ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​ពលរដ្ឋ​ខ្មែរ​ចំនួន​១២៧​នាក់​បាន​ហោះ​រំលង​ព្រំដែន​ខ្មែរ​ច​ញល​ដល់​ដី​ថៃ​ត្រូវបាន​សមត្ថកិច្ច​ខាង​ថៃ ឃាត់ខ្លួន​បាន សមត្ថកិច្ច​ខាង​ខ្មែរ​បែរជា​មិនដឹង​

​ពលរដ្ឋ​ខ្មែរ​ចំនួន​១២៧​នាក់​បាន​ហោះ​រំលង​ព្រំដែន​ខ្មែរ​ច​ញល​ដល់​ដី​ថៃ​ត្រូវបាន​សមត្ថកិច្ច​ខាង​ថៃ ឃាត់ខ្លួន​បាន សមត្ថកិច្ច​ខាង​ខ្មែរ​បែរជា​មិនដឹង​

​ខេត្ត​បន្ទាយមានជ័យ ៖ នេះ​បើ​យោងតាម​ប្រភព​ព័ត៌មាន​ច្បាស់ការ​ពី​ប្រទេស​ថៃ​បានឲ្យដឹងថា កាលពី​ថ្ងៃ​ទី ២៦ ខែ​មេសា​ឆ្នាំ ២០២២​នេះ​ពលរដ្ឋ​ខ្មែរ​បាន​ឆ្លង​ដែន​ទៅ​ធ្វើ​ពលករ​ចំនួន​១២៧​នាក់​មាន​(​ស្ត្រី​ចំនួន​៣៩​នាក់​)​និង​(​កុមារ​០៧​នាក់​)​បាន​ឆ្លងទៅ​ប្រទេស​ថៃ​តាម​ច្រក​ក្រវ៉ាត់​ព្រំដែន​ម៉ាឡៃ​យ៉ាង​គគ្រឹកគគ្រេង​និង​បាន​ដោយ​រលូន តែ​ចៃដន្យ​និង​ជា​អកុសល​ត្រូវបាន​តម្រួតការពារ​ព្រំដែន​ខាង​ភាគី​ថៃ​ចាប់បាន នៅ​ចំណុច​ភូមិ​ណង​ព្រឺ ឃុំ​ផាន់​សឹក ស្រុក​អារញ្ញ ខេត្ត​ព្រះ​កែវ​ប្រទេស​ថៃ ទាល់​មុខ​ភូមិ​ដំបូង​វិល ឃុំ​ម៉ាឡៃ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយមានជ័យ ។​

​ក្នុង​ហេតុការណ៍​ដែល​ប្រជាពលរដ្ឋ​១២៧​នាក់​បាន​ឆ្លង​ដែន​ដោយ​រលូន​ទៅ​ដល់​ដែន​ដី​ថៃ​បែប​នេះ​មាន​មតិ​មួយចំនួន​បាន​សង្ស័យ​ថា ខាង​សមត្ថកិច្ច​ខ្មែរ ទាំង បី​ស្ថាប័ន មាន​ទាហាន កងរាជអាវុធហត្ថ វីរៈ​ការពារ​ព្រំដែន​គោក ៨១៥ ដែល​សម្ដេច​តេជោ បាន​ប្រកាស​និង​បញ្ជា​បញ្ជូន​ឱ្យទៅ​ឈរជើង​ការពារ​ទប់ស្កាត់ ដើម្បី​ការពារ​មិនឱ្យ​មាន​ពលរដ្ឋ​លួច​ឆ្លងដែន​ទៅធ្វើ​ពលករ​ខុសច្បាប់​នៅ​ប្រទេស​ថៃ និង​ដើម្បី​ទប់ស្កាត់​នូវ​ការរីក​រាលដាល​ជំងឺ​១៩​អស់​រយៈពេល​ជិត ៣ ឆ្នាំ​មកនេះ​សង្ស័យ​ត្រូវដង​ត្រូវផ្លែ​ឬ​ត្រូវ​ថ្នាំ​សណ្តំ​របស់​មេខ្យល់​ហើយ​ទេ​ដឹង​បាន​ជា​ប្រជាពលរដ្ឋ​ដល់​ទៅ ចំនួន​១២៧​នាក់​ហោះ​រំលង​ឆ្លង​ទៅ​បាន បែ​ជា​សមត្ថកិច្ច​ទាំងអស់​មិន​ដឹង​។​

​ក្នុងករណី​ដែល​ប្រជាពលរដ្ឋ​ទាំង ១២៧ នាក់ បាន​ឆ្លង​ដែន ចូល​ដល់​ទឹកដី​នៃ​ប្រទេស​ថៃ​ត្រូវបាន កងកម្លាំង​និង​សមត្ថកិច្ច​របស់​ថៃ ឃាត់ខ្លួន​បាន​នេះដែរ គេហទំព័រ​ខ្មែរ​អច្ឆរិ​យះ ក៏​បាន​ធ្វើ​កិច្ចសម្ភាសន៍ តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម ជាមួយ​លោក​វីរ​សេនីយ៍​ឯក​សួង សៅ មេបញ្ជាការ​វរៈ​ព្រំដែន​គោក ៨១៥ លោក​បាន​បញ្ជាក់​ឲ្យដឹង​ផងដែរ​ថា នៅ​ជា​ការឆក់ល្វែង​មួយ​ពេល​របស់​កងកម្លាំង លោក​លោក​មេបញ្ជាការ​វីរៈ​ព្រំដែន​គោក​៨១៥ បាន​លើកឡើង​ថា​ក្នុងនាម​កងកម្លាំង​សមត្ថកិច្ច​ទាំងអស់​ក៏​ចេះ​ស្រលាញ់​កិត្តិយស យសស័ក្ត ក្នុងនាម​ជា ជា​កងកម្លាំង បាន​ខិតខំ​បំពេញ​ភារកិច្ច​មិន​ថា​យប់​ថ្ងៃ​ភ្លៀងខ្យល់​អ្វី​ឡើយ ហើយក៏​មិន​បាន​មូល​ម្ដុំ​ឃុំ​ឃិត​គ្នា​ដើម្បី​រក​ប្រយោជន៍​ដូច​គេ​ចោទ​នោះទេ​។​

​តែ​ទោះបីជា​មាន​ការបកស្រាយ​បំភ្លឺ​តាមរយៈ​បទសម្ភាសន៍ ពី​លោក​មេបញ្ជាការ​វរៈ​ព្រំដែន​គោក​៨១៥ យ៉ាងណាក៏ដោយ ប៉ុន្តែ​បើ​តាម​មតិ​សាធារណៈ​ជន ដាក់​ការសង្ស័យ​ដដែល​ថា បើ​ត្រឹមតែ​មនុស្ស​ម្នាក់​អ្នក​ពីរ​បី​នាក់​នោះ​មិន​អី​ទេ​វា​ពិតជា​សម​ហេតុ​សម​ផល តែ​នេះ​មនុស្ស​ដល់​ទៅ​១២៧​នាក់​គឺជា​ចំនួន​ច្រើន​ណាស់ តែ​អាច​ឆ្លង​ទៅ​បាន ហើយ​ខាងគេ​ចាប់​បាន​ខាង​ខ្មែរ​មិនដឹង​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com