ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

អាជ្ញាធរ​ស្រុក​អូររាំង ដឹកនាំ​ដោយ​លោក សៀក មុន្នី អភិបាល នៃ​គណ​:​អភិបាលស្រុក បាន​ចុះ​ពិនិត្យ​ទីតាំង​ដី​ទំនាស់​ដ៏​រ៉ាំរ៉ៃ ជាក់ស្ដែង ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​មួយ​កន្លែង​ក្នុង​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង​

អាជ្ញាធរ​ស្រុក​អូររាំង ដឹកនាំ​ដោយ​លោក សៀក មុន្នី អភិបាល នៃ​គណ​:​អភិបាលស្រុក បាន​ចុះ​ពិនិត្យ​ទីតាំង​ដី​ទំនាស់​ដ៏​រ៉ាំរ៉ៃ ជាក់ស្ដែង ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​មួយ​កន្លែង​ក្នុង​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង​

វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ចន្ទ ០៧​កើត​ខែជេស្ឋ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​០៦ ខែ​មិថុនា​ឆ្នាំ​២០២២ បន្ទាប់​ពី​មានការ​មមាញឹក​មួយរ​យ​:​នេះ ក្នុងការ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ក្រុមប្រឹក្សាឃុំ​/​សង្កាត់​ចប់ រហូត​ឈាន​ចូលដល់​ការបោះឆ្នោត​នៅ​ថ្ងៃទី​05/06/2022 បាន​ទទួល​លទ្ធផល​បណ្ដោះអាសន្ន​ជា​ផ្លែផ្កា​នោះ អាជ្ញាធរ​ស្រុក​អូររាំង​បាន​ចុះ​ពិនិត្យ​ទីតាំង​ដី​ទំនាស់​ដ៏​រ៉ាំរ៉ៃ ជាក់ស្ដែង ដើម្បី​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​មួយ​កន្លែង​ក្នុង​ភូមិ​ពូ​ហ្យា​ម ឃុំ​សែន​មនោ​រម្យ ស្រុក​អូររាំង ដឹកនាំ​ដោយ​លោក សៀក មុន្នី អភិបាល នៃ​គណ​:​អភិបាលស្រុក ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រី​ជំនាញ និង​ម្ចាស់​ដី​ទាំងសងខាង ។​

​ក្នុង​កិច្ច​នេះ លោក​អភិបាល បានចង្អុលបង្ហាញ​ថា ដើម្បី​រកអោយឃើញ​ថា ដី​នេះ​ជាន់​គ្នា​យ៉ាង​ណាមួយ​នោះ ជា​លទ្ធផល​មួយ​ជំ​ហ៊ាន​សូម​អោយ​គូរ​ភាគី​ទាំងពីរ​អនុវត្ត​ឈរលើ​គោលការណ៍​ទៅតាម​ចំនុច​និយាម​ការណ៍​ជាក់លាក់ កុំ​បំពាន​ទៅ​លើ​គ្នា​ទៅវិញទៅមក​នោះ និង​អាច​រក​ចំនុច​ខុសត្រូវ​ឃើញ ដើម្បី​ងាយស្រួល​ក្នុង​ការដោះស្រាយរ​បស់់​អាជ្ញាធរ ពិសេស​ស្នើសុំ​អោយ​គូភាគី​មានការ​សប្បទាន យោគយល់​អធ្យាស្រ័យ​គ្នា​អោយបាន​ខ្ពស់ ដើម្បី​ងាក​ទៅ​រក​យុទ្ធសាស្ត្រ​ឈ្នះៗ និង​បាន​បញ្ចប់​ក្នុង​ពេល​ឆាប់ៗ ។​

​ជា​ចុងក្រោយ លោក​អភិបាល​បាន​ស្នើរ​ដល់​គូវិវាទ​ជជែក​គ្នា រក​ដំណោះស្រាយ​អោយបាន​ល្អ​ប្រសើ​របើ​មាន​ការចចារ​គ្នា​ចប់​ដោយ​សន្តិ​វី​ធី​នាំ​ធ្វើ​កិច្ចសន្យា​សះជា​និង​គ្នា​ចំពោះ​មុខ​អាជ្ញាធរ​ជា​ការងាយស្រួល​ក្នុង​ការគ្រប់គ្រង​ដោយ​គ្មាន​ទំនាស់ លោក​បាន​បញ្ជាក់បន្ថែម​ថា នៅក្នុង​ស្រុក​ទាំងមូល​មិនមែន​មាន​តែ​ករណី​មួយ​កន្លែង​នឹង​ទេ នៅ​មាន​ច្រើន​ទៀត​ដែល​ត្រូវ​បន្ត​ដោះ ដោយ​សន្យា​ថា​និង​ដោះ​ជូន​ប្រជាពលរដ្ឋ​តាម​អ្វី​ដែល​ធ្វើបាន​បើ​ដោះ​មិន​បាន​លោក​និង​បញ្ជូន​ទៅ​ថ្នាក់លើ​ទៀយ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com