ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

អុញ​នោះ​មាន់​នៅលើ​ជង្រុក​យូរ​លួច​ចឹក​ស្រូវ នាយការិយាល័យ​បង្ក្រាប​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប​និង​បក្ខពួក​ត្រូវបាន​ឃាត់ខ្លួន​

អុញ​នោះ​មាន់​នៅលើ​ជង្រុក​យូរ​លួច​ចឹក​ស្រូវ នាយការិយាល័យ​បង្ក្រាប​គ្រឿងញៀន នៃ​កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប​និង​បក្ខពួក​ត្រូវបាន​ឃាត់ខ្លួន​

​ខេត្តសៀមរាប ៖ បើ​តាម​ប្រភព​ព័ត៌មាន​ពី​សៀមរាប​បានឲ្យដឹងថា កងកម្លាំង​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ធ្វើ​ការឃាត់ខ្លួន​នាយការិយាល័យ​បង្ក្រាប​គ្រឿងញៀន​នៃ​កងរាជអាវុធហត្ថ​ខេត្ត​សៀមរាប​និង​បក្ខពួក​ម្នាក់​ទៀត តាម​សេចក្តីរាយការណ៍​បានឲ្យដឹងថា ឈាន​ដល់​ការឃាត់ខ្លួន​នាយការិយាល័យ​បង្ក្រាប​គ្រឿងញៀន​និង​បក្សពួក​គឺ​សង្ស័យ​មាន​ការពាក់ព័ន្ធ និង​ការប្រព្រឹត្ត​បទល្មើស​នៅ​ក្នុង ការបំពេញ​តួនាទី​ដោយ​បាន​ផ្សំគំនិត​ជួញដូរ​គ្រឿងញៀន​។​

​បើ​តាម​សមត្ថកិច្ច បានឲ្យដឹង​ថា​នាយ​អាវុ​ធ​ហត្ថ​ដែល​ឃាត់ខ្លួន​នៅ​មាន​ឈ្មោះ​វីរ​សេនីយ៍​ត្រីធា​វ ចាន់​ដា​រ៉ា​នាយការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​និង​ទី ២ នាយចំណង់​នាម ណាក់​ជំនួយការ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​។​សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា​នាយ​អាវុធហត្ថ​ទាំង​ពីរ​រូប​ដែល​បាន​ឃាត់ខ្លួន​នេះ​គឺ​ដោយសារ​គាត់​បំពេញ​តួនាទី​ជា​មន្ត្រី​នគរបាល​យុត្តិធម៌​ក្នុង​ការប្រយុទ្ធប្រឆាំង​គ្រឿងញៀន​តែ​តាម​ការស្រាវជ្រាវ​របស់​គណៈកម្មការ​ចំពោះ​កិច្ច​របស់​កងរាជអាវុធហត្ថ​បាន​រកឃើញ​ថា​ពួកគេ​បាន​ប្រព្រឹត្ត​បទល្មើស​នៅក្នុង​ការបំពេញ​តួនាទី​ដោយ​គាត់​សមគំនិត​ជាមួយ​នឹង​ការជួញដូរ​គ្រឿងញៀន​។​ដូច្នេះ​កងរាជអាវុធហត្ថ​ខេត្ត​ធ្វើ​ការឃាត់ខ្លួន​ជន​ទាំង​ពីរ​នាក់​នេះ​តែម្តង​ដោយ​មិន​ចាំបាច់​ឲ្យ​អង្គភាព​ណា​មក​បង្ក្រាប​ឡើយ​គឺ​អាវុធហត្ថ​យក​ការទទួលខុសត្រូវ​ដោយ​ខ្លួនឯង​។​

​ជុំវិញ​ករណី​នេះ​ដែលោ​កយិន ស្រ៊ាង​អ្នកនាំពាក្យ​សាលាដំបូង​ខេត្តសៀមរាប បានឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី ៣០ ខែ​មេសា​ឆ្នាំ ២០២២ នេះ​ថា​បច្ចុប្បន្ន​នាយ​អាវុធហត្ថ​ទាំង​ពីរ​រូប​ត្រូវបាន​បញ្ជូន​ដល់ដៃ​ចៅក្រម​ហើយ​កំពុង​ក៏​កំពុង​សួរនាំ​នៅ​ឡើយ​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com