ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

កិច្ចប្រជុំ​អឌ្ឍមាស​ទី​២ គណ​:​អភិបាល​ស្រុក​អូររាំង និង​ដាក់​ទិសដៅ​ខែកក្កដា ឆ្នាំ​២០២២!

កិច្ចប្រជុំ​អឌ្ឍមាស​ទី​២ គណ​:​អភិបាល​ស្រុក​អូររាំង និង​ដាក់​ទិសដៅ​ខែកក្កដា ឆ្នាំ​២០២២!

ព្រឹក​ថ្ងៃ​អង្គារ ៧​រោច ខែ​ជេស្ឋ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០២២
​នៅ​សាលប្រជុំ​សាលា​ស្រុក​អូររាំង​បាន​ប្រជុំ​កិច្ចប្រជុំ​អឌ្ឍមាស​ទី​២ គណ​:​អភិបាល​ស្រុក​អូររាំង និង​ដាក់​ទិសដៅ​ខែកក្កដា ឆ្នាំ​២០២២!  ក្រោម​អធិបតីភាព​លោក សៀក មុន្នី អភិបាល នៃ​គណ​:​អភិបាល​ស្រុក​អូររាំង​។​

​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក លោកស្រី អភិបាលរង​លោក នាយក​រដ្ឋបាល​លោក លោកស្រី ប្រធាន​អនុប្រធាន​ការិយាល័យ​គ្រប់​ជំនាញ លោក លោកស្រី ជា​កងកម្លាំង​ទាំង​បី លោក លោកស្រី​មេឃុំ ស្មៀន​។​

​ក្នុង​កម្មវិធី​ប្រជុំ​នា​ថ្ងៃនេះ​មាន​រៀប​ជា​០៦​វា​រ​:​ដូចខាងក្រោម ៖
– ចុះ​វត្តមាន និង​ពិនិត្យ​សមាស​សភាព​ចូលរួម​
– មតិ​ស្វាគមន៍ និង​បើក​កិច្ចប្រជុំ​
– ពិនិត្យ និង​កែសម្រួល​របាយការណ៍​ប្រចាំ​ខែ​មិថុនា និង​របាយការណ៍​ឆមាស​ទី​១​ឆ្នាំ​២០២២
– សម្រាក​អាហារសម្រន់​
– បញ្ហា​ផ្សេងៗ​
– មតិ​បូក​សរុប​លទ្ធផល​
និង​បិទ​អង្គប្រជុំ ។​

​ជា​កិច្ច​ចាប់ផ្តើម​កម្មវិធី​លោក​អភិបាល​បានធ្វើ​ភារ​វ​:​កិច្ច​ស្វាគមន៍​ដល់​វត្តមាន​អស់លោក លោកស្រី​បាន​ចូលរួម​ថ្ងៃនេះ​និង​សូម​បើក​កម្មវិធី និង​សូម​អោយ​មន្ត្រី​ទាំងអស់​មេត្តា​ពិនិត្យ​កែសម្រួល​របាយការណ៍​។​

​ជា​កិច្ច​បន្ត លោក អភិបាលរង លោកនាយក នាយករង​រដ្ឋបាល បាន​ឡើង​មានមតិ​កែសម្រួល​លើ​របាយការណ៍​។​

​ជា​កិច្ចបញ្ចប់ លោក​អភិបាល ស្នើ​អោយ​តាម​បណ្ដា​ការិយាល័យ​ជំនាញ​ត្រូវ​បញ្ជូន​របាយការណ៍​អោយបាន​ទៀងទាត់​ទាន់ពេលវេលា​កំណត់​មក​ខាង​អ្នក​ធ្វើ​របាយការណ៍ បើ​យើង​ខំ​ធ្វើ​ជា​ស្នាដៃ បើ​មិន​មាន​របាយការណ៍​ស្មើ​នឹង​អត់​របាយការណ៍​អស់លោក​គួរ​គិត​បញ្ហា​នេះ ពិសេស​យើង​ត្រូវ​ចេះ​ច្បិច​របាយការណ៍​អោយបាន​ខ្លី​មានន័យ ខ្លី ខ្លឹម ខ្លាំង​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com