ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ ជូន​មន្ត្រីនគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ចំនួន​២០០​នាក់​

ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ ជូន​មន្ត្រីនគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ចំនួន​២០០​នាក់​

(​បន្ទាយមានជ័យ ) នៅ​ព្រឹក​ថ្ងៃទី​០៤ ខែ​សីហា ឆ្នាំ​២០២២ នេះ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការ​រង និង​ជា​ប្រធាន​នាយកដ្ឋាន​បុគ្គលិក បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ប្រារព្ធ​ពិធី ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ ជូន​មន្ត្រីនគរបាល​ជាតិ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដោយ​មាន​ការចូលរួម​ពី​ឯកឧត្តម​អ៊ុរាត្រី​អភិបាលនៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័​យ​លោក​ឧត្តមសេនីយ៍ទោសិ​ទ្ធ ឡោះ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​ព្រមទាំង​មាន​មន្ត្រី​ពាក់ព័ន្ធ​ឆ្លង​ខេត្ត​បន្ទាយមានជ័យ​បាន​ចូលរួម​ជា​ធិបតី​នាឱកាស​នោះ​ផង​ដែរ​។​

​ពិធី​នេះ​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​នៅ សាលប្រជុំ​សាលាខេត្ត​បន្ទាយមានជ័យ មន្ត្រីនគរបាល​ដែល​ត្រូវ ប្រកាស​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរ​សក្កិ រួមមាន ស្នងកា​រង ០៧​រូប នាយការិយាល័យ ០៦​រូប អធិការ​០១​រូប ប្រកាស​សរុប​៨២ វរសេនីយ៍ទោ​៦១​រូប វរសេនីយ៍ត្រី​៧៣​រូប អនុសេនីយ៍ឯក​២​រូប​។​

​ក្រោយពី​បញ្ចប់ ពិធី​ប្រកាស​តែងតាំង​មុខតំណែង និង​បំពាក់​ឋានន្តរសក្តិ គណៈអធិបតី​បាន​អញ្ជើញ​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ ដើម្បី​កាត់​ខ្សែរ​បូរ​ណ៍ស​ម្ភោ​ធ​ដាក់ឲ្យ​ប្រើប្រាស់ អាគារ​បណ្ណាល័យ ១​ខ្នង និង​សមិទ្ធផល​នានា​ជាច្រើន​ដែល​ទើប​កសាង​រួច ក្នុង​អំឡុង​ពេល​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ កាន់តំណែង​ជា​ស្នងការ បាន​រួមចំណែក​ក្នុង​ការអភិវឌ្ឍ​នា​ពេល​កន្លងមក​ថ្មីៗ​នេះ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com