ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​មេខ្លោង​ជួញដូរ​ថ្នាំញៀន​ម្នាក់ និង​អ្នកប្រើប្រាស់ ០៩​នាក់​ផ្សេង​ទៀត ត្រូវបាន​នគរបាល​ខេត្តមណ្ឌលគិរី​ឃាត់ខ្លួន​!

​មេខ្លោង​ជួញដូរ​ថ្នាំញៀន​ម្នាក់ និង​អ្នកប្រើប្រាស់ ០៩​នាក់​ផ្សេង​ទៀត ត្រូវបាន​នគរបាល​ខេត្តមណ្ឌលគិរី​ឃាត់ខ្លួន​!

​ខេត្ត​មណ្ឌលគិរី ៖ មេខ្លោង​ជួញដូរ​ថ្នាំញៀន​ម្នាក់ និង​អ្នកប្រើប្រាស់ ០៩​នាក់​ផ្សេង​ទៀត ត្រូវបាន​នគរបាល​ខេត្ត​មណ្ឌលគិរី ចាប់​បង្ក្រាប នា​ថ្ងៃ​ទី​១០-១១ កក្កដា ២០២២ នៅ​ភូមិសាស្ត្រ​ក្រុង​សែន​មនោ​រម្យ និង​ស្រុក​អូររាំង ដោយ​រឹបអូស​បាន​វត្ថុតាង​ជាច្រើន ។​

​លោក​ឧត្តមសេនីយ៍ត្រី ស៊ុម សោភ័ណ្ឌ ស្នងការរង​នគរបាល​ខេត្ត​មណ្ឌលគិរី បានឲ្យដឹងថា ដោយ​មាន​បទបញ្ជា​ពី​លោក​ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការ​នគរបាល​ខេត្ត ក្នុង​ការបង្ការ​និង​បង្ក្រាប​នៅ​រាល់​បទល្មើស​គ្រឿងញៀន​ទូទាំង​ខេត្ត​មណ្ឌលគិរី សមត្ថកិច្ច​ជំនាញ​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន បាន​សហការ​ជាមួយ​កម្លាំង​ក្រុង​សែន​មនោ​រម្យ និង​ស្រុក​អូររាំង នៅវេលា​ម៉ោង​២០​និង​១០​នាទី ថ្ងៃទី​១០ កក្កដា បាន​បង្ក្រាប​ករណី​ជួញដូរ រក្សាទុក ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​មួយ​កន្លែង​នៅ​ផ្ទះ​របស់​ឈ្មោះ សាំង ឈី ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត​ប្រា​កដា ស្ថិតនៅ​ភូមិ​ពូ​ត្រែង ឃុំ​ដា​ក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី​។​

​លោក​ស្នងការរង​បន្តថា ក្រោយ​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ រហូត​ដល់​ថ្ងៃ​ទី​១១ ខែកក្កដា ឆ្នាំ​២០២២ វេលា​ម៉ោង​០៩​និង​០០​នាទី​ព្រឹក កម្លាំង​សមត្ថកិច្ច​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​ពាក់ព័ន្ធ​បទល្មើស​គ្រឿងញៀន​ជា​បន្តបន្ទាប់ ចំនួន​០៩​នាក់​បន្ថែម ៖ ១.​ឈ្មោះ កែវ រ៉ា​ម៉ន ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ដោះ​ក្រមុំ សង្កត់​សុខដុម ក្រុង​សែន​មនោ​រម្យ ។ ២.​ឈ្មោះ ផេង ផាន់​យុទ្ធ ហៅ​ខ្ចិប ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត​ប្រាក មាន​ទីលំនៅ​ភូមិ​ពូ​តាំង សង្កត់រ​មនា ក្រុង​សែន​មនោ​រម្យ ។   ៣.​ឈ្មោះ ហៀ​ង សុផាន់ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ ។ ៤.​ឈ្មោះ អាន ម៉ាប់ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ ។ ៥.​ឈ្មោះ ទឺម ណ​យ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ ទាំង​បី​នាក់​នេះ​មាន​ទីលំនៅ​ភូមិ​ឆ្នាប់ ឃុំ​អំបិល​ក្រៅ ស្រុក​ស៊ីធរ​កណ្ដាល ខេត្ត​ព្រៃវែង ។ ៦.​ឈ្មោះ ឃី រស្មី ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​ព្រែក​ចង្ក្រាន ឃុំ​ល្វា ស្រុក​កោះសូទិន ខេត្ត​កំពង់ចាម ។ ៧.​ឈ្មោះ ឆាង តុល ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កម្មករ មាន​ទីលំនៅ​ភូមិ​ត្រពាំង​រាំង ឃុំ​មេមត់ ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ ។ ៨.​ឈ្មោះ ប៉ុច ទូ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​កសិករ មាន​ទីលំនៅ​ភូមិ​អូ​ស្ពាន សង្កាត់​ស្ពាន​មានជ័យ ក្រុង​សែន​មនោ​រម្យ​។ ៩.​ឈ្មោះ អ៊ិន វិចិត្រ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ទីលំនៅ​ភូមិ​ឡៅ​កា សង្កាត់​សុខដុម ក្រុង​សែន​មនោ​រម្យ ។​

​ករណី​ខាង​សមត្ថកិច្ច​ដកហូត​សំភារៈ​វត្ថុតាង​រួមមាន ៖ សារធាតុ​សង្ស័យ​ជា​សារធាតុ​ញៀន​មាន​សណ្ឋាន​ជា​ក្រាម​ពណ៌​ស ថ្លា ចំនួន ០២ កញ្ចប់​ធំ​ល្មម  (​ទម្ងន់ ៤,២៥ ក្រាម សាច់​ថ្នាំ​សុទ្ធ )​។ រថយន្ត ចំនួន ០២​គ្រឿង 1. ម៉ាក Toyota Camry ស៊េរី​ឆ្នាំ 1997 ពណ៌​ប្រផេះ ពាក់​ផ្លាកលេខ ត្បូងឃ្មុំ 2A-0272 2.​រថយន្ត ០១​គ្រឿង ម៉ាក NISSAN ពណ៌​ប្រផះ ពាក់​ផ្លាកលេខ ភ្នំពេញ 2B-0331  ។ ទូរ​សព្ទ ដៃ​៦​គ្រឿង​។ ប្រាក់​រៀល​ចំនួន  ៣​លាន​រៀល ។ ប័ណ្ណ​សម្គាល់​យានយន្ត​ចំនួន​១​សន្លឹក​។ កាបូប​ដាក់​ថ្នាំ​ញៀន ចំនួន​០១​។ ថង់​សំរាប់​វេច​ខ្ចប់​ថ្នាំញៀន​មួយចំនួន​។  ម៉ូតូ​កង់​បី ០១​គ្រឿង ម៉ាក PIAGGIO APE CITY ពណ៌​ស ពាក់​ផ្លាកលេខ ភ្នំពេញ 1HP-3735. ។​

​ករណី​នេះ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ជំនាញ កំពុង​កសាង​សំណុំរឿង​និង​បញ្ជូន​ខ្លួន​ទៅ​តុលាកា​ចាត់ការ​ទៅតាម​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com