ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

រដ្ឋបាល​ខេត្ត​មណ្ឌលគិរី រៀបចំ​ពិធី​សម្ពោធ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ” ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី “

រដ្ឋបាល​ខេត្ត​មណ្ឌលគិរី រៀបចំ​ពិធី​សម្ពោធ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ” ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី “

មណ្ឌលគិរី ÷ នៅ​ព្រឹក​ថ្ងៃទី ២៧ ខែ មីនា ឆ្នាំ​២០២២ រដ្ឋបាល​ខេត្ត​មណ្ឌលគិរី សហការ​ជាមួយ​ក្រសួង​ពាណិជ្ជកម្ម បាន​រៀបចំ​ពិធី​សម្ពោធ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ” ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី ” ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី ឯកឧត្ដម ម៉ែន ង៉ុយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក ញ៉​ន សិទ្ឋ អភិបាលរង​ខេត្ត ឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ​ក្រសួង​ពាក់ព័ន្ធ ប្រធាន មន្ទីរ អភិបាលរងក្រុង តំណាង​អង្គការ សមាគម​ដៃគូរ​នានា សហគមន៍​ជនជាតិដើម​ភាគតិច ដែល​ពិធី​នេះ ប្រព្រឹត្តទៅ​នៅ​បរិវេណ​សួនច្បារ​ក្រុង​សែន​មនោ​រម្យ ខេត្ត​មណ្ឌលគិរី ។​

​ឯកឧត្តម ប៉ាន សូរ​ស័ក្តិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាន​ថ្លែងថា រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ក្រសួង​ពាណិជ្ជកម្ម បាន​ខិតខំ​ប្រឹងប្រែង​ក្នុង​ការចរចា​ចុះ​កិច្ចព្រមព្រៀង​បើក​ទីផ្សារ​ទៅកាន់​ពិភពលោក ដោយ​ទទួលបាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ ពី​បណ្ដា​ប្រទេស​អភិវឌ្ឍន៍ ប្រទេស​កំពុងអភិវឌ្ឍន៍ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេរ​ភាគី​កម្ពុជា​-​ចិន  កម្ពុជា​-​កូរ៉េ  ដើម្បី​បង្កលក្ខណ​:​ងាយស្រួល​និង​អំណោយផល​ដល់​ការធ្វើ​ពិ​ពាធ​កម្ម​ទីផ្សារ​កសិកម្ម​កម្ពុជា​ទៅកាន់​ប្រទេស​ក្នុង​តំបន់ និង​ពិភពលោក ។ ក្រសួង​បាន​សហការ​ជាមួយ​និង​ផ្នែក​ពាក់ព័ន្ធ ក្នុង​ការជ្រើសរើស​ទំនិញ​មាន​សត្ដានុពល​សម្រាប់ការ​នាំចេញ​ទៅ​ទីផ្សារ​ក្រៅប្រទេស សំដៅ​ជំរុញ​ពាណិជ្ជកម្ម ទាក់ទាញ​អ្នកវិនិយោគ បង្កើត​ការងារ​នៅ​មូលដ្ឋាន និង​ការកាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ ។

​ឯកឧត្តម​រដ្ឋមន្ត្រី បានបញ្ជាក់​ថា ការចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ” ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី ”  គឺ​មាន​គោលបំណង ១/​ទទួលបាន​កិច្ច​ការពារ​កម្មសិទ្ធិបញ្ញា ទប់ស្កាត់​ការ​ក្លែងបន្លំ​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ នៅលើ​ទីផ្សារ​ក្នុងស្រុក និង ទីផ្សារ​អន្តរជាតិ ។​
២/​អភិរក្ស  អភិវឌ្ឍ​ចំណេះដឹង និង​ទេពកោសល្យ​តាម​បែប​ប្រពៃណី​ជនជាតិដើម​ភាគតិច ។ ៣/ ផ្សព្វផ្សាយ​ពី​កេរ្ដិ៍ឈ្មោះ​ទំនិញ  អភិរក្ស តំបន់​ព្រៃ​ការពារ ធនធានធម្មជាតិ ដើម្បី​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ ។ ៤/ លើកកម្ពស់​គុណភាព  ស្តង់ដារ​អនាម័យ​ផលិតផល តម្លៃ  និង​បង្កើត​ការងារ​ជូន​ប្រជាពលរដ្ឋ​នៅ​មូលដ្ឋាន ។

​លោក ញ៉​ន សិទ្ឋ អភិបាលរង​ខេត្ត​មណ្ឌលគិរី បាន​ថ្លែងអំណរគុណ​ដល់​ឯកឧត្តម​រដ្ឋមន្ត្រី ដូចជា​អង្គការ​ពាក់ព័ន្ធ​នានា ដែល​បាន​ជម្រុញ​ការចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ ” ទឹកឃ្មុំ​ព្រៃ​មណ្ឌលគិរី ”  ដែល​បាន​លើកទឹកចិត្ត​ដល់​សហគមន៍​ក្នុង​ការគ្រប់គ្រង ថែរក្សា ធនធានធម្មជាតិ ។ លោក​អភិបាលរង​ខេត្ត ក៏​បាន​សំណូមពរ​ដល់​ឯកឧត្តម​រដ្ឋមន្ត្រី​និង​ផ្នែក​ពាក់ព័ន្ធ ជួយ​គាំទ្រ​ការចុះបញ្ជី​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​កសិផល​ខេត្ត​មណ្ឌលគិរី មានដូចជា កាហ្វេ​មណ្ឌលគិរី ផ្លែ​ប៊័រ​មណ្ឌលគិរី ផ្លែក្រូច​វល្លិ៍​មណ្ឌលគិរី ។​ល​។

​តាម​ការបញ្ជាក់​ពី​ប្រធាន​សមាគម​អភិរក្ស​ឃ្មុំ​ព្រៃ​ខេត្ត​មណ្ឌល​គី​រី បច្ចុប្បន្ន​សមាគម​នេះ មាន​សមាជិក​ជា​អ្នកប្រមូល​ឃ្មុំ សរុប​៤៤៩​នាក់ ដែល​ស្ថិត​ក្នុង​សហគមន៍​ព្រៃឈើ​ចំនួន​១១ មាន​ក្រុមហ៊ុន​ចំនួន​បី និង​អ្នកទិញ​ទឹកឃ្មុំ​ចំនួន​៨​នាក់ ជា​មធ្យម​សមាជិក​របស់​សមាគម​ទាំងអស់​អាច​ប្រមូល​ទឹក​ឃ្មុំ​បាន​ប្រហែល​សាមសិប​តោន​ក្នុង​មួយឆ្នាំ ដើម្បី​ផ្គត់ផ្គង់​ទៅ​ក្នុង​ទីផ្សារ ដែល​អាច​រកចំណូលបាន​ចន្លោះ​ពី​៣០​ទៅ​៤០​ម៉ឺន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ៕

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com