ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

លោក​អធិការ​ក្រុង​បាត់ដំបង​ពេជ្រ សា​រ៉ែ​ន សង្ស័យ​តែ​មាន​ភាគហ៊ុន​និង​អ្នក​បើក​លេង​ល្បែង​ជល់​មាន់​តាម​អន​ឡាញ​ទីតាំង​ក្លឹប​កីឡា​អេសអិល​ហើយ​បាន​មិន​ហ៊ាន​បង្ក្រាប​

លោក​អធិការ​ក្រុង​បាត់ដំបង​ពេជ្រ សា​រ៉ែ​ន សង្ស័យ​តែ​មាន​ភាគហ៊ុន​និង​អ្នក​បើក​លេង​ល្បែង​ជល់​មាន់​តាម​អន​ឡាញ​ទីតាំង​ក្លឹប​កីឡា​អេសអិល​ហើយ​បាន​មិន​ហ៊ាន​បង្ក្រាប​

ខេត្ត​បាត់ដំបង ៖ ទីតាំង​បើកឲ​លេង​ល្បែងស៊ីសង​ភ្នាល់​ជល់​មាន់ដោយ​ចាក់​មួយគូរៗ​រាប់ពាន់​(​ដុល្លា​)​ប្រមូលផ្តុំ ចាក់​និង​ស្រេក​ហ៊ោ​យ៉ាង​គគ្រឹកគគ្រេង ផ្អើល​ភូមិ​តែ​សមិត្ថកិច្ច​បែ​ជារ​ក្សារ​ភាពស្ងៀមស្ងាត់​។​

​ទីតាំង​ល្បែងភ្នាល់​និង​ជល់​មាន់​ដ៏​មហា​គគ្រឹក គ​គ្រេង នេះ​ត្រូវបាន​គេ​ដឹងថា មាន​ទីតាំង​ជ្រក​ក្រោម​ស្លាក​កីឡា យីហោ​អេស អិល ក្នុងភូមិ រំចេក​៤.​សង្កាត់​រតន​: ក្រុង​និង​ខេត្ត​បាត់ដំបង ខាងកើត​សណ្ឋាគារ​រ៉េស៊ីដង់ នៅ​ជិត​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ខេត្តបាត់ដំបង តែម្តង​។​

​ជាក់ស្ដែង​នៅ​ថ្ងៃ​១០.០៤.២០២២​នេះ​សារព័ត៌មាន​ខ្មែរ​អច្ឆរិយ​: បានធ្វើ​បទសម្ភាសន៍​តាមរយះ​ទូរ​សព្ទ័​(092.151558)​របស់​លោក​អធិការ​ក្រុង​បាត់ដំបង នឹង​ជម្រាបជូន​នៅ​ទីតាំង ក្រុម​បើក​ល្បែងភ្នាល់​ជល់​មាន់​តាម (online)​អន​ឡាញ​ដែ​មាន​ទីតាំង​ដូចខាងលើ ជូន​ដល់​លោក​វីរៈ​សេនីយ៍​ឯក​ពេជ្រ សា​រ៉ែ​ន អំពី​កណី​មាន​បទល្មើស​និង​ព្រមទាំង​បាន​បញ្ជូន​ទាំង​រូបភាព តាមរយៈ​ប្រព័ន្ធ​តេ​លេ​ក្រាម​ឲ​មើល​ថែមទៀត​ផង  ប៉ុន្តែ​លោក​វីរៈ​សេនីយ៍​ឯក ពេជ្រ សា​រ៉ែ​ន​អធិការនគរបាល​ក្រុង​បាត់ដំបង​បានត្រឹមតែ​ឆ្លើយ​តប​មក​វិញ​ថា ចាំ​លោក​បញ្ជូន​កម្លាំង​ទៅ​មើល អស់​រយៈពេល​ជិត​កន្លះ​ថ្ងៃ​ក្រោយមក​ក្រុម​ការងារ​សារព័ត៌មាន​យើង​បាន​ឃ្លាំមើល តែ​ពុំ​ឃើញ​មាន​កម្លាំង​សមត្ថកិច្ច​ថ្នាក់​ណា​ម្នាក់​បាន​ចុះមក​និង​មាន​វិធានការណ៌ លើ​ទីតាំង​បើក​លេង​ល្បែង​នេះ​ឡើយ ចំណែក​លេខ​ទូរ​សព្ទ​លោក​អធិកា​រខ​ល​ចូល​អត់​មាន​អ្នក​លើក​។​

​ដោយសា​ភាព អសកម្ម​និង​អសមិត្ថភាព​របស់​លោក​វីរៈសេនីយ៍​ឯក ពេជ្រ សា​រ៉ែ​ន បាន​កំពុងតែ​ធ្វើឲ្យ​ប្រជាពលរដ្ឋអ​ស់​សង្ឃឹម ទៅលើ​សមត្ថកិច្ច​ក្រុង​បាត់ដំបង ទាំងស្រុង ដោយ​រយៈពេល​កន្លងមក​លោក​ឧត្តមសេនីយ៍​ទោសាត គឹម​សាន ស្នងការដ្ឋាន​ខេត្ត​បាត់ដំបង បាន​ចេញ​នូវ​សេចក្តីប្រកាស​ជម្រាប​ជូន​ដំណឹង​ដល់​ពលរដ្ឋ​នៅ​លេខ​ទូរស័ព្ទ​សមត្ថកិច្ច​ទូទាំង​ខេត្ត​បាត់ដំបង ដើម្បីឲ្យ​ប្រជាពលរដ្ឋ​ងាយស្រួល​ទាក់ទង និង​ដើម្បី​ឱ្យ​ភូមិ​ឃុំ​មាន​សុវត្ថិភាព​ទាំង ០៧ ចំណុច​ផង ។​ដោយឡែក​ក្នុង​ករណី​មាន​បទល្មើស​ការបើក​ល្បែងស៊ីសង​ខុសច្បាប់​ដូច​មាន​រៀបរាប់​ខាងលើ​នេះ បែរ​ជា​លោក​វរសេនីយ៍ឯក​ពេជ្រ សា​រ៉ែ​ន​ធ្វើ​មិនដឹងមិនឮ​ស្ងាត់​ដូច​យប់ ពុំ​មាន​វិធានការ​អ្វី​ចំពោះ​បន​ល្បែង​នោះ​ទាល់តែ​សោះ សង្ស័យថា លោក​អធិការ​ក្រុង​បាត់ដំបង​លោក​ពេជ្រ សា​រ៉ែ​ន​ពិតជា​មាន​ភាគហ៊ុន​ជាមួយ​បន​ល្បែង​នោះ​ហើយ​មើល​ទៅ​បាន​មិន​អើពើ​។​

​ដោយ​មើលឃើញ​ថា លោក​វីរៈ​សេនីយ៍​ឯក​ពេជ្រ សា​រ៉ែ​ន​អធិការដ្ឋាន​ក្រុង​បាត់ដំបង​ហាក់​មាន​ភាព​មិន​ប្រក្រតី​បែប​នេះ បើ​តាម​សាធារណៈមតិ ស្នើសុំ​ក្រុមការងារ​ប្រឆាំង​បទល្មើស​អំពើ​ពើ​ពុករលួយ​ឯកឧត្តម​ឱម យិនទៀង​ទេសរដ្ឋមន្ត្រី​រដ្ឋមន្ត្រី​ឆាំង​អំពើពុករលួយ​ដាក់​ការស៊ើបអង្កេត​ផង​ទាន​?

​សូម​រំលឹក​ផង​ថា  ល្បែង​ចាក់​ភ្នាល់​ប្រភេទ​អន​ឡាញ​នេះ កំពុង​បោះទីតាំង​ច្រើន​ក្នុង​ក្រុង​បាត់ដំបង មជ្ជដ្ឋាន​មួយចំនួន​បាន​ពេបជ្រា​យ​ហើយ​និយាយ​ថា នេះ​គ្រាន់តែ​ជា​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់ មិនមាន​វិធាន​ការណ៌ទប់ស្កាត់​ផង ចុះបើ​មាន​ករណី​ឆក់ ប្លន់ ជុំរិត និង​ឃាតកម្ម​ផង​នោះ​តើ​ឲ្យ​ពលរដ្ឋ​ទាក់ទង​ទៅ​លេខ​ទូរស័ព្ទ​អ្នកណា ។​

​លោក​អធិការ​ក្រុង​បាត់ដំបង មិន​ត្រឹមតែ​យក​អនុសាសន៍​ថ្នាក់ដឹកនាំ​កំពូល​ដាក់​ចេញ​នៅ​ភូមិ ឃុំ មាន​សុវត្ថិភាព​ទាំង​ប្រាំ​០៧​ចំណុច មិន​យកមកអនុវត្តន៌​នោះទេ ថែម​បាន​បន្ត​ឱ្យ​អ្នកបើក​ល្បែង​និង​អ្នកញៀន​ល្បែង​ប្រមូលផ្ដុំ​ប្រឆាំងនឹង​អនុសាសន៍ ព្រមទាំង​មន្ទីរ​សុខាភិបាល​បាន​ដាក់ចេញ ឲ​គម្លាត​សង្គម ៣​កុំ ៣​ការពារ បន្ថែមទៀត​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com