ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

បុរស​ម្នាក់​ត្រូវ​ឃាតករ​សម្លាប់​ចង​ស្លាបសេក និង​រុំ​មុខ​ទម្លាក់​ចូល​ទឹកទន្លេ​យ៉ាង​សាហាវ​ព្រៃផ្សៃ​បំផុត​!!!

បុរស​ម្នាក់​ត្រូវ​ឃាតករ​សម្លាប់​ចង​ស្លាបសេក និង​រុំ​មុខ​ទម្លាក់​ចូល​ទឹកទន្លេ​យ៉ាង​សាហាវ​ព្រៃផ្សៃ​បំផុត​!!!

ខេត្ត​កណ្ដាល ៖ បុរស​ម្នាក់​ត្រូវបាន​គេ​សម្លាប់ ដោយ​ចង​ស្លាក​សេក និង​យក​ខ្សែ​លី​ឡុង​ចង​ផ្អោប រួច​ទម្លាក់​ចូល​ទឹកទន្លេ​។ សាកសព​ត្រូវបាន ប្រទះ​ឃើញ​អណ្តែត​ទឹក ចំណុច​ក្នុង​ទឹក​បឹង​ទទួល​តា​ម៉ិច  ខាងលិច​ភូមិ ព្រែក​លោក ចម្ងាយ​៥.០០០​ម៉ែត្រ ជាប់​ព្រំប្រទល់ ដី​ខេត្ត តាកែវ  ស្ថិតនៅក្នុង ភូមិ ព្រែក​លោក ឃុំ ព្រែកស្តី ស្រុក​កោះធំ  ខេត្ត​កណ្តាល វេលា​ម៉ោង ២១.២១ នាទី ថ្ងៃទី​០៤ ខែ កញ្ញា  ឆ្នាំ ២០១៨​។​

​តាម​របាយការណ៍​របស់​ប៉ូលិស​បានអោយដឹងថា ជនរងគ្រោះ មិន​ស្គាល់​អត្តសញ្ញាណ ភេទ ប្រុស អាយុ ប្រហែល ជាង​៣០​ឆ្នាំ សម្បុរ​ស កំពស់ ១,៨០​ម៉ែត្រ ស្លៀកខោ ខូវប៊យ​ជេ​ី​ង​វែង​ពណ៌​ទឹកប៊ិច ខ្សែក្រវ៉ាត់​ពណ៌ សូកូឡា ក្បាល​ខ្សែក្រវ៉ាត់ មាន​អក្សរ G A ខោ​លី​អូរ​ក្នុង​ពណ៌​ខៀវ ម៉ាក STAMAN ពាក់អាវ​ក្រណាត់​ផ្កា ដៃ​វែង​ពណ៌​ក្រ​ម៉ៅ  សក់​ខ្លី​អង្គោះ មាន​រោម​ទ្រូង រោម​ខ្នង និង​រោម​ពុក​ចង្កា ធ្មេញ​ល្អិត ធ្មេញ​ខាងលើ​ផ្នែក​ខាងឆ្វេង​មាន​ដាំ​ត្បូង​ពណ៌​ស​នៅ​កដៃ​ខាងឆ្វេង​មាន​ពាក់​កងដៃ (​សា​លូ​)​ក្រណាត់ យឺត​ពណ៌​ខ្មៅ មាន​អក្សរ​ម៉ាក ddidas ។​

​ហេតុ​ការ​នេះ​បេ​ី​យោង​តាម​សេចក្ដី រាយការណ៍​របស់​ប្រជាពលរដ្ឋ នៅ​ភូមិ ព្រែក​លោក ឃុំ​ព្រែកស្តី ស្រុក​កោះធំ​ខេត្ត​កណ្តាល​បានឲ្យដឹងថា​៖ នៅ​ថ្ងៃ​ទី​០៤ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​១៨.០០​នាទី គាត់​បាន​ឃើញ​សាកសព​មនុស្ស​អណ្តែត​នៅក្នុង​ទឹក​បឹង ចំណុច​ទួល​តា​ម៉ិច ខាងលិច​ភូមិ​ព្រែក​លោក ចម្ងាយ ប្រហែល ៥.០០០​ម៉ែត្រ ជិត​ព្រំប្រទល់​ដី​ខេត្ត​តាកែវ ស្ថិតក្នុង​ភូមិ ព្រែក​លោក ឃុំ​ព្រែកស្តី​ស្រុក​កោះធំ​ខេត្ត​កណ្តាល ក្រោយ ពី​ទទួលបាន​ព័ត៌មាន​កម្លាំង​នគរបាល​ស្រុក បាន​ចុះ​សហការ​ជាមួយ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ព្រែកស្តី ស្វែងរក​សាកសព តាម​ការរាយការណ៍ របស់​ប្រជាពលរដ្ឋ រហូតដល់​ម៉ោង​២១​និង​២១​នាទី ថ្ងៃ​ដដែល​ទើប​ប្រទះឃើញ​សាកសព ហើយ រង់ចាំ មន្ត្រី​ជំនាញ​ការិយាល័យ ខេត្ត ចុះ​ធ្វើ​ការពិនិត្យ​សាកសព ។​

នៅ​ថ្ងៃ​ទី​០៥ ខែ​កញ្ញា ឆ្នាំ​២០១៨ វេលា​ម៉ោង​៩​និង ០០​នាទី មន្ត្រី​ជំនាញ​ខេត្ត បាន​សហការ​ជាមួយ ជំនាញ​ស្រុក ប៉ុស្តិ៍នគរបាល​រដ្ឋបាល គ្រូពេទ្យ និង​អាជ្ញធ​មូលដ្ឋាន បាន​ចុះ​ទៅដល់​កន្លែង​ប្រទះឃើញ​សាកសព ដើម្បី​ធ្វើការ​ពិនិត្យ​សាកសព ។​
-​សាកសព​ត្រូវបាន​យក​ពី​កន្លែង​ប្រទះឃើញ យកមក ទីទួល​ដើម្បី​ធ្វើការ​ពិនិត្យ ការពិនិត្យ​ឃើញ​ថា​៖  ជនរងគ្រោះ​មាន​សភាព​ហេីម រ​បកស្បែក ពិបាក​ក្នុង​ការពិនិត្យ ។

-​នៅ​ពេល​ពិនិត្យ​សាកសព​ត្រូវ​បាន​ឱយដឹងថា មាន​រុំខ្សែ​នីឡុង​ពណ៌​ស​ចំនួន ៨ ជុំ ប្រវែង​១២,៥០ ម៉ែត្រ ទំហំ​១៦​មី​លី​ម៉ែត្រ បត់​ខ្លួន​មក​មុខ ជង្គង់​ទាំង​២ ទល់​និង​ចង្កា ដៃ​ចង​កដៃ​ទាំង​២ មក​ក្រោយ ដោយ​ខ្សែ​នីឡុង​ពណ៌​ស ទំហំ​២០​មី​លី​ម៉ែត្រ ប្រវែង​១២០​សង់ទីម៉ែត្រ និង​ខ្លួន​មាន​ចង​សណ្តូន​ដុំថ្ម​បេតុង (​ជេ​ី​ង​ឆ័​ត្រ​)​រាង​បួន​ជ្រុង មាន​អក្សរ KHB និង​មាន​ដង​ដែក​បំពង់​ទី​ប ថ្លឹង​សរុប ទម្ងន់ ៣៦​គីឡូក្រាម ។​

សមត្ថកិច្ច បាន​លើក​សាកសព​ដាក់ លើ​ទូក យក​ទៅ​ទីទួល​ដើម្បី​ធ្វើការ​ពិនិត្យ  ឃើញថា​
ផ្នែក​ក្បាល ជនរងគ្រោះ មាន​ពាក់​ស្រោម​មុខ​ក្រណាត់​យឺត​ពណ៌​ខ្មៅ និង​មាន​ក្រ​ម៉ា​ពោះ​គោ ពណ៌​ក្រហម​គ្រប​មុខ នៅលើ​ថ្ងាស​ខាងស្តាំ មាន​ស្នាម​របួស​ទំហំ ០១​ស​.​ម ជម្រៅ ដល់​លលាដ៍ក្បាល  ក​ទន់​បង្វិល​បាន ផ្នែក​មាត់​ធ្មេញ​ខាំ​អណ្តាត ។​
-​ផ្នែក​ដងខ្លួន​និង អាវៈ​យ​វៈ  ពុំ​មាន​ស្លាកស្នាម អ្វី​គួរឲ្យ​កត់សម្គាល់​ឡើយ
​ឆ្លង​តាម​ការពិនិត្យ​លើ​សា​សព របស់​មន្ត្រី​ជំនាញ និង​លោក​គ្រូពេទ្យ គណៈកម្មការ​ចំរុះ បានធ្វើ សេចក្ដី សន្និដ្ឋានថា​៖  ករណីនេះ ជា ករណី ឃាតកម្ម ។

​ក្រោយពី ពិនិត្យ​ចប់សព្វគ្រប់​យោង​តាម​រដូវ ទឹក​ឡើង ហើយ​នៅ​ភូមិសាស្ត្រ​ស្រុក​កោះធំ ពុំ​មាន​ទីទួល​សុវត្ថិភាព​ដើម្បី​បញ្ចុះ​សាកសព សមត្ថកិច្ច រួច​ជា​មួយ អាជ្ញាធរ​មូលដ្ឋាន​បានសំរេច​ដឹក​សាកសព​យក​ទៅ​បញ្ចុះ រក្សាទុក​នៅ ទួល​តា​នូ​យ ស្ថិតនៅក្នុង​ភូមិ​បាន​កាម ឃុំ​បាន​កាម ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ដើម្បី ប្រកាស​រក អ​ត្ត សញ្ញាណ ជនរងគ្រោះ និង ស្វែងរក​ក្រុមគ្រួសារ សាច់ ញាតិ និង​រង់ចាំ​ក្រុមគ្រួសារ​សព មក​ធ្វើការ​ទាក់ទង ៕

 

Filed in: សន្តិសុខ សង្គម

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com