សេចក្តីជូនដំណឹង
សូមជម្រាបជូនដំណឹងដល់សាធារណជន ជាតិនិងអន្តរជាតិ ទាំងអស់ឱ្យបានជ្រាបថា៖ ដើម្បីបង្កើនចំណងមិត្តភាពរវាងប្រទេសកម្ពុជា ជាមួយប្រទេសជិតខាងឱ្យកាន់តែមានភាពរឹងមាំ ស្និទ្ធស្នាល ដោយមិនប្រកាន់ជនជាតិ ពូជសាសន៍ នយោបាយ ដូចនេះក្លឹបរថយន្តOff-road គោព្រៃមណ្ឌលគិរី រួមជាមួយនិង ១២ម៉ូទ័រផាក (12MotorPark) គ្រោងនឹងរៀបចំព្រឹត្តិការណ៍ប្រណាំងរថយន្ត Off-road មួយដែលមានឈ្មោះថា “12 Motor Park Offroad Challenge 2023” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី 13-15 ខែមករា ឆ្នាំ២០២៣ នៅទីលានប្រណាំងរថយន្ត 12MotorPark ស្ថិតនៅ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។
កម្មវិធីនេះបើកទូលាយជូនបងប្អូនជាតិ និងអន្តរជាតិទាំងអស់ ចូលរួមប្រណាំងយកពានរង្វាន់ ក៏ដូចជាការទស្សនា គាំទ្រ អបអរសាទរ ដល់គ្រប់ក្រុមកីឡាករជាតិ និងអន្តរជាតិទាំងអស់ដែលនឹងមកចូលរួមសរុប រថយន្តជាង១០០គ្រឿង។
#12motorpark
#Mondulkiri
#VKH
#laos??