ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ក្នុង​ថ្ងៃ​តែមួយ លោក សៀក មុន្នី អភិបាល នៃ​គណៈ​អភិបាលស្រុក @​បាន​ចុះ​សួរសុខទុក្ខ​ស្ត្រី​មេម៉ាយ​ជួប​ការលំបាក​! សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ឃុំ និង​បាន​ចុះ​ពិនិត្យ​ជួសជុល​ផ្លូវ​ខូចខាត​!

ក្នុង​ថ្ងៃ​តែមួយ លោក សៀក មុន្នី អភិបាល នៃ​គណៈ​អភិបាលស្រុក @​បាន​ចុះ​សួរសុខទុក្ខ​ស្ត្រី​មេម៉ាយ​ជួប​ការលំបាក​! សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ឃុំ និង​បាន​ចុះ​ពិនិត្យ​ជួសជុល​ផ្លូវ​ខូចខាត​!

​ថ្ងៃ​ព្រហស្បតិ៍ ២​រោច ខែ​ជេស្ឋ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២២! ដោយ​បាន​ទទួលដំណឹង​ថា ពលរដ្ឋ​ក្នុង​មូលដ្ឋាន​ជួប​ការលំបាក​ភ្លាម លោក​អភិបាល​បាន​ដឹកនាំ​ក្រុមការងារ​ចុះ​សួរសុខទុក្ខ​ភ្លាម​ជាក់ស្ដែង​ស្ត្រី​មេម៉ាយ ដែល​កំពុង​ជួប​ការលំបាក ស្ថិតនៅ​ភូមិ​ពូ​ត្រែង ឃុំ​ដា​ក់ដាំ ស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី មានកូន​ក្នុង​បន្ទុក​ចំនួន​៣​នាក់ សុទ្ធតែ​ប្រុស ស្ត្រី​មេម៉ាយ​មាន​ឈ្មោះ​លី ចាន់​ស៊ី​ម៉ា ប្ដី​ស្លាប់​ចោល​ជា​យូរ​ឆ្នាំ​ហើយ ដែល​បច្ចុប្បន្ន​នេះ ពុំ​មាន​ផ្ទះ​សម្រាប់​ស្នាក់​នៅ​ដោយ​ស្នាក់នៅ​ផ្ទះ​បងថ្លៃ និង​ជំពាក់​បំណុល​ធនាគារ​ផង​។

​ដោយ​ឃើញ​ការលំបាក​បែប​នេះ​លោក​បាន​ជួយ​ដោះស្រាយ​ការ​សិក្សា​រៀនសូត្រ​ជូន​ដល់​កូន​របស់​គាត់ ហើយ​ចំពោះ​បងស្រី​បាន​ជួយ​ដោះស្រាយ​កន្លែង​ស្នាក់នៅ​បណ្តោះអាសន្ន ក្នុង​សាលាឃុំ​ដាក់​ដាំ​ដោយ​សន្យា​សាងសង់​ផ្ទះ​ធ្វើ​ពី​ដែក​ទំហំ​4​ម​×6​មនា​ពេលខាងមុខ​នេះ និង​បាន​ជួយ​ឧបត្ថម្ភ​ថវិកា​ចំនួន​៧៥.០០០០៛​ដើម្បី​ជួយ​សំរាល​ក្នុង​ជីវភាព​គ្រួសារ​។​

​បន្ទាប់មក​លោក​បាន​ជួប​សំណេះសំណាល​ជាមួយ​ក្រុមប្រឹក្សា​ឃុំ​ដា​ក់ដាំ​អំពី​កាលបរិច្ឆេទ​ថ្ងៃ​ជប់លាង​លទ្ធផល​ជ័យជំនះ​ការបោះឆ្នោត​កន្លងមក​!

​បន្ទាប់មក​លោក​បាន​ដឹកនាំ​មន្ត្រី​ក្រោម​ឱវាទ លោក​មេឃុំ ចុះ​ពិនិត្យ​ជួសជុល​ផ្លូវ​មួយ​ខ្សែរ​រង​ការខូចខាត​ដោយ​ភ្លៀង​ធ្លាក់​ជោគជាំ​ដើម្បី​បង្ករ​ការ​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុងការ​ធ្វើ​ដំណើរ​ទៅមក​ក្នុង​រដូវវស្សា​បណ្តោះអាសន្ន​សិន​នាពេលខាងមុខ​ផ្លូវ​នេះ​នឹង​ចាក់​បេតុង​ជូន​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com