ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​ឯកឧត្តម ​គៀត ចន្ទ័​ថា​រិទ្ធ អគ្គនាយក​អន្តោប្រវេសន៍ បាន​អញ្ជើញ​ចុះ​ពិនិត្យ​និង​វាយតម្លៃ​ចំពោះ​ភូមិ​សំណង់​អាគារ​ចាស់ៗ​នៅ​គាត់​វាន​មិត្តភាព​កម្ពុជា​+​ថៃ​

​ឯកឧត្តម ​គៀត ចន្ទ័​ថា​រិទ្ធ អគ្គនាយក​អន្តោប្រវេសន៍ បាន​អញ្ជើញ​ចុះ​ពិនិត្យ​និង​វាយតម្លៃ​ចំពោះ​ភូមិ​សំណង់​អាគារ​ចាស់ៗ​នៅ​គាត់​វាន​មិត្តភាព​កម្ពុជា​+​ថៃ​

​ខេត្ត​បន្ទាយមានជ័យ ៖  នៅ​ព្រឹក​ថ្ងៃទី ៣០ ខែ​មេសា​ឆ្នាំ ២០២២ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍គៀត ថា​រិទ្ធ​អគ្គនាយ​កដ្ឋានអន្តោប្រវេសន៍​បា​ន​អញ្ជើញបើក​កិច្ចប្រជុំ​នៅ​ប៉ុស្តិ៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយប៉ែត ដើម្បី​ពិភាក្សា​អំពី​ការចុះ​ត្រួតពិនិត្យ វាយតម្លៃ​សំណង់​ជាប់​អគារ​ថ្មី​របស់​ក្រុមហ៊ុន​កាស៊ីណូ​ហូ​លីដេ និង​សំណង់​ចាស់ៗ​នៅ​គាល់​ស្ពាន​មិត្តភាព​កម្ពុជា​និង​ថៃ​ដើម្បី កែលម្អ​ហេ​ដ្ឋា​រចនា​ដើម្បីឲ​មាន​សោភ័ណភាព​ល្អ​ឡើង​វិញ នៅ​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ប៉ោយប៉ែ​ត​ឲ្យ​កាន់តែ​មាន​ភាពប្រសើរឡើង​។​

​ក្នុង​កិច្ចប្រជុំ​ពិភាក្សា​ការងារ​នេះ មាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​ឯកឧត្តម​ឧត្តមសេនី​យ៍​គៀត​ច័ន្ទ ថា​រិទ្ធ​អគ្គនាយក​អន្តោប្រវេស​ន៍  ឯកឧត្តម​នាយ​ឧត្តមសេនីយ៍សេង យូ​អាន់ អគ្គនាយក​ភស្តុភារ​និង​ហិរញ្ញវត្ថុ​ក្រសួងមហាផ្ទៃ លោក​ង៉ោ ម៉េង​ជ្រួន​អភិបាលរង​ខេត្ត​បន្ទាយមានជ័​យ Mr khendy yeap​ប្រធាន​ក្រុមហ៊ុន​កា​សុីណូ​ហូ​លីដេ ឧត្តមសេនី​យ៍ទោសិទ្ធិ ឡោះ​ស្នងការ​ខេត្ត​បន្ទាយមានជ័យ .​លោក​ឧត្តមសេនីយ៍ អ៊ី  ចំរើន​នាយប៉ុស្តិ៍​រដ្ឋបាល​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត រួម​និង​មន្ត្រីរាជការ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត​បន្ទាយមានជ័យ​ព្រមទាំង​លោក​លោកស្រី​មន្ត្រី​ប្រចាំ​នៅ​ច្រក​អន្តរជាតិ​ជាច្រើន​រូប​ផងដែរ​។​

​ក្រោយពី​បាន​ប្រជុំ​ពិភាក្សា​ការងារ​រួចមក​គណៈប្រតិភូ​ក្រុម​ការងារ​បាន​ឯកភាព​គ្នា​ចុះ​ត្រួតពិនិត្យ មើល​ទីតាំង​ជាក់ស្ដែង​ដើម្បី​កំណត់​ទីតាំង​ដែល​ត្រូវ​រុះរើ និង​ទីតាំង​ដែល​ត្រូវ​អភិវឌ្ឍន៍​ឡើងវិញ និង​ធ្វើ​សំណើរ សុំ​គោលការណ៍​ថ្នាក់ដឹកនាំ ដើម្បី​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ នៅ​ទីតាំង​សងខាង​ក្បាលស្ពាន​ច្រកទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com