ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ឯកឧត្តម​គន់ គីម​ទេសរដ្ឋមន្ត្រី ជា​អនុប្រធាន​និង​ជា​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​បាន​អញ្ជើញ​ចុះ សំណេះសំណាល​ជាមួយ​បងប្អូន​និង​ត្រួតពិនិត្យ​ផ្ទះ​អតីតយុទ្ធជន​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​

ឯកឧត្តម​គន់ គីម​ទេសរដ្ឋមន្ត្រី ជា​អនុប្រធាន​និង​ជា​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា​បាន​អញ្ជើញ​ចុះ សំណេះសំណាល​ជាមួយ​បងប្អូន​និង​ត្រួតពិនិត្យ​ផ្ទះ​អតីតយុទ្ធជន​ដែល​រងគ្រោះ​ដោយសារ​ខ្យល់​កន្ត្រាក់​

ខេត្ត​បន្ទាយមានជ័យ ៖  នៅ​ព្រឹក​ថ្ងៃទី ៣០ ខែ​មីនា​ឆ្នាំ ២០២២​នេះ ឯកឧត្តម​ទេសរដ្ឋមន្ត្រី​គន់ គីម​អនុប្រធាន​និង​ជា​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា អមដំណើរ​ដោយ​លោក​លី សារី​អភិបាលរង​ខេត្ត តំណាង​ឱ្យ​ឯកឧត្តម​អ៊ុរាត្រី​អភិបាល​ខេត្ត​បន្ទាយមានជ័​យ និង​លោក​លោកស្រី​ប្រធាន​អនុប្រធាន​មន្ទីរ​អង្គភាព​នានា​ជុំវិញ​ខេត្ត បាន​អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ផ្ទះ​អតីតយុទ្ធជន ដែល​រងគ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ នៅលើ​ដី​សម្បទាន​សង្គម​កិច្ច​មជ្ឈមណ្ឌល តេជោ​រ​សន្តិភាព​តំបន់​ការ​ការ៉េ​ពីរ (២២២២)​ប្រមាណ​ជាង ១០៧​គ្រួសារ ឃុំ​ប៉ោយចា ស្រុក​ភ្នំស្រុក ខេត្ត​បន្ទាយមានជ័យ កាលពី​ល្ងាច​ថ្ងៃទី​២៧ ខែ​មីនា​កន្លងមកនេះ​។

​ក្នុងឱកាស​នោះ​ផង​ដែរ​ឯកឧត្តម ទេស​រដ្ឋមន្ត្រី​អនុប្រធាន​និង​ជា​អគ្គលេខាធិការ​សមាគម​អតីតយុទ្ធជន​កម្ពុជា បាន​មានប្រសាសន៍​បញ្ជាក់​ថា  ការចាត់ចែង​ក្រុម​ជាង​ដើម្បី​ធ្វើ​ផ្ទះ​ថ្មី​ជូន​អតីតយុទ្ធជន​ដែល​ផ្ទះ​របស់​គាត់​ប្រាប់​ពាល់​ខ្លាំង​ខូចខាត​ទាំងស្រុង ឯកឧត្តម​ក៏​បាន​បញ្ជាក់​ផង​ដែល​ថា​ត្រូវធ្វើ​ថ្មី​ឱ្យ​ហើយ​ក្នុង​រយៈពេល​មួយ​ខែ​ក្នុង​ចំនួន​ផ្ទះ ៣៩ ខ្នង​ដោយឡែក​ផ្ទះ​ប៉ះពាល់​ស្រាល​គឺ​ប្រគល់ឲ្យ​អាជ្ញាធរ​ខេត្ត​ស្រុក ក្រុង កងកម្លាំង​និង​មន្ទីរ​អង្គភាព​ទទួល​បន្ទុក​ត្រូវ រួមគ្នា​ធ្វើ​ការជួសជុល​ឡើងវិញ ដោយ​កំណត់​ឲ្យ​ហើយ​មុន​ចូលឆ្នាំ​ខ្មែរ ក្នុង​ចំនួន​ផ្ទះ ៦៨ ខ្នង​។​

​ឯកឧត្តម​ទេសរដ្ឋមន្ត្រី អនុប្រធាន​និង​អគ្គលេខាធិការ សមាគម​អតីតយុទ្ធជន​កម្ពុជា​បាន​ផ្ដាំផ្ញើរ ឱ្យ​បងប្អូន​យុទ្ធជន​ទាំងអស់​យកចិត្តទុកដាក់​ឲ្យបាន​ខ្ពស់​ចំពោះ​អាកាសធាតុ​ព្រោះ​រដូវ​នេះ​ជា​រដូវ​
​មាន​ភ្លៀង​ធ្លាក់ រួមជាមួយ​នឹង​ខ្យល់​កន្ត្រាក់​ផង​ដែរ​នោះ​នឹង​អាច​បង្ក​ដោយ​យថាហេតុ​ណាមួយ​កើតឡើង​ចំពោះ​បងប្អូន​ហើយ​ត្រូវតែ​បន្ត នូវ​ការការពារ​ខ្លួន​ឲ្យបាន​ខ្ពស់​បំផុ​តនឹងត្រូវ​តែ​ធ្វើ​តាម​ការណែនាំ​របស់​ក្រុមគ្រូពេទ្យ​ពិសេស​អនុវត្តតាម​អនុសាសន៍​របស់​សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គឺ​វិធានការ​៣​ការពារ​និង​៣​កុំ​ទាំងអស់គ្នា​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com