ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ក្រុមការងារ​លុបបំបាត់​ជំងឺគ្រុនចាញ់​ក្រសួង​បរិស្ថាន និង​គណៈកម្មការ​សាខាសមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​បរិស្ថាន សំណេះសំណាល សួរសុខទុក្ខ និង​ផ្សព្វផ្សាយ​ស្តីពី (​វិធី​បង្កា ការពារ​ទប់ស្កាត់​ជំងឺគ្រុនចាញ់ និង ថែទាំ​សុខភាព​អនាម័យ ) ដល់​ប្រជា​សហគមន៍​តំបន់ការពារធម្មជាតិ​ស្រែ​ព្រះ មន្ត្រី​ឧទ្យានុ​រក្ស និង​អជ្ញាធរ​ដែនដី នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា

ក្រុមការងារ​លុបបំបាត់​ជំងឺគ្រុនចាញ់​ក្រសួង​បរិស្ថាន និង​គណៈកម្មការ​សាខាសមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​បរិស្ថាន សំណេះសំណាល  សួរសុខទុក្ខ និង​ផ្សព្វផ្សាយ​ស្តីពី (​វិធី​បង្កា ការពារ​ទប់ស្កាត់​ជំងឺគ្រុនចាញ់ និង ថែទាំ​សុខភាព​អនាម័យ ) ដល់​ប្រជា​សហគមន៍​តំបន់ការពារធម្មជាតិ​ស្រែ​ព្រះ មន្ត្រី​ឧទ្យានុ​រក្ស និង​អជ្ញាធរ​ដែនដី នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា

មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​៖ នៅ​ថ្ងៃ អង្គារ ១៤ កើត ខែ អាសា​ឍ ឆ្នាំ ខា​ល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២២ ក្រុមការងារ​លុបបំបាត់​ជំងឺគ្រុនចាញ់​ក្រសួង​បរិស្ថាន និង​គណៈកម្មការ​សាខាសមាគម​នារី​កម្ពុជា​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​ក្រសួង​បរិស្ថាន ដឹកនាំ​ដោយ​លោកជំទាវ ម៉ុម ថា​នី រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន អម​ដោយ​ឯកឧត្តម សឹម យ៉ា​រ៉ែន អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន លោក ឈឹម កាន អភិបាលរង​ខេត្ត ឯកឧត្តម វេជ្ជបណ្ឌិត ហ៊ុយ រ៉េ​កុល ប្រធាន​មជ្ឍមណ្ឌល​ជាតិ​ប្រយុទ្ធ​ជំងឺគ្រុនចាញ់ នៃ​ក្រសួង​សុខាភិបាល លោក សេង ទៀក ប្រធាន​អង្គការ​មូលនិធិ​សកល​សម្រាប់​អភិរក្ស (WWF) លោក កែវ សុភគ៌ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី លោក ញែម សុធន តំណាង​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​កម្ពុជា (WCS) និង​មន្ត្រី​ជំនាញ បាន​រៀបចំ​ពិធី​សំណេះសំណាល  សួរសុខទុក្ខ និង​ផ្សព្វផ្សាយ​ស្តីពី (​វិធី​បង្កា ការពារ​ទប់ស្កាត់​ជំងឺគ្រុនចាញ់ និង ថែទាំ​សុខភាព​អនាម័យ ) ដល់​ប្រជា​សហគមន៍​តំបន់ការពារធម្មជាតិ​ស្រែ​ព្រះ មន្ត្រី​ឧទ្យានុ​រក្ស និង​អជ្ញាធរ​ដែនដី នៅ​ដែនជម្រកសត្វព្រៃ​កែវ​សីមា  ស្ថិតក្នុង​ភូមិ ពូ​ចារ ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ខេត្ត​មណ្ឌលគិរី​។​

​លោកជំទាវ ម៉ុម ថា​នី បាន​មានប្រសាសន៍ថា ក្រោម​ការដឹកនាំ​របស់​ឯកឧត្តម​រដ្ឋមន្ត្រី បច្ជុប្បន្ន​កម្ពុជា មាន​តំបន់ការពារធម្មជាតិ ចំនួន ៦៩​កន្លែង និង​របៀង​អភិរក្ស​ជីវ​:​ចម្រុះ​ចំនួន ៣​កន្លែង ក្នុង​ទំហំ​ផ្ទៃដី​ប្រមាណ ៧,៥ លាន​ហិកតា ស្មើនឹង​៤១​ភាគរយ​នៃ​ផ្ទៃ​ដី​ប្រទេស មាន​មន្ត្រី​ឧទ្យានុ​រក្សចំនួន ១២៦០​នាក់ (​ឆ្នាំ ២០២០) នឹង​សហគមន៍​តំបន់ការពារធម្មជាតិ ចំនួន ១៨២ សហគមន៍ មានគ្រួសារ​ចូលរួម​ប្រមាណ​ជា ៥៥.៤១៤​គ្រួសារ និង​គណ​:​កម្ម​ការគ្រប់គ្រង​ប្រមាណ​ជា​ចំនួន ១.២៧៤​នាក់ ដែល​ទាំង​មន្ត្រី​ឧទ្យានុ​រក្ស និង​គណ​:​កម្ម​ការគ្រប់គ្រង​សហគមន៍​តំបន់ការពារធម្មជាតិ បាន​ដើរតួ​យ៉ាង​សំខាន់​ក្នុង​សកម្មភាព​ចុះ​ល្បាត​ទប់ស្កាត់ បទល្មើស​ធនធានធម្មជាតិ ក្នុង​តំបន់ការពារធម្មជាតិ ។​ កាតព្វកិច្ច​ដ៍​ឧត្តុងឧត្តម​នេះ​ត្រូវ​ផ្សាភ្ជាប់​យ៉ាង​សំខាន់​នូវ កំលាំងចិត្ត ឆន្ទះ​មុះមុត និង​ទាមទារ​នូវ​សុខ​ភាពរឹងមាំ​ផងដែរ ដូចនេះ​ដើម្បី​រួមចំណែក​គិតគូរ​បន្ថែម​ពីលើ គោលនយោបាយ​គាំពារ​មន្ត្រីរាជការ​របស់​ក្រសួង​បរិស្ថាន ក្រុម​ការងារ​បាន​រៀបចំ​ជា​បន្តបន្ទាប់​នូវ​វគ្គ​បណ្តុះបណ្តាល និង​កម្មវិធី​ផ្សព្វផ្សាយ​ស្តីពី (​ការការពារ​ការបង្កា ទប់ស្កាត់​ជំងឺ​គ្រុនចាញ់ និង​ថែទាំ​សុខភាព ជូន​ដល់​ប្រជា​សហគមន៍ ឧទ្យានុ​រក្ស និង​អ្នកពាក់ព័ន្ធ​នានា ដើម្បី​បង្កើន​សមត្ថភាព​សហគម​ន៍​តំបន់ការពារធម្មជាតិ ក្នុង​ការការពារ ជំងឺគ្រុនចាញ់ គ្រុនឈាម និង​ដង្កូវ​ព្រូ​ន  និង​ចែក​ជូន​សម្ភារ​: ការពារ​ជំងឺ រួមចំណែក​ការអនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ជាតិ លុបបំបាត់ ជំងឺគ្រុនចាញ់​អោយមាន​ប្រសិទ្ធភាព​ខ្ពស់ ដើម្បី​ឈាន​ទៅ​លុប​បំបាត់​ជំងឺ​គ្រុនចាញ់​នៅក្នុង​ប្រទេស​កម្ពុជា ឆ្នាំ​២០២៥ ។​

​ថ្លែង​នៅក្នុង​ឱកាស​សំណេះសំណាល​នេះ លោកជំទាវ ម៉ុម ថា​នី  បាន​មានប្រសាសន៍​ផ្ញើរ​ការ​នឹករលឹក ការស្រលាញ់ ពី​សំណាក់​ឯកឧត្តម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ដែល​តែងតែ​លើកឡើង​ពី​គុណបំណាច់ និង​គំរូ​វីរភាព​របស់ មន្ត្រី​ឧទ្យានុ​រក្ស និង​ប្រជា​សហគមន៍​ទាំងអស់ ដែល​បាន​យក​អស់​កំលាំងកាយ​ចិត្ត ការពារ​ព្រៃឈើ ធនធានធម្មជាតិ និង ជីវៈចម្រុះ​របស់​យើង ទុក​ជា​មរតក​សម្រាប់​មនុស្ស​ជំនាន់​ក្រោយ​។​

​នៅក្នុង​ឱកាស​នោះ​ផងដែរ លោកជំទាវ ម៉ុម ថា​នី  រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​បាន​នាំយក​នូវ​ម៉ុង​ជ្រលក់​ថ្នាំ ជូន​ដល់​គណៈកម្មការ​សហគម​ន៍ មន្ត្រី​ឧទ្យានុ​រក្ស និង​អាជ្ញាធរ​ដែនដី​ផងដែរ​។ (​ប្រភព​មន្ទីរ​បរិស្ថាន​ខេត្ត​)

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com