ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​ពលរដ្ឋ​ស្រុក​ភ្នំ​ស្រុក​ទទួល​បាន​ផ្លូវ​បេតុង ០៥​ខ្សែ​ប្រវែង​ជាង ២០០០​ម៉ែត្រ ពី​ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​បន្ទាយមានជ័យ​

​ពលរដ្ឋ​ស្រុក​ភ្នំ​ស្រុក​ទទួល​បាន​ផ្លូវ​បេតុង ០៥​ខ្សែ​ប្រវែង​ជាង ២០០០​ម៉ែត្រ ពី​ឧបនាយករដ្ឋមន្ត្រី​កែ គឹមយ៉ាន​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​បន្ទាយមានជ័យ​

ខេត្ត​បន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី ០៦ ខែ​ឧសភា​ឆ្នាំ ២០២២​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ កែ គឹមយ៉ាន​ឧបនាយករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន ខេត្ត​បន្ទាយមានជ័យ បាន​អញ្ជើញ​ជា​ធិបតី ក្នុង​ពិធី​សម្ពោធ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​ចំនួន ០៥ ខ្សែ​ប្រវែង​ជាង ២០០០​ម៉ែត្រ ជូន​ពលរដ្ឋ​នៅ​ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ​។​

​លោក​ជូ បុត្រ​អភិបាលស្រុក​ភ្នំ​ស្រុក​បាន​អាន​របាយការណ៍​ជូន ពី​លទ្ធផល​ការងារ​ដែល​រដ្ឋបាល​ស្រុក​បាន​ផ្ដល់​សេវា​សាធារណៈ​ជូន​ពលរដ្ឋ​កន្លងមក​។​ការងារ​អភិវឌ្ឍន៍​មូលដ្ឋាន​ការដោះស្រាយ​គ្រោះធម្មជាតិ​ផ្សេងៗ​ការងារ​ដាំ​ដុះ​កសិកម្ម​ការប្រយុទ្ធប្រឆាំង​ជំងឺ​កូវី​ដ​១៩​ការស្តារ សេដ្ឋកិច្ច​ឡើងវិញ​និង​ការដោះស្រាយ​បញ្ហា​ប្រឈម​មុខ​នានា​របស់​ប្រជាពលរដ្ឋ​អាជ្ញាធរ​បាន​សម្រេច​ធ្វើ​ផ្លូវ​ជូន​ប្រជាពលរដ្ឋ​ចំនួន ០៥ ខ្សែ​ប្រវែង​ប្រជា​ជាង ២០០០​ម៉ែត្រ​។​

​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍កែ គឹមយ៉ាន​អ្នកតំណាងរាស្ត្រ​មណ្ឌល​ខេត្ត​បន្ទាយមានជ័យ បាន​មានប្រសាសន៍ថា ការកសាង​ប្រព័ន្ធ​គ​នាគ​មន៍ គឺជា​ការបង្កើត​សរសៃឈាម​សេដ្ឋកិច្ច​សម្រាប់​វិស័យ​ដឹកជញ្ជូន ពហុ​មធ្យោបាយ​ត​ភ្ជាប់​ទៅ​ប៉ូល សេដ្ឋកិច្ច​សំខាន់ៗ​និង​អភិវឌ្ឍន៍​របៀង​សេដ្ឋកិច្ច​គន្លឹះ​ឲ្យ​កាន់តែ​មាន​លក្ខណៈ​ងាយស្រួល ក្នុង​ការប្រកួតប្រជែង​ក៏ដូចជា​សម្រួល​ដល់ ការធ្វើ​ដំណើរ​និង​ទេសចរណ៍​ជូន​ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរណ៍​ផងដែរ​។​

​ឯកឧត្តម​ក៏​បាន​បញ្ជាក់​ផងដែរ​ថា ការបើក​ការដ្ឋាន​កសាង​ផ្លូវ​បេតុង ចំនួន ០៥​ខ្សែ​ដែល​មាន​ប្រវែង​ពីរពាន់​ម៉ែត្រ​នៅ​ស្រុក​ភ្នំ​ស្រុក​នា​ព្រឹក​នេះ នឹង​ក្លាយជា​សមិទ្ធផល​ថ្មី​មួយទៀត ក្នុងចំណោម​សមិទ្ធផល​នានា​របស់​ខេត្ត​បន្ទាយមានជ័យ​ក្នុង​ការរួមចំណែក ជាមួយ​រាជរដ្ឋាភិបាល​ដើម្បី​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវ័ន្ត​មូលដ្ឋាន​ដើម្បី​បង្កើនល្បឿន ក្នុងការ​ធ្វើ​ដំណើរ​និង​ដឹកជញ្ជូន ហើយ​បាន​ផ្សារភ្ជាប់​ទៅ​តំបន់​សេដ្ឋកិច្ច​នានា​ក្នុង​តំបន់​។​

​នាយ​ឧត្តមសេនីយ៍ឧប​កែ គឹមយ៉ាន​ក៏​សូម​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ដែល​មានឈ្មោះ​ក្នុង​បញ្ជី​បោះឆ្នោត ចូលរួម​បោះឆ្នោត​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់ អាណត្តិ​ទី ០៥ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ០៥ ខែ​មិថុនា​ឆ្នាំ ២០២២ ខាង​មុខ​ឱ្យ​បាន​គ្រប់​គ្នា​នឹង​ចូលរួម​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូវី​ដ​១៩ ដែល​កំពុង​បម្លែង​ខ្លួន​ថ្មី​នោះ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com