ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ប្រជុំ​វេទិកាសាធារណ​: ដើម្បី​ប្រមូល​ព័ត៌មាន​ពី​ប្រជា​ពល​រដ្ន​ក្នុង​មូលដ្ឋាន​ពី​បញ្ហា​ប្រឈម នៅ​សាលាឃុំ​ដាក់​ដាំ​

ប្រជុំ​វេទិកាសាធារណ​: ដើម្បី​ប្រមូល​ព័ត៌មាន​ពី​ប្រជា​ពល​រដ្ន​ក្នុង​មូលដ្ឋាន​ពី​បញ្ហា​ប្រឈម នៅ​សាលាឃុំ​ដាក់​ដាំ​

នៅ​ថ្ងៃ​ទី​១៦ ខែ​ឧសភា ឆ្នាំ​២០២២ វេលា​ម៉ោង​៩.០០​នាទី​ព្រឹក នៅ​សាលាឃុំ​ដាក់​ដាំ មាន​ការប្រជុំ​វេទិកាសាធារណ​: ដើម្បី​ប្រមូល​ព័ត៌មាន​ពី​ប្រជា​ពល​រដ្ន​ក្នុង​មូលដ្ឋាន​ពី​បញ្ហា​ប្រឈម និង​មិន​ប្រឈម ក្រោម​អធិបតីភាព លោក នង ទ​ណ្ណា​រី ប្រធាន​ក្រុមប្រឹក្សា​ស្រុក​អូររាំង ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​មន្ត្រី​កងកម្លាំង​ទាំង​បី លោក​/​លោកស្រី​អភិបាលរង មន្ត្រី​ទាំងអស់​ក្នុង​សាលាស្រុក ។​

​ជា​កិច្ច​ចាប់ផ្ដើម លោក​ប្រធាន​អង្គ​វេទិកាសាធារណ​:​សូម​ប្រគល់​កម្មវិធី​នេះ​ជូន​ទៅ​ប្រជាពលរដ្ឋ ដើម្បី​ឡើង​មាន​មតិ​យោបល់​ម្តងម្នាក់ៗ ។ ក្នុងនោះ ប្រជាពលរដ្ឋ​យើង​បានលើកឡើង​ពី​បញ្ហា​ជាច្រើន​ដូចជា ការកាប់​ព្រៃ​យក​ដី​សហគមន៍ ការរំលោភ​យក​ដី​ពី​ប្រជាពលរដ្ឋ ការងារ​ទឹកធ្លាក់​មួយចំនួន​ក្នុង​មូលដ្ឋាន ការងារ​វាស់វែង​ដីធ្លី​ទាំងអស់ ពិសេស​លក្ខណ​:​ជា​ប្រព័ន្ធ ។​

​បន្ទាប់​ពី​ពលរដ្ឋ​មាន​យោបល់​រួម​មក លោក​ប្រធាន​បាន​បកស្រាយ​ដោះ​ចម្ងល់​ជូន​ពលរដ្ឋ​យើង​បាន​យល់​ជ្រួតជ្រាប ពិសេស​បាន​អោយ​មន្ត្រី​គ្រប់​ជំនាញ​ឡើង​បកស្រាយ​តាម​ជំនាញ​ជូន​ប្រជាពលរដ្ឋ​យើង ។ ដោយឡែក ការងារ​សន្តិសុខ​វិញ លោក អធិការ​ស្រុក​បាន​ឡើង​មាន​យោបល់​ស្នើសុំ​ពលរដ្ឋ​យើង​មាន​ការសហការ​ជាមួយ​កម្លាំង​ប៉ុស្តិ៍ ដូចជា​ករណី​គ្រឿងញៀន ពលរដ្ឋ​ចំណាកស្រុក ត្រូវ​រាយការណ៍​ងាយស្រួល ក្នុងការ​ក្ដាប់បាន​សភាពការណ៍​ប​ទ​ល្មើស​ដើម្បី​បង្ក្រាប​ទាន់ពេលវេលា ។​

​ជា​កិច្ចបញ្ចប់ លោក​ប្រធាន​បាន​ថ្លែងអំណរគុណ​និង​ប្រសិទ្ធិ​ពរ​ជ័យ​ដល់​ប្រជាពលរដ្ឋ​យើង​បាន​សេចក្ដីសុខ​រក​សុ​ី​ទទួលទាន​មានបាន​គ្រប់ៗ​គ្នា ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com