ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

សមត្ថកិច្ច​ស្រាវជ្រាវ​បង្ក្រាប​មុខសញ្ញា​ជនសង្ស័យ​ម្នាក់ ដែល​ជា​ឈ្មួញ​ជួញដូរ​អាវុធ ប្រភេទ​ដាវ សា​ម៉ូ​រ៉ៃ​..!!!

សមត្ថកិច្ច​ស្រាវជ្រាវ​បង្ក្រាប​មុខសញ្ញា​ជនសង្ស័យ​ម្នាក់ ដែល​ជា​ឈ្មួញ​ជួញដូរ​អាវុធ ប្រភេទ​ដាវ សា​ម៉ូ​រ៉ៃ​..!!!

ភ្នំពេញ ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​បង្ហាញមុខ​ជនសង្ស័យ​ម្នាក់ ជា​ឈ្មួញ​ជួញដូរ​អាវុធ​ខុសច្បាប់ ប្រភេទ​ដាវ សា​ម៉ូ​រ៉ៃ នៅ​ព្រឹក​ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២២​នេះ រួច​បញ្ជូន​ខ្លួន​ទៅ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​។​

​ជនសង្ស័យ​មាន ឈ្មោះ ទី​វ ឈុន​ទី ភេទ ប្រុស អាយុ ២៤ ឆ្នាំ មុខរបរ​លក់ដូរ ស្នាក់នៅ​ផ្ទះជួល​លេខ​៣៧០ បន្ទប់​លេខ​១០៧ ផ្លូវ​លេខ​៦៧​បេតេ ភូមិ​ត្នោតជ្រុំ​២ សង្កាត់​បឹងទំពុន​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​ប្រតិបត្តិការ​នេះ ធ្វើឡើង​ដោយ​មាន​ការសម្របសម្រួល​ពី លោក ម៉ុត ដា​រ៉ា ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម សាលាដំបូង​រាជធានី​ភ្នំពេញ និង​លោក វរសេនីយ៍ឯក ប៊ុត ស​ត្យា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល ដឹកនាំ​កម្លាំង​ស្រាវជ្រាវ​ឃាត់ខ្លួន​ជនសង្ស័យ នៅ វេលា ម៉ោង​៥​ល្ងាច​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២២ នៅ​ចំណុច​ស្ថានីយប្រេងឥន្ធនៈ​PTT​ផ្លូវ​មុន្នី​រ៉េត សង្កាត់​ស្ទឹងមានជ័យ​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

​តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​ជំនាញ បានឲ្យដឹងថា នៅមុន​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ ដោយ ជនសង្ស័យ​ឈ្មោះ ទី​វ ឈុន​ទី បាន​ផ្សព្វផ្សាយ​ដាក់លក់​ដាវ​សាំ​ម៉ូ​រ៉ៃ នៅលើ​គណនី​ហ្វេ​សប៊ុក របស់ ឈ្មោះ Seven Tii និង​តាមផេក​ឈ្មោះ Seven CamboSamoria ក្នុង​១​ដើម​តម្លៃ​៥០​ដុល្លារ ហើយ​ឲ្យ អតិថិជន ដែល​ចង់​ទិញ​ដាវ​សាំ​ម៉ូ​រ៉ៃ​អាច​ទំនាក់ទំនង តាម​ទូរ​សព្ទ័​ដៃ​លេខ ផ្ទាល់​ខ្លួន​បាន​។​

​មន្ត្រី​ជំនាញ បាន​បន្តទៀតថា ថ្ងៃទី​១០ ខែមិថុនា ឆ្នាំ​២០២២​ជនសង្ស័យ​បាន​យក​ដាវ​សា​ម៉ូ​រ៉ៃ ប្រវែង ៧០​សង់ទីម៉ែត្រ ទៅ​ប្រគល់​ឲ្យ​អតិថិជន​នៅ​ចំណុច​ស្ថានីយ៍​ប្រេងឥន្ធនៈ​PTT​ផ្លូវ​មុន្នី​រ៉េត សង្កាត់​ស្ទឹងមានជ័យ​២ ក៏​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន និង​ចាប់​យក​ដាវ​សាំ​ម៉ូ​រ៉ៃ ប្រវែង ៧០​សង់ទីម៉ែត្រ ចំនួន ០១​ដើម បញ្ជូនទៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស្ទឹងមានជ័យ​២ ដើម្បី​ធ្វើការ​សាកសួរ​រហូតដល់ វេលា​ម៉ោង​១០ និង ៤០​នាទី​យប់​ថ្ងៃទី​១០ ខែ​មិថុនា​ឆ្នាំ​២០២២ ដោយ​មាន​ការអនុញ្ញាត ដោយផ្ទាល់  មាត់​តាមរយៈ​ទូរ​សព្ទ័​ដៃ​ពី​លោក ម៉ុត ដា​រ៉ា ព្រះរាជអាជ្ញារង នៃ​អយ្យការ​អម សាលាដំបូង រាជធានី ភ្នំពេញ កម្លាំង​ការិយាល័យ​ព្រហ្មទណ្ឌ​បាន​នាំ​ជនសង្ស័យ​ឈ្មោះ ទី​វ ឈុន​ទី ដោយ​សហការ ជាមួយ សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល រដ្ឋបាល​បឹងទំពុន​២ និង​មាន​ការអនុញ្ញាត​ពី​ម្ចាស់​ផ្ទះជួល ផង​នោះ បានធ្វើការ ឆែកឆេរ បន្ទប់​ស្នាក់នៅ​របស់​ជនសង្ស័យ​បន្ទប់​លេខ​១០៧ ផ្ទះជួល​លេខ​៣៧០ ផ្លូវ​លេខ​៦៧​បេតេ ភូមិ​ត្នោតជ្រុំ​២ សង្កាត់​បឹង ទំពុន​២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ នៅ​ចំពោះមុខ​ជនសង្ស័យ រកឃើញ​វត្ថុ​តាំង​ដាវ​សា​ម៉ូ​រ៉ៃ​ចំនួន ១៩០​ដើម​បន្ថែមទៀត ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com