ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

រថយន្ត​ហាយ​ឡិនឌ័​រ​០១​គ្រឿង សង្ស័យថា​ជា​រថយន្ត​ដឹកឈើ​ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​និង​សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ស្ពឺ​ក្របួច​បាន​

រថយន្ត​ហាយ​ឡិនឌ័​រ​០១​គ្រឿង សង្ស័យថា​ជា​រថយន្ត​ដឹកឈើ​ត្រូវបាន​សមត្ថកិច្ច​កងរាជអាវុធហត្ថ​និង​សមត្ថកិច្ច​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​កំពង់ស្ពឺ​ក្របួច​បាន​

ខេត្ត​កំពង់ស្ពឺ ៖ ដោយ​មាន​ការអនុញ្ញាត​បញ្ជារ​ពី​លោក​ឧត្តមសេនីយ៍​ត្រីជូ សារុន​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ នៅ​ថ្ងៃ​ទី ៣០ ខែ​មីនា​ឆ្នាំ ២០២២ កម្លាំង​កងរាជអាវុធហត្ថ​សហ​ហត្កា​រ​ជាមួយ​មន្ត្រី​អធិការនៃ​រដ្ឋបាល​ព្រៃឈើ​បាន​បើករថយន្ត​ប្រមាញ់​ដេញ​រថយន្ត​ម៉ាក​ហាយ​ឡឹ​ន​ឌ័​រ ០១​គ្រឿង​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​កណ្ដាល​2A. 46 95 សង្ស័យថា​មាន​ទុក្ខ​ឈឺ ក្រោយពី​សមត្ថកិច្ច​ធ្វើការ​ប្រមាញ់​ស្ទាក់​ចាប់បាន​ពិត​ជា​រថយន្ត​ដឹកឈើ​ពិតប្រាកដ​មែន​។​

​បើ​តាម​ប្រភព​ពី​សមត្ថកិច្ច បានឲ្យដឹងថា ទំរាំ​តែ​សមត្ថកិច្ច​តាម​ប្រមាញ់​រថយន្ត​គួរឱ្យ​សង្ស័យ​មួយ​នេះ​បាន បាន​ដេញ​រថយន្ត​បទល្មើស​មក​ដល់​លើ​ផ្លូវលំ​ស្ថិតក្នុង​ភូមិ​វាល​ទន្សាយ ឃុំ​មាន​ជ័យ ស្រុក​ឧដ្ដង្គ ខេត្ត​កំពង់ស្ពឺ រថយន្ត​ល្មើស​បាន​បើកបរ​រថយន្ត​មក​គៀ រថយន្ត​សមត្ថកិច្ច​បណ្ដាលឱ្យ​បែក​កង់​ក្រោយ ០១​គ្រាប់ រួច​ក៏​មាន​រថយន្ត​មួយគ្រឿង​ទៀត​ម៉ាក ford ពណ៌​ត្រេអ៊ី​ពាក់​ផ្លាកលេខ (​ខម 7257)​បាន​ឡើង​មក​បិទមុខ រថយន្ត​សមត្ថកិច្ច​បណ្ដាលឲ្យ​រថយន្ត​ល្មើស​បើក​គេច​បាត់​។​

​ក្រោយ​មក​ដល់​ម៉ោង ១៤ និង ៣០ នាទី​ថ្ងៃ​ទី ៣០ ខែ​មីនា​ឆ្នាំ ២០២២ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ឧត្តុង​និង​ខេត្ត​សហការ​ជាមួយ​កម្លាំង​រដ្ឋបាល​ព្រៃឈើ​រុករក ក៏​បាន​ប្រទះ​ឃើញ​រថយន្ត​ល្មើស ស្ថិត​ក្នុង​បរិវេណ​ផ្ទះ​របស់​ឈ្មោះ​ជុំ ផល្លា ភេទ​ស្រី​អាយុ ៥៣ ឆ្នាំ​មុខរបរ​ជា​គ្រូបង្រៀន​ស្ថិតក្នុង​ភូមិ​វាល​ទន្សាយ ឃុំ​មាន​ជ័យ ស្រុក​ឧដ្ដុង្គ ខេត្ត​កំពង់ស្ពឺ​។​សមត្ថកិច្ច​បាន​សហកា​រ​ជាមួយនឹង​អាជ្ញាធរ​មូលដ្ឋាន​និង​ម្ចាស់ផ្ទះ​ក៏​បាន​ឆ្លើយថា រថយន្ត​នោះ​បាន​បើក​ចូល​មក​ដោយ​ខ្លួនឯង​ឱ្យ​ម្ចាស់​គេចខ្លួន​ទៅ​បាត់​ដោយ​បន្សល់​ទុក​តែ​រថយន្ត​និង​ឈើ​ចោល ហើយ​សមត្ថកិច្ច​ជំនាញ​ក៏​បាន​ពិនិត្យ​មើល​ក្នុង​រថយន្ត​មាន​ឈឺ​ជា​ប្រភេទ​ឈើ​ម្រេច​ញ មាន​ជំ​នួន ៣៣​សន្លឹក​ស្មើរ​និង​១.៤៣២​ម៉ែត​គុណ​។​

​បច្ចុប្បន្ន​វត្ថុតាង​បាន​យក​មក​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ស្ពឺ​ដើម្បី​បន្ត​នីតិវិធី​ស្រាវជ្រាវ​រក​ជនល្មើស​បន្តរ​។​

​សូម​រំលឹក​ផង​ដែរ​ថា  ក្រុម​ឈ្មួញ​រកស៊ី​បទល្មើស​ព្រៃឈើ ដឹកឈើ តែងតែ​មាន​បក្សពួក​ជួយ​អន្តរាគមន៍ ករណី​ដូច​រថយន្ត​ដឹកឈើ​ម៉ាក ហាយ​ឡិនឌ័​រ ០១​គ្រឿង​នេះ​បាន​បើក​គេច​រួច ពី​ភ្នែក​សមត្ថកិច្ច​ក៏​ដោយសារ តែ​មាន​រថយន្ត​ម៉ាក់ ford ពណ៌​ត្រេអ៊ី​ស្លាក​លេខ .(​ខម​.7257)​មក​ជួយ​អន្តរាគមន៍​ផងដែរ ហេតុដូចនេះ​ហើយ ទើប​មាន​មតិ​មហាជន​និង​មជ្ឈដ្ឋាន​នានា សណូ​ម​ពរ​ដល់​សមត្ថកិច្ច​កង​រាជ​អាវុធហត្ថ​ខេត្ត​កំពង់ស្ពឺ​និង​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​តាម​វែកមុខ​រក​រថយន្ត ម៉ាក់ ford ពណ៌​ត្រេអុី និង​បក្សពួក​មក​ផ្ដន្ទាទោស​ផង​ទាន​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com