ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

យុវជន​ស្រុក​អូររាំង​ជាង​៨០​នាក់​បាន​ស្ម័គ្រចិត្ត​ចូល​បម្រើ​ការងារ​សង្គម​ជាមួយ​សម្ពន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​

យុវជន​ស្រុក​អូររាំង​ជាង​៨០​នាក់​បាន​ស្ម័គ្រចិត្ត​ចូល​បម្រើ​ការងារ​សង្គម​ជាមួយ​សម្ពន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​

មណ្ឌលគិរី​៖ ក្រុមយុវជន​នៅ​ស្រុក​អូររាំង​ខេត្ត​មណ្ឌលគិរី ចំនួន​៨៣​នាក់ ដែល​ភាគច្រើន​សុទ្ធតែ​ជា​ជនជាតិដើម​ភាគតិច​ព្នង បាន​ស្ម័គ្រចិត្ត​ចូល​បម្រើ​ការងារ​សង្គម ជាមួយ​សម្ពន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​ខេត្ត​មណ្ឌលគិរី ដើម្បី​មាន​ឱកាស​បាន​រួមចំណែក បម្រើ​ប្រជាពលរដ្ឋ បម្រើ​ការងារ​សង្គម ក៏ដូចជា​ការងារ​ផ្សេង​ទៀត​ដែល​ក្រុមយុវជន​អាចធ្វើ​បាន​។​

​នៅក្នុង​ពិធី​ប្រកាស​ទទួលស្គាល់​ថ្នាក់ដឹកនាំ​កិត្តិយស ថ្នាក់ដឹកនាំ​ប្រតិបត្តិ និង​សមាជិក​សមាជិកា សម្ពន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​ស្រុក​អូ​រាំង កាលពី​រសៀល​ថ្ងៃ​ទី​២៨ ខែ​មីនា ឆ្នាំ​២០២១ ដែល​ប្រព្រឹត្ត​ទៅ​នៅ​សាលាស្រុក​អូររាំង ខេត្ត​មណ្ឌលគិរី​។

​ក្រុម​យុវជន​បាន​លើកឡើង​ថា មូលហេតុ​ដែល​ពួកគេ​ចូលរួម​ជាមួយ​សម្ពន្ធ​យុវជន​ស្រឡាញ់​សន្តិភាព ព្រោះ​ពួក​គេ​ចង់​រួម​ចំណែក​ចំណាយ​ពេលវេលា​ខ្លះ ដើម្បី​បាន​ធ្វើ​ការងារ​សង្គម​ជា​ប្រយោជន៍​សាធារណៈ​។​

​លោក សាន់ ដា​រិទ្ធ ប្រធាន​សម្ពន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​ខេត្ត​មណ្ឌលគិរី បាន​លើកឡើង​ថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា​មាន​សន្តិភាព​ពេញលេញ ក្រោម​ការដឹកនាំ​របស់​សម្ដេច​តេជោ​ហ៊ុនសែន ដែល​ជា​ពេលវេលា​មួយ​ផ្តល់​ឱកាស​ដល់​យុវជន គ្រប់​ស្រទាប់វណ្ណៈ​ក្រោក​ឡើង​រួមគ្នា កសាង​និង​អភិវឌ្ឍ​ប្រទេសជាតិ ក្នុង​បរិបទ​នេះ​សម្ពន្ធ​យុវជន​ស្រឡាញ់​សន្តិភាព មាន​ឆន្ទៈ​ដាច់ខាត​ត្រូវការពារ​នយោបាយ​សុខសន្តិភាព សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ​សង្គម ជាពិសេស​គឺ​គាំទ្រ​បម្រើ​ប្រជាពលរដ្ឋ​ដែល​ជួប​ការលំបាក ដោយ​មិន​គិត​ពី​និន្នាការ​នយោបាយ​អ្វី​ទាំងអស់​។ លោក បន្ថែមថា នា​ពេលកន្លងមក សម្ពន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​ខេត្ត​មណ្ឌលគិរី បាន​រួមចំណែក​ជួយ​ទៅលើ​បញ្ហា​សង្គម​ជាច្រើន គិត​ចាប់ពី​ឆ្នាំ​២០២០​មក សរុប​ជា​ថវិកា​ចំនួន ជាង​១០០​លាន​រៀល ។​

​ឯកឧត្ដម ថង សាវុន អភិបាលខេត្ត​មណ្ឌលគិរី បាន​ថ្លែងថា ជា​ការពិត​យុវជន​គឺ​ជា​ទំពាំង​ស្នង​ឬ​ស្សី​ដែល​ជា​កំលាំង​ស្នូល​មួយ​ជួយ​អភិវឌ្ឍ​ប្រទេសជាតិ​លើ​គ្រប់​វិស័យ និង​សូម​ទទួលស្គាល់​នូវ​ការខិតខំ​របស់​ក្រុមយុវជន​លើ​ការងា​រស័គ្រចិត្ត និង​បាន​ចូលរួមចំណែក​យ៉ាង​ផុសផុល​ក្នុង​សកម្មភាព​សេដ្ឋកិច្ច​-​សង្គម ចាប់​ពី​កម្រិត​មូលដ្ឋាន​រហូតដល់​ថ្នាក់ជាតិ ដោយ​ផ្តោត ការយកចិត្តទុកដាក់​ផ្សារភ្ជាប់​យុវជន​ដែល​មាន​ចិត្តគំនិត ឆន្ទៈ និង​បេះដូង​ក្នុង​ការចូលរួម និង​តបស្នង​ត្រលប់​ទៅ​សង្គមជាតិ​របស់​យើង​វិញ​។​

​ឯកឧត្ដម ថង សាវុន លើកឡើង​ទៀត​ថា ក្រៅ​ពី​ការចូលរួម​សកម្មភាព​ជាច្រើន​ដូច​ជា​ការ​ឧបត្ថម្ភ​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​នៅតាម​មូលដ្ឋាន ការឧបត្ថម្ភ ជា​សម្ភារៈ​ដល់​ចាស់ជរា​ក្រីក្រ ។​ល​។ សមាជិក សមាជិកា សម្ព័ន្ធ​យុវជន​ស្រឡាញ់​សន្តិភាព​ខេត្ត​មណ្ឌលគិរី ក៏​បាន​ចូលរួមចំណែក​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន បាន​លះបង់​ថវិកា កម្លាំងកាយ ចិត្ត បញ្ញា​ស្មារតី ពេលវេលា​ផ្ទាល់ខ្លួន​ពី​ការងារ​វិជ្ជាជីវៈ​ប្រចាំថ្ងៃ​របស់​ខ្លួន ដោយ​មិន​ខ្លាច​នឿយហត់​៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com