ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ទីណា​មាន​ល្បែងស៊ីសង ទី​នោះ​ប្រាកដជា​មាន​អំពើហិង្សា​និង​ចារកម្ម​គ្រប់​ប្រភេទ អ្នកសារព័ត៌មាន​ប្រាប់​ហើយ​នៅតែ​មិន​ជឿ​

ទីណា​មាន​ល្បែងស៊ីសង ទី​នោះ​ប្រាកដជា​មាន​អំពើហិង្សា​និង​ចារកម្ម​គ្រប់​ប្រភេទ អ្នកសារព័ត៌មាន​ប្រាប់​ហើយ​នៅតែ​មិន​ជឿ​

ខេត្ត​កណ្ដាល ៖ ម្ចាស់​ទីតាំង​សង្វៀន​ជល់​មាន់​ថ្នាល់ ២ ទីតាំង​ខុសគ្នា បើក​សង្វៀន​ជល់​មាន់​ដូចគ្នា ស្ថិតក្នុង​ស្រុក​ជិតគ្នា ក្នុង​ខេត្ត​កណ្ដាល ដោយ​ម្ចាស់​ង្វៀន​ស្រុក​ស្អាង​មក​ប៉ះ ម្ចាស់​សង្វៀន​ជល់​មាន់ស្រុក​កោះធំ ក៏​បាន​ជល់​គ្នា​ជំនួស​មាន់ ផ្អើល​ពេញ​កាស៊ីណូ​កាល​ឡាក់​ស៊ី​។​ ​ករណី​បង្ក​ឲ្យមាន​អំពើ​ហិង្សា​នេះ បាន​កើតឡើង​កាលពី​ថ្ងៃ​ទី ០៥​ខែ​ឧសភា​ឆ្នាំ​២០២២ ក្នុង​កាស​ស៊ីណូ​កាឡាក់ស៊ី ភូមិ​ជ្រៃ​ធំ ឃុំ​សំពៅ​ពូន ស្រុក​កោះធំ​ខេត្ត​កណ្ដាល​។​

​ក្នុងករណី​ប្រើ​អំពើហិង្សា នេះ​បាន​បង្កឲ្យឱ្យមាន​របួសស្នា​ម ទី​១.​ទី​មួយ​ឈ្មោះ​សៀ ហុង​ភេទ​ប្រុស​អាយុ ៣៧ ឆ្នាំ​ជនជាតិ​ខ្មែរ រស់នៅ​ភូមិ​ព្រែក​រុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង ខេត្ត​កណ្ដាល មុខរបរ​បុគ្គលិក​កាស៊ីណូ ទី ២. ឈ្មោះ​ម៉ុន វណ្ណា​ភេទ​ប្រុស​អាយុ ៥៩ ឆ្នាំ​ជនជាតិ​ខ្មែរ​រស់នៅ​ភូមិ​លេខ ១ សង្កាត់​ស្វាយ​រលំ ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល មុខរបរ​មន្ត្រី​ចូលនិវត្តន៍​។​

​ក្នុង​ហេតុការណ៍​នេះ​បាន​ធ្វើឲ្យ​មាន​ការភ្ញាក់ផ្អើល ខណៈ​អ្នកមើលការខុសត្រូវ​ម្ចាស់​សង្វៀន​ជល់​មាន់ស្រុក​កោះ​ធំ​វ៉ៃ​គ្នា​ជាមួយ​ម្ចាស់​សង្វៀន​ជល់​មាន់ស្រុក​ស្អាង​ក្នុងការ​ស៊ីណូ បណ្ដាលឲ្យ​មាន​រងរបួ​ស ០២​នាក់​រីឯ​ជនសង្ស័យ​ត្រូវបាន​សមត្ថកិច្ច​ស្រុក​កោះធំ​ធ្វើការ​ឃាត់ខ្លួន ។​

ជនសង្ស័យ មាន​ឈ្មោះ​ង្វៀង បិ​ន​ភេទ​ប្រុស​អាយុ​៥២​ឆ្នាំ​ជា ជនជាតិ​វៀតណាម រស់នៅ​ក្នុង​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​និង​ជា​បុគ្គលិក​កាស៊ីណូ​។​

​មុនពេល​កើតហេតុ​គេ​ឃើញ ជនរងគ្រោះ​ឈ្មោះ​សៀ ហុង បាន​ឈរ​ជជែក​គ្នា​អំពី​ប្រាក់ ដែរ​ជនរងគ្រោះ​បាន​ឱ្យ​លុយ​គេ​ខ្ចី​ចំនួន​១.០០០.០០០​រៀល ហើយ​បាន​ប្រកែក​គ្នា​យ៉ាងខ្លាំង ឈាន​ដល់​ប្រើ​អំពើហិង្សា​វាយតប់​គ្នា​តែ​ម្ដង ជនសង្ស័យ​មាន​បក្សពួក​ប្រហែល​៧​ទៅ​៨​នាក់ បាន​ព្រួត​វាយ​ទៅលើ​ជនរងគ្រោះ​ទាំងពីរ ក្នុងពេលនោះ គេ​បាន​ឃើញ​ក្រុម​បក្សពួក​ខាងលើ​បាន​វាយ​ទៅលើ​ជនរងគ្រោះ ឈ្មោះ​ម៉ុន វណ្ណា ជាច្រើន​ដៃ ចំណែក​ឈ្មោះ​ស្រៀ ហុង​គេចខ្លួនបាត់ ក្រោយ​មក​ឃើញ​ឈ្មោះ​ង្វៀង បិ​ន​បាន​យក​ទូរ​សព្ទ័​ម៉ាក oppo​មិន​ចាំ​ស៊េរី​ពណ៌​សលាយ​ខ្មៅ​គុប​ទៅលើ​ឈ្មោះ​ស្រៀ ហុង​ដែល​ជា​មេ​សង្វៀន​នៅ​ស្រុក​ស្អាង និង​ប្រើ​ពាក្យ​ថា ឯង​កុំ​ចង់​ខ្លាំង​ជាមួយ​អញ អញចង់​សម្លាប់​ឯង​ថ្មើរ​ណាក៏បាន ហើយ​ដឹង​មាន​ការជេរប្រមាថ​ជាច្រើន​ថែម​ទៀត​។​

​ក្រោយពេល​កើតហេតុ ជនរងគ្រោះ​បាន​មក​ដាក់​ពាក្យបណ្ដឹង នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កោះធំ តែម្ដង បន្ទាប់ពី​បាន​ទទួល​ពាក្យបណ្ដឹង​ភ្លាម​កម្លាំង​ជំនាញ​ស្រុក​កោះធំ សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​សំពៅ​ពូន បាន​ចុះ​អន្តរាគមន៍​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​បញ្ជូន​មកកាន់​អធិការដ្ឋាន​នគរបាល​ស្រុក​កោះ​ធំ​ដើម្បី​ចាត់ការ​តាម​នីតិវិធី​៕

​គួរ​រំលឹក​ផងដែរ​ថា (​ពាក្យចាស់​លោក​បាន​ពោលថា ជល់​មាន់​មិន​ឈ្នះ​ជល់​មនុស្ស​ម្ដង​)​ពិតជា​មាន​ន័យ​មែន​!!!​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com