ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ពលរដ្ឋ​ខ្មែរ​០២​នាក់​ត្រូវបាន​ស្លាប់​និង​របួស​ជាច្រើន​នាក់​ទៀត​ក្រោយពី​បាន​ជួប​ឧបទ្ទវហេតុ មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​ថៃ​ក្នុង​ពេល​ក្រុម​មេខ្យល់​ដឹក​រត់គេច​តម្រួត​ថៃ​ដើម្បី​ទៅរក​ការងារ​ធ្វើ​

ពលរដ្ឋ​ខ្មែរ​០២​នាក់​ត្រូវបាន​ស្លាប់​និង​របួស​ជាច្រើន​នាក់​ទៀត​ក្រោយពី​បាន​ជួប​ឧបទ្ទវហេតុ មាន​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ប្រទេស​ថៃ​ក្នុង​ពេល​ក្រុម​មេខ្យល់​ដឹក​រត់គេច​តម្រួត​ថៃ​ដើម្បី​ទៅរក​ការងារ​ធ្វើ​

(​ប្រទេស​ថៃ​)  នៅ​ព្រឹក​ថ្ងៃអាទិត្យ ២៤.០៤.២០២២.​វេលា​១២.០៨(​ប្រភព​ពី​ថៃ​) យ៉ាងហោចណាស់​ក៏​មាន​ប្រជាពលរដ្ឋ​ចំនួន ០២​នាក់​ត្រូវបាន​ស្លាប់​និង​រងរបួស​ធ្ងន់ និង​ស្រាល​ជាច្រើន​នាក់ នៅក្នុង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​នៅ​ប្រទេស​ថៃ កាលពី​វេលា​០២.៥៥ នាទី​ទៀបភ្លឺ​ថ្ងៃទី ២៣ ខែ​មេសា​ឆ្នាំ ២០២២ ព័ត៌មាន​ថៃ​បាន​រាយការណ៍​ថា ÷​សមត្ថកិច្ច​នគរបាល​ស្រុក ទី​រួម​ខេត្ត​ស្រះកែវ​បានទទួល​ព័ត៌មាន​ករណី​រថយន្ត​បុក​ពីក្រោយ​រថយន្ត​ផ្ទុកទំនិញ​ធុន​ធ្ងន់​ឲ្យមាន​មនុស្ស​ស្លាប់​និង​របួស ហើយ​កម្លាំង​សមត្ថកិច្ច​បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​រួម​ជាមួយ​មន្ត្រី​សង្គ្រោះ​ខេត្ត​ស្រះកែវ​ភ្លាមៗ​។​

​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​នៅ​ចំណុច ផ្លូវជាតិ​លេខ​៣៥៩ ស្រះកែវ ខៅ​ហិន​សន ក្នុងភូមិ​ម៉ៃ ប្រៃ​វ៉ាល់ ឃុំ​ស្រះ​ខ្វាន់ ស្រុក​និង​ទី​រួម​ខេត្ត​ប្រះ​កែវ ព្រម​ជាមួយ​រថយន្ត​( pick up toyota vigo) ភី​ក​អាប់​វី​ហ្គោ​ពាក់​ស្លាក​លេខ ถท2559​ស្រះកែវ បើកបរ​ដោយ​ជនជាតិ​ថៃ​ឈ្មោះ លី ឃឹត​ធម្ម​ប្រះនិត​អាយុ​៣០​ឆ្នាំ​បាន​បើក​ទៅ​បុក​ពីក្រោយ  រថយន្ត​កង​១៨ ផ្លាកលេខ​៧១.៤១៨៥​រា​ក់យង អ្នកបើកបរ​មានឈ្មោះ​សេន ខុន​តា​ល​ជនជាតិ​ថៃ​បាន​បង្ក​ឲ្យ​គ្រោះថ្នាក់​តែ​ម្ដង​។​

​ក្រោយពី​សមត្ថកិច្ច​ត្រួតពិនិត្យ​រថយន្ត​ដែល​ជួប​គ្រោះថ្នាក់​នេះ​បាន​រកឃើញថា​មាន​អ្នករងរបួស​ធ្ងន់​ស្រាល​ជាច្រើន​និង​អ្នក ស្លាប់ នៅ​នឹង​កន្លែង​កើតហេតុ​ចំនួន​០២​នាក់​គឺ​ប្រពន្ធ​អ្នកបើករថយន្ត​ភី​ក​អាប់​ជនជាតិ​ថៃ​និង​ក្មេងប្រុស​ខ្មែរ​នៅ​មិនទាន់​ដឹង​ឈ្មោះ​តែ​អាយុ​ទើប​១​ខួប​នៅឡើយ​។​តែ​ដោយ​ឡែក​អ្នករងរបួស មានឈ្មោះ​១.​ជុ​ល និ​ស្រី​អាយុ​២៣ ឆ្នាំ ២. ឈ្មោះ​ប្រែ ភេទ​ស្រី​អាយុ ២០ ឆ្នាំ​បី namjin ប្រុស​អាយុ ៤៣ ឆ្នាំ​៤.​ថៃ នាង ស្រី​អាយុ ២០​ឆ្នាំ  ៥ .​វ៉ៃ សេរិន​ប្រុស​អាយុ ៣៨ ឆ្នាំ
6. MR.OOTSOEURTH​អាយុ​៣៦​ឆ្នាំ ៧.​នួន ពឹង​ស្រី​អាយុ​៣៨​ឆ្នាំ ៨.​តែ​ន សែ​ត ប្រុស​អាយុ​១៨​ឆ្នាំ ៩.​ស្រីណូ​ភេទ ស្រី​អាយុ​១៧​ឆ្នាំ ១០.​ដេក សៀន​ភេទ​ប្រុស​អាយុ​២៥​ឆ្នាំ ១១.​ដួង ចន្ទ័ ភេទ​ស្រី​អាយុ​៤៣​ឆ្នាំ អ្នករងរបួស​ធ្ងន់​ស្រា​ទាំង ១១ នាក់​ខាងលើ​ជា​ពលរដ្ឋ​ខ្មែរ​ដោយឡែក​ឈ្មោះ​លិ ឃិត​ធម្ម​ប្រះ ឌី​ត​ភេទ​ប្រុស​អាយុ ៣០ ឆ្នាំ​ជនជាតិ​ថៃ ជា​មេខ្យល់​និង​ជា​អ្នកបើកបរ​រថយន្ត​ភី​ក​អាប់​វី​ហ្គោ​។​

​ក្រោយពី​មាន​ការសាក់សួរ ជំហាន​ដំបូង​របស់​សមត្ថកិច្ច ឈ្មោះ​លក ឃី​ត​បាន​ប្រាប់ថា បានទទួល​ការទំនាក់ទំនង​ពី​ក្រុម​បណ្ដាញ​នាំ​ពលករ​ខ្មែរ ឲ្យមក​ទទួល​ពលករ​ខ្មែរ​នៅ​បរិវេណ​តាម​បន្ទាត់​ព្រំដែន​ថៃ កម្ពុជា​ក្នុង​ទឹកដី​ស្រុក​ខ្លង​ហាត​.​មាន​ព្រំប្រទល់​ជាប់​ជាមួយ​ស្រុក អារញ្ញ ដោយ​ឲ្យ​ដេក​នៅ​ស្រុក​ភ្នំ​សារ​ខា​ម ខេត្ត​ឆេះ​ឈើ​ង សៅ​ចំនួន ១២ នាក់​សរុប​អ្នកធ្វើ​ដំណើរ​ទាំងអស់ ១៤ នាក់​នៅ​ពេល​ទៅដល់​គោលដៅ​នឹង​បានទទួល​ប្រាក់​ថ្លៃ​ឈ្នួល ពី ពលករ​ខ្មែរ ដល់​នាក់​បើក​រថយន្ត​មាន​គ្រោះថ្នាក់​។​ចំណែក​ពលករ​ខ្មែរ​ដែល​រងរបួស​ទាំង​អស់​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​សម្ដេចព្រះ​យុ​បរាជ​ស្រះកែវ​។​

​សូម​រំលឹក​ថា  ក្រោយ​ពី​ថ្នាក់ដឹកនាំ​បាន​បញ្ជា​និង​បញ្ជូន​កងកម្លាំង​ជាច្រើន​ស្ថាប័ន​ពាក់ព័ន្ធ​មក​ឈរជើង​ដើម្បី​ការពារ​និង​ទប់ស្កាត់​មិនឲ្យ​មាន​ពលករ​ឆ្លងដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​ជាច្រើន​ស្ថាប័ន​យ៉ាងណាក៏ដោយ ទីបំផុត​នៅតែ​មាន​ពលករ​ខ្មែរ​បាន​ចូល​ឆ្លងកាត់​តាម​ព្រំដែន​ខ្មែរ​ទៅ​ប្រទេស​ថៃ​បាន​ដដែល សំណួរ​សួរថា មេខ្យល់​នាំ​ពលករ​ចូលទៅ​មាន​យុទ្ធសាស្ត្រ​ខ្លាំង ឬ​កងកម្លាំង​និង​សមត្ថកិច្ច​ការពារ​ព្រំដែន​អត់​មាន​សមត្ថភាព ឬ​ត្រូវ​ថ្នាំ​សណ្តំ​មេខ្យល់​!!!៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com