម្បាំងធុនតូច ឈ្មោះ អេកធីអឹមអេស សុខោទ័យ (HTMS Sukhothai) ដោយម្នាក់ត្រូវបានរកឃើញនៅរស់រានមានជីវិត កាលពីថ្ងៃអង្គារ នៅចម្ងាយ៦០គីឡូម៉ែត្រ ពីកន្លែងដែលនាវាបានលិច ខណៈក្នុងថ្ងៃជាមួយគ្នានោះ សាកសពនាវិក៦នាក់ ក៏ត្រូវបានរកឃើញផងដែរ។ ដូច្នេះហេតុនៅសល់នាវិក២៣នាក់ ដែលកំពុងបន្តបាត់ខ្លួន។

គួរបញ្ជាក់ថា នាវាចម្បាំង សុខោទ័យ ដែលមានផ្ទុកនាវិកសរុប១០៥នាក់ បានជួបបញ្ហាគាំងគ្រឿងម៉ាស៉ីន ហើយលិចនៅចម្ងាយខ្ទង់ ៣៧គីឡូម៉ែត្រពីខេត្តប្រជួបគីរីខន្ធ (Prachuap Khiri Khan) ភាគខាងត្បូងប្រទេសថៃ កាលពីវេលាម៉ោងប្រហែល ១១៖៣០នាទីយប់ ថ្ងៃអាទិត្យកំលុងពេលមានព្យុះបោកបក់ខ្លាំង។ យោធាថៃបានចល័តនាវា យន្តហោះ និងឧទ្ធម្ភាគចក្រ ជាច្រើនគ្រឿង សម្រាប់ប្រតិបត្តិការរុករកនិងជួយសង្រ្គោះ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com