ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

សង្វៀន​ជល់​មាន់​លើ​ផ្ទៃ​ដី​រាប់សិប​ហិកតា​នៅ​សង្កាត់​អូរ​ឬ​ស្សី ក្រុង​ប៉ោយប៉ែត​ជា​ច្រើន​ខែ​តែ​សមិត្ថកិច្ច​និង​អាជ្ញាធរ​សម្ងំ​ដេក​លក់​ដើម្បី​យក​(​តុង​និង​យក​ផា​ស៊ី​ឬ​!!)

សង្វៀន​ជល់​មាន់​លើ​ផ្ទៃ​ដី​រាប់សិប​ហិកតា​នៅ​សង្កាត់​អូរ​ឬ​ស្សី ក្រុង​ប៉ោយប៉ែត​ជា​ច្រើន​ខែ​តែ​សមិត្ថកិច្ច​និង​អាជ្ញាធរ​សម្ងំ​ដេក​លក់​ដើម្បី​យក​(​តុង​និង​យក​ផា​ស៊ី​ឬ​!!)

​សព្វថ្ងៃនេះ កា​រីក​រាលដាល​ទៅ​លើ​ល្បែងស៊ីសង​នៅ​ក្រុង​ប៉ោយប៉ែត ជាពិសេស​សង្វៀន​ជល់​មាន់​ថ្មីៗ​នេះ​កំពុងតែ​មាន​សភាព គក្រឹងគគ្រេង​ខ្លាំងណាស់ ជាក់ស្តែង​ទីតាំង​មួយកន្លែង ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​របស់​ឧកញ៉ា​ម្នាក់​នៅ​ពីក្រោយ​ខ្នង ជ្រក​ក្រោម​ស្លាក​កាស៊ីណូ​ឆៃ​ណា​ថោ​ន​ថ្មី កំពុងបើកឲ​មានដំណើ​រការ​នាំ​មាន់​ជល់ មកពី​គ្រប់​ទីកន្លែង​ចូល​មក​ជល់​ភ្នាល់​រាម់​មុឺន​ដុល្លា​១​ថ្ងៃៗ ហើយ​មាន​រថយន្ត​ទំនើបៗ​រាប់រយ​គ្រឿង​មកជួបជុំ​ប្រមូលផ្តុំ​គ្នា​នៅ​ឆាយ​ណា​ថោ​ន​ថ្មី​សិ្ថតក្នុង​ភូមិ​ទួល​ពង្រ សង្កាត់​អូរ​ឬ​ស្សី ក្រុង​ប៉ោយប៉ែត ជាប់​និង​ផ្លូវជាតិ​៥៨​ដោយ​ពុំ​មាន​សមិត្ថកិច្ច​ពាក់ពន្ធ័​ក្នុង​ក្រុង​ប៉ោយ​ប៉ែត ណា​ហ៊ាន​ទៅ​បង្ក្រាប​ឡើយ ។​

​មជ្ឈដ្ឋាន​ជាច្រើន​បានដាក់​ការសង្ស័យថា សមិត្ថកិច្ច​និង​អាជ្ញាធរ​គ្រប់ថ្នាក់​រៀប​គ្នា​ជា​ប្រពន្ធ័​ទៅ​ទទួល​យក​តុង​ពី​ម្ចាស់​សង្វៀន​ហើយ​បាន​មិន​អនុវត្តន៍​ច្បាប់​។​

​ការបើក​ឲ​មាន​ល្បែងស៊ីសង់​បែបនេះ​នៅក្នុង​ដែន​សមិត្ថកិច្ច​ដែខ្លួន​ទទួលខុសត្រូវ កំពុងតែ​ផ្គើន​និង​បទបញ្ជា​របស់​នាយ​ឧត្តមសេនីយ៍​អគ្គស្នងកា​រ​នគរបាល​ជា​តិឯក​ឧត្តម​សន្តិ​បណ្ឌិត​នេត សាវឿន ថ្មីៗ​លោក​បាន​មានប្រសាសន៍​និង​ចេញ​បទបញ្ជា​កន្លងមក ហាម​មិនឲ្យ​មាន​ល្បែងស៊ីសង នៅ​តាម​គ្រប់​២៤​ខេត្ត​ក្រុង នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលេង​ខុសច្បាប់ តែ​ដោយឡែក​សមត្ថកិច្ច​និង​អាជ្ញាធរ​ក្រុង​ប៉ោយប៉ែត ក៏ដូចជា​ខេត្ត​បន្ទាយមានជ័យ កំពុងតែ​អ​វត្ដ​ន៍ ផ្ទុយ​ដោយ​ចាត់ទុក​ប្រសាសន៍​របស់ ថ្នាក់ដឹកនាំ ជា​ត្រដោក ដើម្បី​កំដរ​ក្របី​ឬ​គោ​សុ​ី​ស្មៅ​ហើយ បាន​ជា​មិន​អនុវត្ត​តាម​ច្បាប់​។​

​ប្រជាពលរដ្ឋ​ស្នើសុំ​ដល់ ឯកឧត្តម​អ៊ុ រាត្រី​គណៈ​មេ​បញ្ជាការ​ឯកភាព ខេត្ត​បន្ទាយមានជ័យ លោក​សិទ្ធ ឡោះ​ស្នងការ​ខេត្ត លោក​បោន ប៊ិន​មេបញ្ជាការ​កងរាជអាវុធហត្ថ ខេត្ត​បន្ទាយមានជ័យ​មេត្តា​ចាត់វិធានការ​ផង​ទាន ពីព្រោះ​មួយ​រយះ​កាល​នេះ​ក្នុង​ក្រុង​ប៉ោយប៉ែ​ត​ទាំងមូល​ពុំមាន សុខ​សុវិត្ថភាព​នោះ​ទេ​មាន​ការកើនឡើង​នូវ​ចោរ លួច ឆក់ កាប់​ប្លន់​យក​ម៉ូតូ ជាច្រើន​ករណី​ណាស់ បាន​កំពុង​ធ្វើ​ឲ​ពលរដ្ឋ​បាត់​ភាពកក់ក្តៅ​ស្ទើរ​អស់​ជំនឿ​លើ​កងកម្លាំង និង​អាជ្ញាធរ​ក្រុង​ទាំងមូល​តែម្តង ព្រោះតែ​មាន​ល្បែង​សុីសង​ច្រើន​មិន​ថា តែ​សង្វៀន​ជល់​មាន់​ប៉ុណ្ណុះ​នោះទេ​គឺ​មាន​គ្រប់​ប្រភេទ​និង​ក្លាយជា​ក្រុង​ល្បែងស៊ីសង​ខុសច្បាប់​ទៅ​ហើយ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com