ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​គ្រឿង​ក្នុង​មាន់​ជិត ៤ តោន​សង្ស័យ​នាំចូល​ពី​ប្រទេស​ថៃ​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​ការបង្ក្រាប​និង​ទប់ស្កាត់បាន ក្នុង​ខេត្ត​បាត់ដំបង​

​គ្រឿង​ក្នុង​មាន់​ជិត ៤ តោន​សង្ស័យ​នាំចូល​ពី​ប្រទេស​ថៃ​ត្រូវបាន​សមត្ថកិច្ច​ធ្វើ​ការបង្ក្រាប​និង​ទប់ស្កាត់បាន ក្នុង​ខេត្ត​បាត់ដំបង​

បាត់ដំបង ៖ ​នៅ​ថ្ងៃទី ២៥ ខែ​មីនា​ឆ្នាំ ២០២២ នេះ​កម្លាំង​សមត្ថកិច្ច​ជំនាញ​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សហការណ៌​ជាមួយ​ការិ​យាល័យ​ផលិតកម្ម​និង​បសុព្យាបាល​នៃ​មន្ទីរ​កសិកម្ម​ខេត្ត​បាត់ដំបង បាន​ចុះ​ស្ទាក់​ចាប់​រថយន្ត​មួយគ្រឿង​ម៉ាក​សាំ​យ៉ុង (Ssagyog istana) ពណ៌​ស ជា​ប្រភេទ​រថយន្ត​ដឹក​អ្នកដំណើរ ១៥ កៅអី​ពាក់​ផ្លាកលេខ​ភ្នំពេញ​២k.៦៤៨៧ ដែល​បាន​ដឹក​គ្រឿងក្នុង​មាន​(​កោះមាន់​ចំនួន​៣៩០០kg)​នាំចូល​ពី​ប្រទេស​ថៃ​មក​កាន់​ប្រទេស​កម្ពុជា តាម​ច្រក​ដូង ស្រុក​កំរៀង ខេត្ត​បាត់ដំបង បម្រុង​នឹង​យកទៅ​ចែកចាយ​នៅ ក្រុង​បាត់ដំបង​ដោយ​គ្មាន​លិខិត​អនុញ្ញាតិ​អ្វី​ទាំងអស់​។​

​ប្រតិបត្តិការ​បង្ក្រាប​គ្រឿង​ក្នុង​មាន់​បងកក ៤ តោន​នេះ​ក្រោម​ការបញ្ជា​ដោយ​ផ្ទាល់​ពី​ឯកឧត្តម​តាន់ ផាន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា​ទ​ទួល​បន្ទុក​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ បាន​ឲ្យ​ក្រុមការងារអ​ន្ត​រាគម​ន៍​បង្ក្រាប​បទ​ល្មើស​ចលនា​សត្វ​ចាប់​ឃាត់​រថយន្ត​ដឹក​គ្រឿងក្នុង​មាន់​បង្កក​នេះ​នៅ​ចំណុច​លើ​ផ្លូវជាតិ​លេខ 57B​ភូមិ​ស្ពាន​កណ្ដាល ឃុំ​ប​វេល ស្រុក​ប​វេល​ខេត្ត​បាត់ដំបង​។​

​បន្ទាប់​ពី​ឃាត់​ចាប់ រថយន្ត​បាន​សមត្ថកិច្ច​បាន​នាំយក​បទល្មើស និង​វត្ថុតាង​ទាំងនោះ​ទៅ​រក្សាទុក នៅ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់​និង​នេសាទ​ខេត្ត​បាត់ដំបង ដើម្បី​ចិត្តការ​តាម​នីតិវិធី​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com