ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

លោក សៀក មុន្នី ប្រធាន​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​អូររាំង បាន​អញ្ជើញ​ចូលរួម​អបអរសាទរ​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

លោក សៀក មុន្នី ប្រធាន​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​អូររាំង បាន​អញ្ជើញ​ចូលរួម​អបអរសាទរ​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ

ថ្ងៃ​សៅរ៍​៤​រោច ខែ​ជេស្ឋ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​. ២៥៦៦​ត្រូវ​នឹង​ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២២! លោក សៀក មុន្នី ប្រធាន​អនុសាខា​កាកបាទក្រហម​កម្ពុជា​ស្រុក​អូររាំង បាន​អញ្ជើញ​ចូលរួម​អបអរសាទរ​ព្រះរាជ​ពិធី​បុណ្យ​ចម្រើន​ព្រះជន្ម សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល និង​ជា​ព្រះប្រធាន​កិត្តិយស​កាកបាទ​ក្រហម​កម្ពុជា គម្រប់​ខួប ៨៦​ព្រះវស្សា យាង​ចូល ៨៧​ព្រះវស្សា នៅ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត ប្រារព្វ​ធ្វើឡើង​នៅ​សាលា​ខេត្តមណ្ឌលគិរី​មាន​រៀបចំ​ពិធី​សូត្រមន្ត រាប់​បាត​និង​ប្រគេន​ទេយ្យទាន​ដល់​ព្រះសង្ឃ​។​

​ពិធី​សូត្រមន្ត​ថ្វាយព្រះពរ​សម្តេចម៉ែ បាន​ធ្វើឡើង​ក្រោម​អធិបតីភាព ឯកឧត្តម ថង សាវុន ប្រធាន​គណៈកម្មាធិការ​សាខា​ក​ក្រក​ខេត្ត ឯកឧត្តម ម៉ែន ង៉ុយ អនុប្រធាន​កិត្តិយស​សាខា​ក​ក្រក​ខេត្ត លោក លោកស្រី សមាជិក សមាជិកា​គណៈកម្មាធិកា​រ​សាខា អនុសាខា និង​យុវជន​កាកបាទក្រហម​កម្ពុជា យុវជន​កាយរិ​ទ្ធជា​តិ យាយជី តាជី​ជាច្រើន​រូប​។​

​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម ថង សាវុន បាន​អាន​សារ​ថ្វាយព្រះពរ និង​សម្តែង​អំណរ​សាទរ​ថ្វាយ​នូវ​ព្រះរាជ​សព្ទសាធុការពរ​ជ័យ បវរ​សួស្តី សិរី​មង្គល វិបុល​សុខ​មហាប្រសើរ​ថ្លៃថ្លា​ថ្វាយ សម្តេច​ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ជា​ទីសក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។

​ទូលបង្គំ សូម​ព្រះ​បរម​រាជានុញ្ញាតិ​អភិវន្ទ​លំអោនកាយវាចា​រ​ចិត្ត សម្តែង​នូវ​ក​ត្ត​ញ្ញូ​កតវេទិ​តាធម៌​ដ៏​ជ្រាវ​ជ្រៅ និង​ព្រះ​មហាករុណា​ទិ​គុណដ៏​ថ្លៃថ្លា​ថ្វាយ សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ចំពោះ​ព្រះរាជ​សកម្មភាព​ដ៏​ឧត្តុងឧត្តម ដែល​ព្រះអង្គ​បាន​លះបង់​ព្រះកាយពល ព្រះ​បញ្ញាញាណ ដើម្បី​បុព្វហេតុ​ជាតិ​មាតុភូមិ​ជាទី​ស្នេហា និង​ប្រជារាស្ត្រ​ខ្មែរ​ជា​កូនចៅ ចៅទួត​របស់​ព្រះអង្គ​។

​ទន្ទឹមនឹងនោះ ឯកឧត្តម ថង សាវុន តាង​នាម​ក្រុមប្រឹក្សា​ខេត្ត គណៈ​អភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ​ទាំង​៣ សាខា​ក​ក្រក​ខេត្ត មន្ត្រីរាជការ ព្រះសង្ឃ ព្រមទាំង​ប្រជានុរាស្ត្រ​ទូទាំង​ខេត្ត​មណ្ឌលគិរី សូម​លើក​អញ្ជលី​ប្រណម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ គុណ​កែវ​ទាំងបី អធិដ្ឋាន​ដល់​ព្រះ​បារមី នៃ​ទេវតា​ថែរក្សា​ទឹកដី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឫទ្ធី​បារមី​ទេវតា​ថែរក្សា​ព្រះមហា​ស្វេតច្ឆត្រ ព្រះ​ឫទ្ទានុភា​ព នៃ​ដួង​ព្រះ​វិញ្ញាណក្ខន្ត​អតីតព្រះមហាក្សត្រ ព្រះមហាក្សត្រី​យានី​ខ្មែរគ្រប់​ព្រះអង្គ វត្ថុ​ស័ក្តិសិទ្ធិ​ទាំងឡាយ​ក្នុង​លោក ព្រមទាំង​ទេវតា​ឆ្នាំ​ថ្មី​ព្រះនាម កិ​រិណីទេវី ជាពិសេស ដួង​ព្រះ​វិញ្ញាណក្ខន្ធ ព្រះករុណា ព្រះបាទ​សម្តេចព្រះ​នរោត្តម សីហនុ ព្រះមហាវីរៈក្សត្រ ព្រះវររាជ​បី​តា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិ​ខ្មែរ ព្រះ​បរម​រតន​កោដ្ឋ សូម​ជួយ​ទ្រទ្រង់​បីបាច់​ថែរក្សា ការពារ អភិបាល​ប្រោះព្រំ​សព្វ​សាធុកា​ពរជ័យ​គ្រប់ប្រការ​ថ្វាយ​ជូន សម្តេច​ព្រះមហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ សូម​ព្រះអង្គ​មាន​ព្រះរាជ​សុខភាព​ល្អ​បរិបូរណ៍ ព្រះកាយពល​មាំមួន ព្រះ​បញ្ញាញាណ​ភ្លឺ​ថ្លា ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា និង​សមប្រកប​តែ​នឹង​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​មក​ដើម្បី​គង់ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ និង​សុខក្សេមក្សាន្ត​លើ​ទឹកដី​កម្ពុជា និង​សម្រាប់​ប្រជារាស្ត្រ​ខ្មែរ សម្បូរ​សប្បាយ ថ្កុំថ្កើង និង​រុងរឿង​ជានិច្ច​និរន្តរ៍​ត​រៀង​ទៅ​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com