ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ផ្ញើ​សារ​អបអរសាទរ​ជូន​ចំពោះ​ឯកឧត្ដម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន

​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ​ទាំងអស់​នៃ​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី ផ្ញើ​សារ​អបអរសាទរ​ជូន​ចំពោះ​ឯកឧត្ដម សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន

​ខេត្ត​មណ្ឌលគិរី ៖ យើងខ្ញុំ​ជា​ថ្នាក់ដឹកនាំ និង​មន្ត្រីរាជការ ព្រមទាំង​មន្ត្រី​ឧទ្យានុ​រ​ក្ស​ទាំងអ​ស់​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត​មណ្ឌលគិរី សូម​សម្ដែង​នូវ​អំណរ​សាទរ​យ៉ាង​ក្លៀវក្លា និង​ស្មោះ​អស់ពីដួងចិត្ត​ជូន​ចំពោះ ឯកឧត្ដម សាយ សំ​អាល់ ក្នុងឱកាស​ដែល ឯកឧត្ដម ត្រូវបាន​សម័យប្រជុំ​រដ្ឋសភា​លើ​ក​ទី​១ នីតិកាល​ទី​៦ កាលពី​ថ្ងៃ​ទី​០៥ ខែ​កញ្ញា ឆ្នាំ​២០១៨ បាន​ផ្ដល់​សេចក្តីទុកចិត្ត​ចំពោះ​សមាសភាព​រាជរដ្ឋាភិបាល ហើយ​ត្រូវបាន ព្រះករុណា ព្រះបាទ​សម្ដេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ទ្រង់​ប្រោស​ព្រះរាជទាន​ត្រាស់បង្គាប់​តែងតាំង ឯកឧត្ដម ជា រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​។​

​ព្រឹទ្ធ​សមាជិក​សភា​ដែល​បាន​បោះឆ្នោត​ផ្ដល់​សេចក្ដីទុកចិត្ត និង​ការ​ត្រាស់បង្គាប់​តែងតាំង ឯកឧត្ដម ឲ្យ​បន្ត​ដឹកនាំ​ក្រសួង​បរិស្ថាន គឺ​ស​បញ្ជាក់​អំពី​ការទទួលស្គាល់​នូវ​គុណ​វុឌ្ឍិ បទពិសោធន៍ ស្នាដៃ សមត្ថភាព​ប្រកប ដោយ​សក្ដានុពល និង​កិច្ចខិតខំ​ប្រឹងប្រែង​អស់ពី​កម្លាំងកាយ កម្លាំងចិត្ត បញ្ញា និង​ស្មារតី​របស់ ឯកឧត្ដម បាន​ដឹកនាំ​វិស័យ​បរិស្ថាន​រួមមាន ការធ្វើ​ទំនើបកម្ម​ស្ថាប័ន កិច្ច​គាំពារ​បរិស្ថាន ការអភិរក្ស​ជីវៈចម្រុះ និង​ការរស់នៅ​ដោយ ចីរភាព ដែល​បាន​រួមចំណែក​ពុះពារ​រាល់​ឧបសគ្គ ក្នុង​បុព្វហេតុ​បម្រើ​ឧត្ដម​ប្រយោជន៍​ជាតិ និង​ប្រជាជន​ឲ្យទទួល​បាន​នូវ​សុខសន្តិភាព ស្ថិរភាព ការបង្រួបបង្រួម​ជាតិ និង​ការអភិវឌ្ឍ​ប្រទេសជាតិ​ឲ្យ​កាន់តែ​រីកចម្រើន​ជឿនលឿន ក្រោម​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​ប្រកបដោយ​គតិបណ្ឌិត​របស់ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ធ្វើឲ្យ​ព្រះរាជាណាចក្រ​កម្ពុជា​ទទួលបាន​នូវ​កិត្តិនាម និង​កិត្តិសព្ទ​ល្បីល្បាញ​ទាំង​ក្នុង​តំបន់ និង​ពិភពលោក​។​

​ឆ្លៀត​ក្នុង​ឱកាស​ដ៏​ឧត្ដុងឧត្តម​នេះ យើងខ្ញុំ​សូម​ឧទ្ទិស​បួងសួង​ដល់​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក ទេវតា​រក្សា​ទឹកដី​ព្រះរាជាណាចក្រ​កម្ពុជា គុណ​ព្រះ​រតន ត្រ័យ​កែវ​ទាំងបី សូម​តាម​ជួយ​ថែរក្សា​អភិបាល ប្រោះព្រំ សព្ទសាធុការ​ពរជ័យ​ជូន​ចំពោះ ឯកឧត្ដម​រដ្ឋមន្ត្រី និង លោកជំទាវ ព្រមទាំង​បុត្រី​ជា​ទីស្រឡាញ់ សូម​ប្រកបដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ គឺ​អាយុ វណ្ណៈ សុខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ ៕
​ខ្មែរ​អច្ឆរិយ​:

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com