ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ឯកឧត្តម នាយ​ឧត្តមសេនីយ៍​ឧបនាយ​ករដ្ឋមន្ត្រី​កែ គឹមយ៉ាន​អញ្ជើញ​ជា​ធិបតី បើកសម្ពោធ ដាក់​ឲ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​អគារ​០៩​ខ្នង​ក្នុង​ស្រុក​មង្គល​បូរី ខេត្បន្ទាយមានជ័យ​

ឯកឧត្តម នាយ​ឧត្តមសេនីយ៍​ឧបនាយ​ករដ្ឋមន្ត្រី​កែ គឹមយ៉ាន​អញ្ជើញ​ជា​ធិបតី បើកសម្ពោធ ដាក់​ឲ​ប្រើប្រាស់​ជា​ផ្លូវការ​នៅ​អគារ​០៩​ខ្នង​ក្នុង​ស្រុក​មង្គល​បូរី ខេត្បន្ទាយមានជ័យ​

ខេត្ត​បន្ទាយមានជ័យ ៖ នៅ​ថ្ងៃ​ទី​០៥​ខែ​ឧសភា​ឆ្នាំ​២០២២ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍​ឧបនាយ​ករដ្ឋមន្ត្រី និង​ជា​ប្រធាន​អាជ្ញាធរ ប្រយុទ្ធប្រឆាំង​គ្រឿងញៀន និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន ខេត្ត​បន្ទាយមានជ័យ​បាន​អញ្ជើញ​ជា​ធិបតី​ភាព  សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​នូវ​អាគារ​សិក្សា ចំនួន​០៩​ខ្នង​ស្មើ​និង​៤៣​បន្ទប់ និង​ទីចាត់ការ​២​ខ្នង​ស្មើ​២​បន្ទប់ នាពេល​នោះដែ ក៏​មាន​ការអញ្ជើញ​ចូលរួម ពី​ឯកឧត្តម​អ៊ុ រាត្រី​អភិបាល​នៃ​គណៈ​អភិបាល​ខេត្ត​បន្ទាយមានជ័យ លោក​ឧត្តមសេនី​យ៍ទោសិទ្ធិ ឡោះ​ស្នងការ​ខេត្ត​បន្ទាយមានជ័យ ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស​និង​ប្រជាពលរដ្ឋ​បាន​ចូលរួម​យ៉ាងច្រើន​កុះករ​ផងដែរ​។​

​នា​ឱកាស​នោះ​ដែរ លោក​រ័ត្ន ដា​ស៊ី​ណង់​អភិបាលស្រុក​មង្គល​បូរី​បាទ​បញ្ជាក់​ផងដែរ​ថា អគារសិក្សា​០៩ ខ្នង​មាន ៤៣ បន្ទប់​និង​ទីចាត់ការ​ពីរ​ខ្នង​មាន  បន្ទប់​ត្រូវ​ចំណាយ​អស់​ថវិកា​សរុប​៤៦០០០០​ដុល្លា​សហរដ្ឋអាមេរិក នៅ​ស្រុក​មង្គលបុរី ១.​សាលាបឋមសិក្សា ស្រះ​ឈូក ឃុំ​សំបូរ អគារ ១ ខ្នង​ស្មើនឹង ០៥ បន្ទប់​ទីចាត់ការ​មួយ​ខ្នង​ស្មើ​០១​បន្ទប់ ២.​សាលាបឋមសិក្សា​សង​ប្រាសាទ ឃុំ​ភ្នំ​តូច អគារ​មួយ​ខ្នង​ស្មើ ០៥ បន្ទប់ ៣.​សាលាបឋមសិក្សា​ត្នោត ឃុំ​សឿ មួយ​ខ្នង​ស្មើនឹង ៥ បន្ទប់ ៤.​សាលាបឋមសិក្សា​បន្ទាយ​នាង ឃុំ​បន្ទាយ​នាង​អាគារ​សិក្សា មួយ ខ្នង​ស្មើ ៥ បន្ទប់ ៥.​សាលាបឋមសិក្សា​ឫស្សី​ក្រោក ឃុំ​ឬ​ស្សី​ក្រោក អគារសិក្សា​ពី​រ​ខ្នង​ស្មើ ៨ បន្ទប់​កសាង​រួច​មួយ​ខ្នង ៦.​សាលាបឋមសិក្សា​រហាត់​ទឹក ឃុំ​រហាត់ទឹក អគារសិក្សា 1 ខ្នង​ស្មើនឹង ៦ បន្ទប់ ៧.​សាលាបឋមសិក្សា​ចក ឃុំ​រហាត់ទឹក អគារសិក្សា ១ ខ្នង​ស្មើ​៥​បន្ទប់ ៨.​សាលាបឋមសិក្សា​ពង្រ ឃុំ​បន្ទាយ​នាង​ទីចាត់ការ​១​ខ្នង​ស្មើ​១​បន្ទប់ ៩.​អនុវិទ្យាល័យ​អូរ​ស្ងួត ឃុំ​អូរ​ប្រាសាទ អាគ្រា​សិក្សា​១​ខ្នង ៣ បន្ទប់​។​

​ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ ឧបនាយក​រដ្ឋមន្ត្រី​កែ គឹមយ៉ាន​បាន​មានប្រសាសន៍ សំណេះសំណាល​ទៅកាន់​បងប្អូន​ប្រជាពលរដ្ឋ​ក៏ដូចជា​លោកគ្រូ​អ្នកគ្រូ​នា​ឱកាស​នោះ ក្នុង​វិស័យ​អប់រំ​កំពុង​មាន​ការរីកចម្រើន និង​មាន​ការកើនឡើង​យ៉ាង​ឆាប់រហ័ស​និង​ជឿនលឿន​បាន ក្រោម​ការដឹកនាំ​របស់​គ​ណះ​បក្ស​ប្រជាជន​ក​ម្ពជា ដែលមាន​សម្តេច អគ្គមហាសេនាតេ​ជោ​ហ៊ុន សែន​ជា​ប្រមុខ​ថ្នាកដឹកនាំ​ដ៏​ឈ្លាសវៃ ធ្វើឲ្យ​ប្រទេស​ពី​បាតដៃ​ទទេ ក្លាយជា​ប្រទេស​ដែល​មាន​ការអភិវឌ្ឍន៍ យ៉ាង​ឆាប់រហ័ស​គ្រប់​វិស័យ នឹង​ហេ​ដ្ឋា រចនាសម្ព័ន្ធ​គ្រប់​វិស័យ នឹង​បាន​ធ្វើឲ្យ​ប្រទេស​កម្ពុជា​ទាំងមូល​មាន​សុខ សន្តិភាព ជាក់ស្ដែង ស្រុក​មង្គលបុរី មាន​វិស័យ​អប់រំ ក្នុងស្រុក​មង្គល​បូរី មាន​វិទ្យាល័យ​ចំនួន​៥​កន្លែង អនុវិទ្យាល័យ​១០​កន្លែង សាលាបឋមសិក្សា​៨៣​កន្លែង និង​មតេយ្យ​សិក្សា​ចំនួន​៩​កន្លែង ហើយ​ពេលនេះ​ត្រូវបាន​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​ចំនួន ០៩ អាគារ​ស្មើ​៤៣​បន្ទប់ និង​ទីចាត់ការ​ជំ​នួន​ពីរ​ខ្នង​ស្មើនឹង ០២ បន្ទប់​។​

ឯកឧត្តមឧ​ប លោក​បាន​កោតសរសើរ ចំពោះ​លោកគ្រូ​អ្នកគ្រូ​សិស្សានុសិស្ស​ស្រុក​មង្គល​បូរី សម្រាប់​ឆ្នាំ​សិក្សា ២០២០ និង ២០២១​ក្នុង​ការប្រឡង​មធ្យមសិក្សា ទុតិយភូមិ សិស្សានុសិស្ស​បាន​ប្រឡង​ជាប់​ចំនួន​៥៦០​នាក់ ស្មើ ៦២%​ក្នុងនោះ​មាន​និទ្ទេស​(A)​មាន​ចំនួន​៣២​នាក់​នេះ​អេស​(B)​មាន​ចំនួន​៧៩​នាក់ និង​និទ្ទេស​(C)​មាន​ចំនួន​១១៦​នាក់ និទ្ទេស​(D)​ចំនួន​១៥៥​នាក់ និទ្ទេស​E ចំនួន​១៧៨​នាក់ សិស្ស​និទ្ទេស​A បើ​ប្រៀបធៀប​បាន​កើនឡើង​លើស​ឆ្នាំមុន​គួរ​ឲ្យ​កត់សម្គល់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com