ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ទីតាំង​ល្បែងភ្នាល់​ជល់​មាន់នៅ​ស្រុក​ជើងព្រៃ​សង្ស័យ​តែ​សមិត្ថកិច្ច​ពាក់ព័ន្ធ​បាន​ទទួល​(​តុង​)​ពី​ម្ចាស់​សង្វៀន​ហើយ​បានជា​មិនឃើញ​ទៅ​អនុវត្តន៍​ច្បាប់​ទាន​

ទីតាំង​ល្បែងភ្នាល់​ជល់​មាន់នៅ​ស្រុក​ជើងព្រៃ​សង្ស័យ​តែ​សមិត្ថកិច្ច​ពាក់ព័ន្ធ​បាន​ទទួល​(​តុង​)​ពី​ម្ចាស់​សង្វៀន​ហើយ​បានជា​មិនឃើញ​ទៅ​អនុវត្តន៍​ច្បាប់​ទាន​

ខេត្ត​កំពង់ចាម ៖ ទីតាំង​បើក​ល្បែងភ្នាល់​ស៊ីសង​ជល់​មាន់ នៅ​ចំណុច​ភូមិ​ខ្នា​របឹង ស្រុក​ជើងព្រៃ ខេត្ត​កំពង់ចាម មាន​ច្រកចូល​ខាងលិច​ហាង​បាយ ៧២ ប្រហែល ២០០ ម៉ែត្រ កំពុងតែ​ដំណើរការ​ស្វា​គម៍​បើកទទួល​អ្នក​មាន​មាន់​ចូល​ទៅ​ជល់ ដោយ​ចំហរ យ៉ាង​សប្បាយ និង​គគ្រឹកគគ្រេង អឹងកង​យ៉ាង​អនាធិបតេយ្យ​បំផុត ដោយ​គ្មាន​ញញើត​អាជ្ញាធរ​និង​សមត្ថកិច្ច​បន្តិច​ណា​ឡើយ​៕

​បើ​តាម​ប្រភព​ព័ត៌មាន​ពី​អ្នកញៀន​ល្បែង​និង​ធ្លាប់​ចាញ់​ក្នុង​ការ​ចូល​ទៅ​លេង​បាន​បង្ហើប​ឲ​ដឹងថា ÷​ទីតាំង​បើក​ឲ្យ​លេង​ល្បែងស៊ីសង​ដែល​គ្មាន​ច្បាប់​អនុញ្ញាត​ខាងលើនេះ ទំនង​មាន​ខ្សែ​និង​ខ្នងបង្អែក​ពីក្រោយ​យ៉ាង​គ្រាក់ៗ​ហើយ​ធំៗ​ណាស់​ក្នុង​ខេត្ត​ទើប​ហ៊ាន​បើកឲ​លេង​ល្បែង​ផ្នាល់​សង្វៀន​ជល់មាន់​ដោយ​ចំហរ បាន​ដោយ​រលូត​បែបនេះ​៕

​បើ​ទោះបី​ក្នុង​ករណី​មាន​ការគៀងគរ​ប្រមូលផ្ដុំ មាន​បើក​ល្បែងស៊ីសង ល្បែងភ្នាល់​មាន់​មួយកន្លែង​នេះ មហាជន​ជាច្រើន​កំពុងតែ​មាន​ការសង្ស័យ​ថា​អាជ្ញាធរ​និង​មន្ត្រី​ពាក់ព័ន្ធ​ក្នុង​មូលដ្ឋាន​ប្រហែល​ជា​ត្រូវដង​ត្រូវផ្លែ​គ្នា​នឹង​បាន​ទទួល​ប​តុង​ពី​នាក់​បើក​បន​ល្បែង​សង្វៀន​ជល់​មាន់​ហើយ​មើលទៅ​ទើប​អាច​ដំណើរការបាន​យ៉ាងរ​លូត​និង​រំភើយ ហើយ​សមិត្ថកិច្ច ដេក​លក់​ស្ងាត់​សូន្យ​បែប​និង​នោះ​។​

​ទាក់ទង​ទៅនឹង​ការបើក​បន​ល្បែង​សុីសង​គ្មាន​ច្បាប់​ខាងលើ បាន​ធ្វើ​ឲ្យ​មតិ​មហាជន​និង​ពលរដ្ឋ​ដែរ​នៅ​ក្បែរ​ទីតាំង​នោះ​បាន​និយាយ​គ្រប់​ម៉ាត់​ថា​÷ ការបើកឲ្យ​មាន​បន​ល្បែងស៊ីសង វា​ជា​ផ្លូវ​មួយ​បង្ករ​ឲ្យមាន​បទល្មើស អំពើហិង្សា ក្នុង​គ្រួសារ​បង្កើតឲ្យមាន ចោរកម្ម លួច​ឆក់​ប្លន់ ធ្វើឲ្យ​ភូមិ​ឃុំ​សង្កាត់ អត់​មាន​សុវត្ថិភាព​អស្ថេរភាព​ក្នុងសង្គម ថែមទាំង​បាន​ប្រឆាំង​និង​អនុសាសន៍​របស់​សម្ដេច​ក្រឡាហោម​ស ខេង ព្រមទាំង​អគ្គសន្តិ​បណ្ឌិត​នេ​ត សាវឿន​ជា​អគ្គ​នគរបាលជាតិ​ដែល​តែងតែ​ក្រើនរំលឹក​ឲ្យ​ទុបស្កាត់​មិនឲ​មាន​បទល្មើស​លេងល្បែង​សុ​ី​សង ដើម្បី​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង​ប្រាំពីរ​ចំណុច​នោះ​ផង​ដែរ​។​តែ​ដោយ​ឡែក​អាជ្ញាធរ​និង​សមត្ថកិច្ច​នៅ​ស្រុក​ជើងព្រៃ​ហាក់បីដូច មិន​អនុវត្តន៍​ច្បាប់ ប្រហែល​ជា​ចាប់​ត​ទុក​ពាក្យ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង ៧ ចំណុច​របស់​ថ្នាក់ដឹកនាំ​គឺជា​ត្រដោក​ហើយ​មើលទៅ​!!!៕

​ពលរដ្ឋ​ដែល​រស់នៅ​ក្បែរ​ទីតាំង​ហ្នឹង​នៅ​ស្រុក​ជើងព្រៃ​ទទូច​ស្នើសុំ​ឲ​លោក​ឯម កុសល​ស្នងការ​នគរបាល​ខេត្ត​កំពង់ចាម​ព្រមទាំង​លោក​អាជ្ញាធរ​អធិការ​ស្រុក​ជើងព្រៃ​មេត្តា​ជួយ​មាន​វិធានការ​ទៅលើ​សង្វៀនមាន់​ជល់​ដែល​មាន​ទីតាំង​ដូចខាងលើ ដើម្បី​ផ្ដល់​សេចក្តីសុខ​និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ផង​ទាន​៕

​សូម​រំលឹក​ផង​ដែរ​ថា  បើ​យោង​តាម​ច្បាប់​នៃ​ការបង្ក្រាប​បទល្មើស​ល្បែងស៊ីសង​ជំពូក ៣ ទោស​បញ្ញត្តិ​បានចែង​ក្នុង​មាត្រា ៤ លេង​ល្បែងស៊ីសង​ជន​នោះ​ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី ១ ម៉ឺន​រៀល​ដល់ ៥ ម៉ឺន​រៀល​ឬ​ដាក់​ទុក​ពី ០១​ថ្ងៃ​ដល់ ១ ខែ​ក្នុង​ករណី​មិន​រាងចាល​ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​ពី​ប្រាំ​លាន​រៀល​(៥.០០០០០០)​នឹង​ដាក់​គុក​ពី 1 ឆ្នាំ​ដល់ 5 ឆ្នាំ​ចំពោះ​អ្នក​បើក​កន្លែង​លេង​ល្បែងស៊ីសង​អ្នកកាន់កាប់​ល្បែងស៊ីសង​អ្នកចាត់ចែង​និង​ភ្នាក់ងារ​ស៊ីសង​។​ក្នុង​ករណី​ពុំ​រាងចាល​ត្រូវ​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​និង​ដាក់គុក​ខាងលើ​ជា​អតិបរមា​។​និង​មាត្រា ៦.៧.៨.៩.១០ និ​១១​បន្ថែមទៀត​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com