ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​លោក​សៀក មុន្នី អភិបាលស្រុក​អូ​រាំង ចែក​អំណោយ​ជូន​ដល់​គ្រួសារ​ទីទាល់ក្រ មាន​ចំនួន​៦៩​គ្រួសារ

​លោក​សៀក មុន្នី អភិបាលស្រុក​អូ​រាំង ចែក​អំណោយ​ជូន​ដល់​គ្រួសារ​ទីទាល់ក្រ មាន​ចំនួន​៦៩​គ្រួសារ

នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល នៅ​សាលប្រជុំ​សាលា​ស្រុក​អូររាំង បាន​ចែក​អំណោយ​ជូន​ដល់​គ្រួសារ​ទីទាល់ក្រ ក្នុងស្រុក​ទាំងមូល មាន​ចំនួន​៦៩​គ្រួសារ ក្រោម​អធិបតីភាព លោក​សៀក មុន្នី អភិបាល​ស្រុក​ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក​/​លោកស្រី​អភិបាលរង មន្ត្រី​ទាំងអស់​ក្នុង​សាលាស្រុក ។​

​ជា​កិច្ច​ចាប់ផ្ដើម លោក​អភិបាលស្រុក​បាន​សំណេះសំណាល សួរសុខទុក្ខ ប្រជាពលរដ្ឋ និង​បាន​ណែនាំ​មន្ត្រីក្រោមឱវាទ សូម​ជួយ​បន្ត​យកចិត្តទុកដាក់​ដល់​ប្រជាពលរដ្ឋ​យើង​ក្នុង​មូលដ្ឋាន លោក​បាន​បន្ថែម​និង​ផ្ដាំផ្ញើរ​ដល់​បងប្អូន​ថា ចូរ​នាំគ្នា​ធ្វើ​អនាម័យ​ថែរក្សា​សុខភាព​អោយបាន​ខ្ពស់ ព្រោះ​រដូវ​នេះ​មាន​ភ្លៀង​ធ្លាក់​ច្រើន​បណ្ដាល​អោយ​មាន​ការឆ្លង​មេរោគ ពិសេស សូម​បងប្អូន​អញ្ជើញ​ចូលរួម​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ សង្កាត់​នា​ពេល​ដ៏​ខ្លី​ខាងមុខ​នេះ​អោយបាន​គ្រប់ៗ​គ្នា ។​

​ជា​កិច្ចបញ្ចប់ កម្មវិធី​នេះ លោក​អភិបាល និង​ក្រុម​ការងារ​បាន​ចែក​អំណោយ ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​មួយ​គ្រួសារ ទទួលបាន​អង្ករ​២៥​គីឡូក្រាម / មី​១​កេស / ស្កសរ​១​គីឡូក្រាម / អំបិល​១​គី​ឡូ / ទឹកត្រី​២​ដប / ទឹកស៊ីអ៊ីវ​១​ដប / អំណោយ​ទាំងនេះ បានមក​ពី​សប្បុរស​ក្នុង​ស្រុក និង​អង្គការ WCS (​គំរោង​រ៉េដ​បូក​) និង​បាន​ថ្លែងអំណរគុណ​ប្រសិទ្ធិ​ពរ​ជ័យ​ដល់​ប្រជាពលរដ្ឋ​យើង​បាន​សេចក្ដីសុខ​រកស៊ី​ទទួល​ទាន​មានបាន​គ្រប់ៗ​គ្នា​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com