ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

កិច្ចប្រជុំ​ស្ដីពី​ការត្រួតពិនិត្យ​ពង្រឹងសមត្ថភាព និង​ការអនុវត្ត​ច្បាប់​របស់​មន្ដ្រីរាជការ​ដែល​ទទួល​នីតិសម្បទា ជា​នគរបាល​យុត្តិធម៌​

កិច្ចប្រជុំ​ស្ដីពី​ការត្រួតពិនិត្យ​ពង្រឹងសមត្ថភាព និង​ការអនុវត្ត​ច្បាប់​របស់​មន្ដ្រីរាជការ​ដែល​ទទួល​នីតិសម្បទា ជា​នគរបាល​យុត្តិធម៌​

មណ្ឌលគិរី​៖ នា​ព្រឹក​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២២ អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី បាន​រៀបចំ​បើក​កិច្ចប្រជុំ​ស្ដីពី​ការត្រួតពិនិត្យ​ពង្រឹងសមត្ថភាព និង​ការអនុវត្ត​ច្បាប់​របស់​មន្ត្រីរាជការ​ដែល​ទទួល​នីតិសម្បទា ជា​នគរបាល​យុត្តិធម៌ ក្រោម​អធិបតីភាព ឯកឧត្តម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត ឯកឧត្តម ថា​ន់ ឡេង ប្រធាន​សាលាដំបូង​ខេត្ត​មណ្ឌលគិរី រួម​ទាំង​មាន​ការចូលរួម​ពី​សំណាក់​លោក​អនុប្រធាន​សាលាដំបូង​ខេត្ត លោក​ព្រះរាជអាជ្ញារង លោក លោកស្រី ចៅក្រម លោក​ប្រធាន​លេខាធិការដ្ឋាន​សាលាដំបូង​ខេត្ត មន្ទីរ​អង្គភាព​ពាក់ព័ន្ធ ប្រធាន​សាខា នាយខ​ណ្ឌ លោក នាយក​ដែនជម្រកសត្វព្រៃ លោក នាយផ្នែក និង​មន្ត្រីរាជការ​នៃ​សាលាដំបូង​ខេត្ត​ជាច្រើន​រូប ដែល​ប្រព្រឹត្ត​ទៅ​នៅ​សាលប្រជុំ​សាលាដំបូង​ខេត្តមណ្ឌលគិរី​។​

​ឯកឧត្តម ម៉ម វ៉ាន់ដា ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត បានឲ្យដឹងថា កិច្ចប្រជុំ​នេះ គឺ​ដើម្បី​ពង្រឹង​សមត្ថភាព​និង​ការអនុវត្ត​ច្បាប់​ស្រប​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ក៏ដូចជា​ចូលរួមចំណែក​ក្នុង​ការអនុវត្ត​យុទ្ធសាស្ត្រ​កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌​របស់​រដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្រោម​ការដឹកនាំ​ដ៏​ខ្ពង់ខ្ពស់​របស់ សម្ដេច​អគ្គ​មហា សេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ ឯកឧត្តម ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត បានបញ្ជាក់​ថា ក្នុង​គោលបំណង​ដើម្បី​ធ្វើ​អង្គភាព​នគរបាល​យុត្តិធម៌ ជាមួយ​ស្ថាប័ន​អយ្យការ សាប័ន​តុលាការ អាច​លើកឡើង​នូវ​ផល​លំបាក​របស់​ខ្លួន ក្នុងពេល​បំពេញ​តួនាទី ហើយ​រួមគ្នា​ធ្វើការ​ដោះស្រាយ​ធ្វើឲ្យ​កាន់តែ​ប្រសើរ​ឡើង នូវ​ប្រសិទ្ធភាព ក្នុង​ការអនុវត្ត​សំដៅ​ការពារ​សណ្តាប់ធ្នាប់ របៀបរៀបរយ​សាធារណៈ ការពារ​ធនធាន​ធម្មជាតិ ការពារ​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ បង្កើន​ប្រាក់​ចំណូល​រដ្ឋ និង​ធ្វើឱ្យ​មាន​ទំនុកចិត្ត​បន្ថែម​លើ​ការវិនិយោគ​។

​ឯកឧត្តម ក៏​បាន​ណែនាំ​ដល់​លោក លោកស្រី​ទាំងអស់ ឱ្យ​យកចិត្តទុកដាក់ និង​អនុវត្ត​កិច្ច​ការងារ​ឲ្យបាន​ល្អ​ប្រសើរ​៖ ទី​១. ត្រូវ​អនុវត្ត​តួនាទី និង​ភារកិច្ច​ក្នុងនាម​ជា​នគរបាល​យុត្តិធម៌ ដោយ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​តាម​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ និង​បទ​ប្បញ្ញត្តិ​ជា​ធរមាន ទី​២. ត្រូវ​ពង្រឹង​សមត្ថភាព និង​ជំនាញ​របស់​ខ្លួន​តាម​តួនាទី​នីមួយៗ ព្រមទាំង​ផ្ដល់​សហការ​ឲ្យបាន​ល្អ​ប្រសើ​រ ទី​៣. ត្រូវ​យកចិត្តទុកដាក់​ត្រួតពិនិត្យ​បទល្មើស ដែល​ស្ថិត​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន ទី​៤. ត្រូវ​រាយការណ៍​មក​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្តមណ្ឌលគិរី នៅពេល​រកឃើញថា​មាន​បទល្មើស​ព្រហ្មទណ្ឌ ក្នុង​វិស័យ​នី​មួយៗ ដែល​ច្បាប់​បានកំណត់ និង​ទី​៥  ត្រូវ​មាន​បញ្ជី​បណ្ដឹង និង​សៀវភៅបញ្ជី​នៃ​ការឃាត់ខ្លួន​ប្រចាំ​អង្គភាព​។​

​ក្នុង​កិច្ចប្រជុំ​នេះ ក៏​មាន​ការចូលរួម​ពិភាក្សា​ស្វែងយល់​អំពី​តួនាទី​កាតព្វកិច្ច ព្រមទាំង​រួមគ្នា​ដោះស្រាយ​បញ្ហា​នានា ដើម្បី​ធ្វើ​យ៉ាងណា ឲ្យ​ការអនុវត្ត​ច្បាប់ កាន់តែ​ល្អប្រសើរ​ឡើង និង​មាន​ប្រសិទ្ធភាព​ខ្ពស់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com