ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

លោក ឈឹម កាន អភិបាលខេត្ត​ស្តីទី បាន​អញ្ជើញ​ចូលរួម​ក្នុង​សិក្ខាសាលា​ស្តីពី​ការពង្រឹង​ការអនុវត្ត​ច្បាប់​ប្រឆាំង​ការជួញដូរ​សត្វព្រៃ​ក្នុងស្រុក និង​ឆ្លង​ដែន​នៅ​កម្ពុជា

លោក  ឈឹម កាន អភិបាលខេត្ត​ស្តីទី បាន​អញ្ជើញ​ចូលរួម​ក្នុង​សិក្ខាសាលា​ស្តីពី​ការពង្រឹង​ការអនុវត្ត​ច្បាប់​ប្រឆាំង​ការជួញដូរ​សត្វព្រៃ​ក្នុងស្រុក និង​ឆ្លង​ដែន​នៅ​កម្ពុជា

​នៅ​ព្រឹក​ថ្ងៃ​អង្គារ ៣​កើត ខែ​ពិសាខ ឆ្នាំ​ខាល ចត្វា​ស័ក ព​.​ស​.២៥៦៥ ត្រូវ​នឹង​ថ្ងៃទី​០៣ ខែ​ឧសភា ឆ្នាំ​២០២២ លោក  ឈឹម កាន អភិបាលខេត្ត​ស្តីទី បាន​អញ្ជើញ​ចូលរួម​ក្នុង​សិក្ខាសាលា​ស្តីពី​ការពង្រឹង​ការអនុវត្ត​ច្បាប់​ប្រឆាំង​ការជួញដូរ​សត្វព្រៃ​ក្នុងស្រុក និង​ឆ្លង​ដែន​នៅ​កម្ពុជា ក្រោម​អធិបតីភាព​ឯកឧត្តម ស៊ឹម យ៉ា​រ៉ែន អនុរដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន ដែល​មាន​ការចូលរួម​ពី​សំណាក់​លោក ប្រធាន​មន្ទីរ​បរិស្ថាន ស្នងការដ្ឋាន​នគរបាល​ខេត្ត ព្រះរាជ​អជ្ញារ​ង​អមសាលា​ដំបូងខេត្ត លោក​ប្រធាន​គម្រោង​អង្គការ WCS ប្រចាំ​ខេត្ត​មណ្ឌលគិរី អង្គការ WWF,Birdlife,Wildlife Alliance មន្ត្រី​ឧទ្យានុ​រក្ស អភិបាលក្រុង ស្រុក  និង​គណៈកម្មការ​សហ​គ​មន៍​ពាក់ព័ន្ធ​មួយចំនួនទៀត ដែល​សិក្ខាសាលា​នេះ​ប្រព្រឹត្តទៅ​នៅ​សាលប្រជុំ​សណ្ឋាគារ​ពេជ្រ​ដា​។​

​គោលបំណង​៖​ដើម្បី​ចូលរួម​ចែករំលែក​បទពិសោធន៍​មេរៀន​ល្អៗ និង​លើក​កំពស់​សមត្ថភាព​លើ​ការងារ​សហការ​រវាង​រដ្ឋាភិបាល និង​ដៃគូ​អង្គការក្រៅរដ្ឋាភិបាល​ស្តីពី​ការអនុវត្ត​ច្បាប់ និង​ការអភិរក្ស​ជីវៈចម្រុះ​នៅ​តំបន់​ខ្ពង់រាប​ភាគ​ខាងកើត​នៃ​ប្រទេស​កម្ពុជា​ស្តីពី​ការប្រយុទ្ធប្រឆាំង​ការជួញដូរ​សត្វព្រៃ​ខុសច្បាប់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com