ទីស្នាក់ការកណ្តាល : ភូមិ ស្រុក ខេត្ត | ទាក់ទងផ្តល់​ព័ត៌មាន : 012505344 | 093445558 | អ៉ីម៉ែល: otmean@gmail.com | គេហទំព័រ: www.khpress.net | ហ្វេសប៊ុក: www.facebook.com/kbncambodia
0

​អគ្គីភ័យ​មួយ​បាន​លេប​ត្របាក់​ផ្ទះ​ពលរដ្ឋ​មួយ​ខ្នង​សល់​តែ​ផេះ​នៅ​ភូមិ​និមិត្ត ០៤​ក្រុង​ប៉ោយប៉ែត​

​អគ្គីភ័យ​មួយ​បាន​លេប​ត្របាក់​ផ្ទះ​ពលរដ្ឋ​មួយ​ខ្នង​សល់​តែ​ផេះ​នៅ​ភូមិ​និមិត្ត ០៤​ក្រុង​ប៉ោយប៉ែត​

​ក្រុង​ប៉ោយប៉ែត ៖ ថ្ងៃ​សុក្រ ០៨ រោច​ខែ​ផល្គុន​ឆ្នាំឆ្លូវ​ត្រី​ស័ក​ពុទ្ធសករាជ ២៥៦៥ ត្រូវ​នឹង​ថ្ងៃទី ២៥ ខែ​មីនា​ឆ្នាំ ២០២២​នេះ​មាន​ហេតុ​ការ​អគ្គីភ័យ​មួយ​បាន​ឆាប់ឆេះ ផ្ទះ​ប្រជាពលរដ្ឋ 11 គ្រួសារ​នៅ​ភូមិ​និមិត្ត ០៤ សង្កាត់​និមិត្ត ក្រុង​ប៉ោយប៉ែត​ខេត្ត​បន្ទាយមានជ័យ​។​

​ភ្លាម​ភ្លាមនោះ​ក៏​មាន​វត្តមាន​លោក​គាត ហ៊ុល​អភិបាលក្រុង​ប៉ោយប៉ែ​ត​ដែ​ទើប​ត្រឡប់​ពីរ​បំពេញភារកិច្ច ធ្វើដំណើរ​កាត់​តាម​ទីនោះ ក៏​ប្រទះឃើញ​នូវ​ហេតុការណ៍​អគ្គីភ័យ​កំពុងតែ​ឆាបឆេះ លោក​អភិបាលក្រុង​ក៏​បាន​ដឹកនាំ​កម្លាំង​ជួយ​អន្តរាគមន៍ ហៅ​ឡាន​ពន្លត់អគ្គីភ័យ​នៃ​អធិការ​រដ្ឋា​ន​នគរបាល​ក្រុង​ប៉ោយប៉ែ​ត​ដែរ​តែ​មិន​អាច​ជួយសង្គ្រោះ​បាន​ទេ​អគ្គីភ័យ​បាន​លេប​ត្របាក់​ផ្ទះ​អស់​ទាំងស្រុង​។​

​បន្ទាប់ពី​ហេតុការណ៍​បាន​កើតឡើង​លោក​អភិបាលក្រុង​ប៉ោយប៉ែត បាន​ដោះស្រាយ​បញ្ហា​បន្ទាន់ ចាត់​ក្រុមការងារ​ទៅ​ដឹកនាំ​យក​ស្បៀង​សង្គ្រោះ​បឋម​រួម​មាន​សម្ភារៈ​និង​ថវិកា​ទៅ​ផ្ដល់ជូន​គ្រួសារ​ដែល​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ ដែល​មាន​ម្ចាស់​ឈ្មោះ​បុិក ផាន​អាយុ​៧៥​ឆ្នាំ​រួម​មាន​÷
​អង្ករ ១០០ គីឡូក្រាម​
២.​ទឹកត្រី​ទឹកស៊ីអ៊ីវ ០៦​យួរ
៣.​ឃី​ត​០២​កញ្ចប់
៤. ត្រីខ ០៣ យួរ​
៥.​ម៉ាស​០៥​ប្រអប់​
៦.​ថវិកា 60​ម៉ឺន​រៀល​
​ដើម្បី​ជួយ​ដោះស្រាយ​ជីវភាព ជា​បឋម​និង​បណ្ដោះអាសន្ន​ក្នុង​គ្រា​ជួប​ការលំបាក​ដល់​ពួកគាត់​។​

Filed in: ព័ត៌មានជាតិ

Recent Posts

Bookmark and Promote!

Leave a Reply

Submit Comment
ខ្មែរអច្ឆរិយៈ ព័ត៌មានថ្មីៗ ទាន់ហេតុការណ៍ !​ ទាក់ទងផ្តល់​ព័ត៌មាន តាមទូរស័ព្ទលេខ 012505344 | 093445558 សូមអរគុណ !

©២០១៨ រក្សាសិទ្ធ​ដោយ​សារព័ត៌មាន ខ្មែរអច្ឆរិយៈ | ទូរស័ព្ទ៖ 012505344 | 093445558 | អ៊ីម៉ែល៖ mailtobot168@gmail.com

អាស័យដ្ឋាន ៖ ភូមិអូរស្ពាន សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី

សហការផ្តល់ព័ត៌មាន៖ 012505344 | 093445558 | អ៊ីម៉ែល ៖ mailtobot168@gmail.com