ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

ឯកឧត្ដម ស្វាយ សំ​អ៊ាង ព្រមាន​ដល់​ប្រធាន​មន្ទីរ​អង្គភាព​ដើម្បី​ពង្រឹង​ការងារ​ឲ្យ​ប្រសិទ្ធិភាព​ខ្ពស់

ឯកឧត្ដម ស្វាយ សំ​អ៊ាង ព្រមាន​ដល់​ប្រធាន​មន្ទីរ​អង្គភាព​ដើម្បី​ពង្រឹង​ការងារ​ឲ្យ​ប្រសិទ្ធិភាព​ខ្ពស់

ខេត្ត​មណ្ឌលគិរី ៖ ឯកឧត្ដម ស្វាយ សំ​អ៊ាង អភិបាលខេត្ត​មណ្ឌលគិរី​បាន​ព្រមាន​ដល់​ប្រធាន​មន្ទីរ​អង្គភាព​ណា​ដែល​អវត្តមាន​រយៈពេល​៣​ដង​គ្មាន​ច្បាប់​មិន​បាន​ចូលរួម​ប្រជុំ​សំខាន់ៗ​របស់​រដ្ឋបាល​ខេត្ត​នឹង​ធ្វើ​លិខិត​ស្នើ​ទៅ​រដ្ឋមន្ត្រី ។​

​ឯកឧត្ដម​មាន​ប្រសា​ស​ធ្ងន់ៗ​ថា ដើម្បី​ពង្រឹង​របៀបរបប​ការងារ​របស់​រដ្ឋបាល​ខេត្ត​ឱ្យ​មាន​ប្រសិទ្ធិភាព​ខ្ពស់  បាន​ក្រើនរំលឹក​ដល់​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត និង​អភិបាល​ក្រុង ស្រុក ណា​ដែល​មិន​បាន​មក​ចូលរួម​ប្រជុំ​ប្រចាំខែ ឫ​ប្រជុំ​សាមញ្ញ​របស់​ក្រុមប្រឹក្សា​ខេត្ត​ដែល អវត្តមាន​រយៈពេល​៣​ដង ដោយ​គ្មាន​ច្បាប់ នោះ​នឹង​ធ្វើ​លិខិត​ស្នើរ​ទៅ​រដ្ឋមន្ត្រី​ដេ​ី​ម្បីមា​ន​វិធានការ​។​

ឯកឧត្តម បាន​មានប្រសាសន៍ បន្ថែម​ថា​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​៥២ របស់​ក្រុមប្រឹក្សា​ខេត្ត ឆ្នាំ​ទី​៥ អាណត្តិ​ទី​២ នៅ​សាលប្រជុំ​អគារ​ក្រុមប្រឹក្សា​ខេត្ត​មណ្ឌលគិរី នា​ព្រឹក​ថ្ងៃទី​០៥ ខែ​កញ្ញា ឆ្នាំ​២០១៨​ព្រមទាំង​បាន​
បានបញ្ជាក់​ថា  កន្លង​មក​ឃើញ ប្រធាន​មន្ទីរ​អង្គភាព​មួយ​ចំនួន មិនសូវ​យកចិត្តទុកដាក់​អនុវត្ត​ការងារ​របស់​ខ្លួន ជាពិសេស ពេល​ប្រជុំ​ប្រចាំខែ របស់​គណៈ​អភិបាលខេត្ត និង​កិច្ចប្រជុំ​សាមញ្ញ​របស់​ក្រុមប្រឹក្សា​ខេត្ត ដែល​តែងតែ​ឱយ​អនុប្រធាន ឫ​មន្ត្រី ថ្នាក់ក្រោម​ឱ្យ​មក​ចូលរួម​ប្រជុំ ដែល​ធ្វើឱ្យមាន​ការលំបាក​ក្នុង​កិច្ចការ​អនុវត្ត​ការងាររដ្ឋបាល​មួយចំនួន​កន្លងមក​។

​ឯកឧត្តម អភិបាលខេត្ត បាន​ដាក់​វិធានការ​យ៉ាង​តឹង​ស្នេី​រដល់​ប្រធាន​មន្ទីរ​អង្គភាព​ទាំង​អស់ ចាប់ពី​ខែ​ក្រោយៗ​នេះ​មក​ចូលរួម​ប្រជុំ​ឱយបាន​គ្រប់ៗ​គ្នា​ព្រោះ​កិច្ចប្រជុំ​នេះ​មាន​សារសំខាន់ ដែល​ចាំបាច់​តំរូវឱយ ប្រធាន​មន្ទីរ​ចូលរួម ដើម្បី​ត្រួតពិនិត្យ វាយតម្លៃ និង​ឆ្លុះបញ្ចាំង​អំពី​សមិទ្ធិផល​ការងារ និង​បញ្ហា​ប្រឈម​នានា ក្នុង​ការដោះស្រាយ​រួម​គ្នា​ជូន​ប្រជាពលរដ្ឋ​នៅ​ពេល​ពួកគាត់​មាន​បញ្ហា​កេ​ី​ត​មាន​ឡេីង​។​

​ជាងនេះទៅទៀត  ឯកឧត្តម អភិបាលខេត្ត បាន​ស្នើ​ឱ្យ នាយក​រដ្ឋបាល​សាលាខេត្ត ត្រូវធ្វេី​បញ្ជី​វត្ត​មាន​ឈ្មោះ​ប្រធាន​មន្ទី​រណា​ដែល​អវត្តមាន​៣​ដង គ្មាន​ច្បាប់ គ្មាន​បេសកម្ម មិនបាន​ចូលរួម​ប្រជុំ​សំខាន់ៗ​របស់​រដ្ឋបាល​ខេត្ត នឹង​សរសេរ​លិខិត​ផ្ញើរ​ជូនទៅ​រដ្ឋមន្ត្រី​។​

​ឯកឧត្តម ម៉ែន ង៉ុយ ប្រធាន​ក្រុមប្រឹក្សា​ខេត្ត បាន​ណែនាំ និង​ជម្រុញ​បន្ថែម​ដល់​រដ្ឋបាល​ខេត្ត មន្ទីរ​អង្គភាព និង​អាជ្ញាធរ​ក្រុង​ស្រុក រួម​ទាំង​សមត្ថកិច្ច​ទាំងអស់ ត្រូវ​ខិតខំ​យកចិត្តទុកដាក់​អនុវត្ត​ការងារ​របស់​ខ្លួន​បន្ថែ​ម​ទៀត ជាពិសេស លើ​ការងារ​ផ្តល់​សេវា​សាធារណៈ​ឱយមាន​ប្រសិទ្ធភាព ខ្ពស់ ដើម្បី​ធ្វើ​យ៉ាងណា ជួយ​កាត់បន្ថយ​ភាពក្រីក្រ​ជូន​ប្រជាពលរដ្ឋ និង​ធ្វើឱ្យ​ខេត្ត​មណ្ឌលគិរី ប្រែ​មុខមាត់​ថ្មី​បន្ថែម​ទៀត​នៅក្នុង​អាណត្តិ​ទី​6​នេះ​។​
​ដោយ​ខ្មែរ​អច្ឆរិយ​:!

 

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com